« សំណាងហើយដែលបងមិនយល់បងប្រុសម្នាក់នឹងធ្វើជាសង្សារ ព្រោះតាមខ្ញុំមើលទៅមនុស្សមុខងាប់ គ្មានជាតិ មិនចេះញញឹម មិនចេះរួសរាយ គឺមិនសក្តិសមជាមួយនឹងមនុស្សដែលរួចរាយរាក់ទាក់ ចូលចិត្តញញឹមច្រើនៗ ដូចជាបងនោះទេ » សម្តីត្រង់ៗចំៗរបស់ក្មេងប្រុសម្នាក់នោះធ្វើឲ្យ ប្រុសសង្ហារខាបព្រលឹងដូចជា Jungkook នេះមានអារម្មណ៍ដូចត្រូវគេទះមួយកំផ្លៀង ។ ចំៗពេកហើយ !! គេទទួលយកមិនបានទេ !!
រាងក្រាស់គាំងអណ្តាតនិយាយលេងកើត គាំងអស់គ្រប់កន្លែង សម្តីមួយប្រយោគរបស់ក្មេងប៉ុនកូនដៃ ធ្វើឲ្យរាងក្រាស់ស្ពឹកមុខមិនស្ទើរទេ ។ Winter ងាកទៅសម្លឹងមុខអ្នកដែលធ្វើមុខស្មើចែស ហាក់ដូចជាមិនប្រតិកម្មជាមួយនឹងសម្តីត្រង់ៗរបស់ក្មេងប្រុសនៅចំពោះមុខសូម្បីតែបន្តិច ទាំងដែលក្នុងចិត្តរបស់គេត្រូវស្ពឹកមិនតិច ។
« អុប ! សុំទោសណាបងប្រុស ខ្ញុំនិយាយចំៗពេកហើយ !! » ក្មេងប្រុសតូចរហ័សលើកដៃខ្ទប់មាត់ ដោយដឹងថាសម្តីរបស់គេត្រង់ៗខ្លាំងពេក ប្រហែលជាអ្នកនៅចំពោះមុខពិបាកក្នុងការទទួលយកណាស់ហើយ តែថាក្មេងតូចចង់បាញ់អ្នកកំលោះឲ្យស្ពឹកមុខច្រើនជាង ។
« ក្មេងៗបងណែនាំឲ្យស្គាល់ណានេះគឺ Jungkook ជាចៅហ្វាយរបស់បងណា » ស្រីស្រស់រហ័សណែនាំអ្នកដែលនៅក្បែរខ្លួនឲ្យមកឈរនៅចំពោះមុខនាង ដោយមានការស្វាគមន៍ពីក្មេងៗ ឃើញបែបនេះរាងក្រាស់ញញឹមតបទៅកាន់ពួកគេវិញ ។
« បងមុខងាប់ចេះញញឹម ?! » ក្មេងប្រុសដែលថាឲ្យ Jungkook មុននេះធ្វើជាលើកដៃខ្ទប់មាត់ និយាយឡើងយ៉ាងភ្ញាក់ផ្អើល ដែលអត្តចរិតបែបនេះចេញមករករឿងប្រុសកំលោះច្បាស់ណាស់ ។ រាងក្រាស់ក្តាប់ដៃណែន ទប់អារម្មណ៍ដែលឆេះឆួលនៅក្នុងខ្លួនពេលនេះដោយសារតែក្មេងនៅចំពោះមុខគេ ។ Jungkook តាំងចិត្តហើយថាមិនឈ្លោះជាមួយក្មេងទេ ព្រោះយើងជាមនុស្សធំ មិនអាចទៅឈ្លោះជាក្មេងមត្តេយ្យបានទេ ។
« Jack ! ប៉ុណ្ណឹងបានហើយអូន ជុប ! » Winter លើកពរអ្នកដែលដុតឲ្យអ្នកកំលោះក្តៅស្លឹកត្រជៀកមិនឈប់ មុននឹងឱនទៅថើបថ្ពាល់ប៉ោងៗ ទន់ៗគួរឲ្យស្រឡាញ់របស់ Jack ធ្វើឲ្យអ្នកដែលត្រូវមើលមកអត់មិនបាននឹងច្រណែន ក្នុងចិត្តចេះតែចង់ចាត់ការឲ្យក្មេងតូចនឹងឲ្យរាងចាលម្តង ដែលហ៊ានលេងជាមួយនឹងគេ ។
YOU ARE READING
The Four Season : Winter
FanfictionJeon Jungkook បុរសចិត្តត្រជាក់ដូចទឹកកក ឈាមរាវ សាហាវ និងឃោឃៅ ប្រៀបដូចជាមនុស្សដែលគ្មានបេះដូង។ នៅក្នុងដៃរបស់គេគឺពោរពេញទៅដោយឈាមរបស់មនុស្ស មិនថាអ្នកនោះអាក្រក់ឬល្អ ប្រុសឬស្រីទេ បើធ្វើឲ្យគេមិនពេញចិត្ត អ្នកនោះនឹងត្រូវស្លាប់ ដោយមិនអាចប្រកែកបាន។ សួរថាមានអ្នកណ...