Ep 5+6: គេមិនមែនអាក្រក់ទាំងស្រុងនោះទេ យ៉ាងណាគេក៏មានចំណុចល្អខ្លះដែរ !

509 31 0
                                    

« Jeon Jungkook !! ល...លោក !!! » ដៃស្តើងច្រានអ្នកម្ខាងទៀតចេញបានសម្រេច ក៏លើកដៃរបស់ខ្លួនឡើងចង្អុរមុខប្រុសកំលោះទាំងកំហឹង ស្នាមថើបដំបូងរបស់នាងត្រូវប្រគល់ឲ្យ បុរសណាដែលសង្ហារ នឹងជាទេវបុត្រចេះជួយមនុស្សគ្រប់គ្នា មិនមែនមនុស្សអាក្រក់ព្រៃផ្សៃដូចអ្នកដែលនៅក្បែរខ្លួននាងនោះទេ ។

« មកពីខ្ញុំនិយាយប្រាប់នាងមិនស្តាប់ ! » រាងក្រាស់បញ្ឆេះម៉ាស៊ីនឡាន មុននឹងទាញចង្កូតបើកទៅមុខបន្តទៀត ជាមួយនឹងទឹកមុខរាបស្មើ ហាក់ដូចជាគ្មានអារម្មណ៍អ្វីទាល់តែសោះនៅពេលនេះ ខុសពីនាងតូច Winter ដែលពេលនេះកំពុងតែអង្គុយជូតមាត់របស់ខ្លួនឯងមិនឈប់ ។

« កុំធ្វើដូចជាខ្ពើមខ្លាំងពេក បើពេលខ្ញុំប្រាប់នាងឲ្យឈប់យំ នាងស្តាប់ខ្ញុំ ប្រហែលជាគ្មានការថើបស្អីនឹងទេ !! » Jungkook និយាយដោយមិនសូម្បីតែងាកមើលមុខរបស់រាងស្តើង មនុស្សស្រីច្រើនណាស់ដែលប៉ងប្រាថ្នា ចង់បានគេធ្វើជាគូជីវិត តែទាស់ត្រង់មនុស្សស្រីម្នាក់នេះ ហេតុអីនាងធ្វើចរិតបែបនេះដាក់គេ ?! កាន់តែគិតប្រុសកំលោះកាន់តែមួរម៉ៅខ្លាំងឡើងទើប Jungkook សម្រេចចិត្តឈប់គិតពីរឿងទាំងនោះ ។

« បានហើយ ! ឈប់និយាយពីរឿងនឹងទៅ ! សម្រេចថាយប់នេះនាងគេងនៅឯណា ? » ប្រុសកំលោះបង្វែរប្រធាន ដោយសួរនាំពីរឿងផ្សេង នាងតូចដកដង្ហើមធំបន្តិច ពេលដែលលឺសំណួររបស់ Jungkook ហើយ ។ ម្តងនេះ Winter មិនបានយំយែកអ្វីដូចមុននេះនោះទេ ។

« ខ្ញុំគ្មានផ្ទះនៅទេ ! ហើយខ្ញុំគ្មានការងារធ្វើដូចគ្នា ! »

« បើអញ្ចឹងយប់នេះនាងសម្រាកនៅឯកន្លែងរបស់ខ្ញុំសិនទៅ ! ចាំថ្ងៃស្អែក ចាំគិតបន្តទៀត ! »

« ហា៎ ?! សម្រាកនៅកន្លែងរបស់លោក ?! » នាងតូចសួរឡើងជាមួយនឹងភាពភ្ញាក់ផ្អើល នេះនាងស្គាល់គេមិនទាន់បានមួយថ្ងៃស្រួលបួលទេណា !! អ្វីដែលសំខាន់គេបានថើបនាងពីរដង ហើយ...ហើយឥឡូវបបួលនាងទៅគេងនៅផ្ទះរបស់គេទៀត !!

« យ៉ាងមិច ? បើនាងមិនចង់គេងនៅទីនោះទេ ចាំខ្ញុំឲ្យមនុស្សរបស់ខ្ញុំរកសណ្ឋាគារមួយសម្រាប់នាងចុះ ! » Jungkook និយាយបណ្តើរដៃកាន់ចង្កូតបណ្តើរ ដោយកែវភ្នែកមាំទាំងគូ បន្តសម្លឹងទៅដងផ្លូវ ដែលមាននៅចំពោះមុខរបស់ខ្លួន ។

The Four Season : WinterOù les histoires vivent. Découvrez maintenant