« មានអាប្រាំមួយកង់នេះទៀត ! អស្ចារ្យណាស់ ! » ដៃស្តើងលើកឡើងអង្អែលខ្លួនប្រាណរបស់ Jungkook តិចៗ ជាមួយនឹងអារម្មណ៍ក្តៅក្នុងខ្លួនខុសធម្មតា ។
« អត់ទេៗ ហាមភ្លេចខ្លួនឲ្យសោះ Winter !! » នាងតូចរហ័សដាស់សតិរបស់ខ្លួន ឲ្យត្រលប់មកវិញ ជៀសវាងនាងធ្វើអ្វីលើសលប់ជាងនេះ ។
____
ត្របកភ្នែកក្រាស់សន្សឹមបើកឡើងបន្តិចម្តងៗ ទាំងដែលក្បាលរបស់គេនៅឈឺខ្ទោកៗ ប្រៀបដូចជាគេយកញញួរមកដំយ៉ាងអញ្ចឹង ។ Jungkook មានអារម្មណ៍ថាខ្លួនរបស់គេ កំពុងតែមានរបស់ស្អីនៅពីលើ ទើបកែវភ្នែកមុត រហ័សងាកទៅមើលភ្លាម នាងតូចកំពុងតែគេងនៅលង់លក់ ដោយក្បាលរបស់នាងផ្អឹបជាប់នឹងដងខ្លួនរបស់គេ ។« នាងធ្វើស្អី ?! » ប្រុសកំលោះច្រានក្បាលរបស់នាងតូចចេញ រហូតធ្វើឲ្យនាងភ្ញាក់ឡើងទាំងមីងមាំង ។
« គ្មានធ្វើស្អីទេ ! ជ្រលក់កន្សែងជូតខ្លួនឲ្យលោកតែប៉ុណ្ណឹង » ស្រីស្រស់ងើបឈរឡើងពត់ខ្លួនទៅមក ទាំងមិនទាន់អស់ងងុយ ។
« ហើយយប់មិញនាងមានបានធ្វើស្អីលើសនឹងឬអត់ ? ដូចជាចាប់រំលោភខ្ញុំជាដើម ! »
« នែ ! លោកឆ្កួតទេអី ? ខ្ញុំជាស្រី ហើយស្រីឯណាទៅចាប់រំលោភប្រុសមុននោះ ?! » Winter ដើរទៅចង្អុរមុខអ្នកដែលកំពុងតែអង្គុយនៅលើគ្រែ មុននឹងថាឲ្យផាំងៗ ។
« នាងទុកចិត្តមិនបានទេ » Jungkook សម្លឹងមើលនាងតូចពីក្បាលដល់ចុងជើង ជាមួយនឹងទឹកមុខសង្ស័យ ។
« ហ៊ើយ !! ដល់ពេលជឿជាក់លើខ្លួនឯងអញ្ចឹងពេក អស់អីនិយាយហើយ ! » Winter និយាយតិចៗតែម្នាក់ឯង ជាមួយនឹងទឹកមុខហួសចិត្ត នៅពេលដែល Jungkook ចេញចរិតមកបែបនេះ ។
« លោករៀបចំខ្លួនចុះទៅខាងក្រោមទៅ ព្រោះមើលទៅលោកគ្រាន់បើហើយ អញ្ចឹងលោកអាចទៅក្រុមហ៊ុនវិញបានហើយ ចំណែកខ្ញុំក៏ទៅជាមួយនឹងលោកដូចគ្នា ខ្ញុំទៅរៀបចំខ្លួនសិន » នាងតូចរ៉ាយរ៉ាប់យ៉ាងវែងអន្លាយ ទៅកាន់អ្នកម្ខាងទៀតឲ្យបានដឹង មុននឹងបែរខ្លួនដើរចេញទៅ ។
« នាងជាប្រពន្ធខ្ញុំឬយ៉ាងមិច ? » បន្ទាប់ពីរាងស្តើងដើរចេញទៅបាត់ អ្នកកំលោះក៏សួរឡើង មុននឹងដើរចូលបន្ទប់ទឹក ដើម្បីងូតទឹករៀបចំខ្លួនទៅក្រុមហ៊ុន ។
____
ឡានសេរីទំនើបបើកមកឈប់នៅពីមុខក្រុមហ៊ុនរបស់ Jeon Group ។ អង្គរក្សមាឌធំ រហ័សរហួនដើរមកបើកទ្វារឲ្យចៅហ្វាយនាយរបស់ខ្លួន ។ រាងសង្ហារទម្លាក់ជើងចុះពីឡាន ជាមួយនឹងដំណើរមាំទាំ ទឹកមុខរាបស្មើមិនប្តូរដដែល ។ Winter បើកទ្វារចុះពីលើឡានផ្នែកម្ខាងទៀត ជាមួយនឹងទឹកមុខធម្មតា រាងសប្បាយចិត្តបន្តិច ។ បុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់ នាំគ្នាឈរជុំជាក្រុមៗ ដោយពួកគេកំពុងតែខ្សឹបខ្សៀវគ្នា អំពីវត្តមានរបស់នាងតូច Winter ដែលមកក្រុមហ៊ុនជាមួយនឹង Jungkook ។ តាំងពីដើមមកប្រុសកំលោះ មិនដែលទាក់ទងមនុស្សស្រីណាឡើយ មិនថាស្រីម្នាក់នោះស្អាត មានចរិតល្អ សមសួន ជាកូនអ្នកមានទ្រព្យសម្បត្តិ មហាសាលយ៉ាងណានោះទេ សំខាន់គេមិនបានយកចិត្តទុកដាក់នឹងរឿងទាំងនោះ រហូតមកទល់ពេលនេះ នៅពេលដែល Winter មកក្រុមហ៊ុនជាមួយនឹងគេ វាកាន់តែធ្វើឲ្យនាងតូចក្លាយជាទីចាប់អារម្មណ៍របស់គ្រប់គ្នានៅពេលនេះ ។
YOU ARE READING
The Four Season : Winter
FanfictionJeon Jungkook បុរសចិត្តត្រជាក់ដូចទឹកកក ឈាមរាវ សាហាវ និងឃោឃៅ ប្រៀបដូចជាមនុស្សដែលគ្មានបេះដូង។ នៅក្នុងដៃរបស់គេគឺពោរពេញទៅដោយឈាមរបស់មនុស្ស មិនថាអ្នកនោះអាក្រក់ឬល្អ ប្រុសឬស្រីទេ បើធ្វើឲ្យគេមិនពេញចិត្ត អ្នកនោះនឹងត្រូវស្លាប់ ដោយមិនអាចប្រកែកបាន។ សួរថាមានអ្នកណ...