ដៃស្តើងប្រញាប់លើកឡើងស្ទាបថ្ងាសរបស់ប្រុសកំលោះយ៉ាងយកចិត្តទុកដាក់ ធ្វើឲ្យអ្នកដែលត្រូវគេស្ទាបថ្ងាសអត់មិនបាននឹងងឿងឆ្ងល់ ។
« នាងធ្វើអី ? » សម្លេងមាំសួរឡើងទាំងងឿងឆ្ងល់ពេលដែលនៅសុខៗ Winter ធ្វើខ្លួនប្លែកៗបន្ទាប់ពីត្រូវបានគេសុំធ្វើជាសង្សារហើយនោះ ។
« នៅឲ្យស្ងៀម ខ្ញុំស្ទាបថ្ងាសលោកសិនថាក្តៅខ្លួនឬអត់ ? » ស្រីតូចនៅតែបន្តស្ទាបថ្ងាសរបស់ Jungkook មួយសន្ទុះទៀត ទើបព្រមដកដៃចេញមកវិញ ។
« ខ្លួនអត់ក្តៅទេ តែហេតុអីលោកនិយាយស្អីចេញមកឆ្កួតៗអញ្ចឹង ? ឬមួយលោកលេបថ្នាំខុស ? » Winter សញ្ជឹងគិត មុននឹងងើបខ្លួនដើរចុះដើរឡើង រហូតធ្វើឲ្យអ្នកដែលតាមមើលនាង ត្រូវវិលមុខដោយសារតែស្រីតូច ។
« ឈប់ដើរទៅ !! វិលមុខណាស់ ! » Jungkook ប្រញាប់ទាញដៃឲ្យស្រីស្រស់អង្គុយចុះវិញ ដោយមិនព្រមឲ្យនាងដើរទៀតឡើយមិនស្រួលៗគេអាចវិលមុខក្អួតក៏ថាបានដែរ ។
« លោកនិយាយលេងទេត្រូវទេ ? ត្រូវហើយលោកនិយាយលេងទេ » Winter ទះដៃសប្បាយចិត្ត ដោយឆ្លើយអឺអើតែខ្លួនឯង ។
« មិនបាននិយាយលេងទេ ! និយាយមែនណា » គ្រាន់តែលឺសម្តីរបស់ប្រុសកំលោះហើយ អ្នកដែលសប្បាយចិត្តមុននេះត្រូវទម្លាក់ទឹកមុខចុះភ្លាម គេមិនបាននិយាយលេង ! គេសុំនាងពិតៗ ព្រះអើយ !! ឲ្យនាងឆ្លើយប្រាប់គេថាយ៉ាងមិច ?!
« នាងគិតយ៉ាងមិច ? យល់ព្រមឬអត់ ? »
« អឺ...គឺថា យប់ណាស់ហើយ ខ្ញុំងងុយ សុំទៅគេងសិនហើយណា » និយាយចប់ Winter ប្រញាប់ងើបខ្លួនដើរចេញទៅយ៉ាងលឿន រកតែ Jungkook ឃាត់មិនទាន់ ។
« បានន័យថានាងព្រមហើយ !! » Jungkook ឆ្លើយអឺអើ តែម្នាក់ឯងដោយស្រែកប្រាប់អ្នកដែលដើរដល់មាត់ទ្វារទៅហើយនោះ ។
« អ្នកណាថាព្រមហា៎ ?!! » ស្រី្រសស់អើតក ស្រែកថាឲ្យអ្នកកំលោះវិញ ធ្វើឲ្យ Jungkook ភ្ញាក់ស្មានតែនាងដើរចេញទៅបាត់ទៅហើយ បើលេងអើតកមកដូចខ្មោចអញ្ចឹង ។
« នាងនឹងហើយ !! »
« មិនបានថា !! » អ្នកដែលថាងងុយចង់ទៅគេងមុននេះ បែរជាត្រលប់មកក្នុងបន្ទប់របស់ប្រុសកំលោះវិញ ដោយនៅប្រកែកតវ៉ាជាមួយនឹងរាងក្រាស់ ។
YOU ARE READING
The Four Season : Winter
FanfictionJeon Jungkook បុរសចិត្តត្រជាក់ដូចទឹកកក ឈាមរាវ សាហាវ និងឃោឃៅ ប្រៀបដូចជាមនុស្សដែលគ្មានបេះដូង។ នៅក្នុងដៃរបស់គេគឺពោរពេញទៅដោយឈាមរបស់មនុស្ស មិនថាអ្នកនោះអាក្រក់ឬល្អ ប្រុសឬស្រីទេ បើធ្វើឲ្យគេមិនពេញចិត្ត អ្នកនោះនឹងត្រូវស្លាប់ ដោយមិនអាចប្រកែកបាន។ សួរថាមានអ្នកណ...