Episode 29: សង្គ្រាមពាក្យសម្តី (2)

394 21 0
                                    

« បងស្រី ! ប្រេងខ្យល់...ដកដង្ហើមមួយៗវែងណា » SuJung រហ័សយកប្រេងខ្យល់ឲ្យទៅ Winter ស្រូបចូលឲ្យពេញសួត ដើម្បីសម្រួលចលនាដង្ហើមរបស់នាងនៅពេលនេះ ដែលដកស្ទើរតែមិនដល់គ្នា ចំណែកឯរាងក្រាស់វិញ គេមិនបានចូលមកជួយអ្នកណាឡើយ គឺអ្នកកំលោះនៅឈរមើលពួកគេទាំងបី ដោយយកដៃខ្ទប់មាត់សើច ទាំងអស់សំណើចចំពោះចរិតប្លែកៗរបស់ Winter គេមានអារម្មណ៍ថានាងកំប្លែងច្រើន គួរឲ្យស្រឡាញ់ខ្លាំងណាស់ ។

« មាត់ដូចម៉ាស៊ីន មិនគួរណាមុខកាច សក់ពណ៌ហាយឡាយដូចជាអ្នកលេងធ្វើមើលតែខ្លួនឯងជើងកាង សម្តីនិយាយស្តីដាក់មកមិនបាត់មួយម៉ាត់ មិនដឹងថាជាកូនរបស់អ្នកណាទេ មិនគួរណាប្រើសម្តីបែបនេះដាក់ខ្ញុំទៀត » បន្ទាប់ពីមានអារម្មណ៍ថាក្នុងខ្លួនធូរបានច្រើនហើយនោះ បុរសដែលជាឪពុករបស់ SuJung រហ័សដាក់មួយប្រយោគបកទៅរក Winter ធ្វើឲ្យនាងតូចស្តាប់លឺហើយ ដូចត្រូវគេទះកំផ្លៀងស្រស់ៗអញ្ចឹង ។

« លោក!! » ដៃទាំងសងខាងបានត្រឹមតែក្តាប់ណែន អ្នកនៅចំពោះមុខនាងនេះ មានអាយុប្អូនជាងនាងឆ្ងាយណាស់ ព្រោះនាងជាទេវតា មិនដែលស្លាប់ទេ ហើយក៏រស់នៅបានយូរឆ្នាំមកហើយដែរ សម្បត្តិបុរសនៅចំពោះមុខ គ្រាន់តែមានមុខ មានមាត់ ពណ៌ចាស់ជាង Winter ក៏មិនប្រាកដថាមានអាយុបងនាងដែរ។

« ខ្ញុំយ៉ាងមិច? និយាយឲ្យអស់មក! » បុរសនោះពើងទ្រូងដាក់មនុស្សស្រីនៅចំពោះមុខវិញដោយមិនខ្លាចរអា ដោយត្រឹមសម្បត្តិជាក្មេងស្រីមាឌតូច អាយុប្អូនគេសោះ រឿងដែលគេត្រូចខ្លាច មិនហានតដៃ តមាត់ជាមួយនោះ។ ក្មេងសារក្រោយដូចជាពួក Winter សមតែគេប្រដៅឲ្យរាងចាលម្តងទេ!

« ក្បាលកញ្ចាស់ហើយតែនិយាយចាញ់ក្មេង! » ស្រីស្រស់លើកដៃចង្អុរបុរសនៅចំពោះមុខ មុននឹងធ្វើមុខឌឺដាក់គេ ក្នុងបំណងចង់បញ្ឆេះកំហឹងរបស់បុរសចំណាស់ ឲ្យកាន់តែមួម៉ៅឡើងថែមទៀត។

« អឺ! ខ្ញុំក្បាលកញ្ចាស់និយាយចាញ់នាង តែក៏ចរិតគ្រាន់បើជាងនាងដែរ ក្មេងជាខ្ញុំទេតែសំដីរបស់នាងគឺគ្មានសុជីវធម៌អ្វីបន្តិចសោះ ! »បុរសក្បាលពោះកំប៉ោងថាឲ្យរាងស្តើងវិញ ដោយមិនព្រមចុះចាញ់ងាយៗឡើយ។

The Four Season : WinterWhere stories live. Discover now