Ep 13+14: ជីវិតរបស់នាងអស់ត្រឹមពេលបន្តិចទៀតនេះហើយ Sana !

433 27 0
                                    

« ជាគូដណ្តឹងអញ្ចឹងហេ៎ ?! » ដៃមាំចូលទៅកន្ត្រាក់ដៃតូចរបស់ MinJoo ដោយកែវភ្នែកទាំងគូប្រែជាក្រហមង៊ាំង គ្រាន់តែលឺសំដីរបស់មនុស្សស្រីនៅចំពោះមុខហើយ ។

« លែងដៃខ្ញុំ ! » សម្លេងតូចនិយាយឡើង មុននឹងព្យាយាមដកដៃចេញពីកណ្តាប់ដៃរបស់ Jungkook ។

« ហ៊ឹស ! ខ្ញុំនឹងផ្តាច់ពាក្យ !! » និយាយចប់ប្រុសសង្ហារព្រលែងដៃចេញពីកដៃរបស់ MinJoo ទាំងអារម្មណ៍មួរម៉ៅដោយ Jungkook ប្រញាប់កញ្ឆក់អាវក្រៅរបស់គេយ៉ាងរហ័ស មុននឹងបើកទ្វារ Office ចេញទៅ ជាមួយនឹងទឹកមុខមួរម៉ៅ ។

ផាំង !

« មិនចប់ងាយៗនោះទេ !! » ដៃតូចទះតុធ្វើការបស់ Jungkook មួយទំហឹង ជាមួយនឹងអារម្មណ៍មួរម៉ៅ ខឹងចិត្តជាខ្លាំង ។ បើនាងចង់បានអ្នកណាហើយ នាងមិនព្រមព្រលែងងាយៗនោះទេ !!

« អេ ! ទៅណា ? » គ្រាន់តែឃើញរាងក្រាស់បើកទ្វារចេញមកខាងក្រៅ ដើរញាប់ជើងស្មេរទាំងមុខក្រម៉ូវ ទើបអ្នកដែលកំពុងតែអង្គុយធ្វើការសុខៗ ត្រូវងើបឈរឡើង ទាំងងឿងឆ្ងល់ភ្លាម ។

« មិនមែនជារឿងរបស់នាងទេ ! » សម្លេងមាំតបទៅកាន់ Winter ជាមួយនឹងសម្តីគម្រោះគម្រើយ ។

« គិតថាខ្ញុំចង់ដឹងថាមែនទេ ?! » រាងស្តើងដាក់បង្គុយនៅលើកៅអី វិញជាមួយនឹងមុខក្រម៉ូវ គ្រាន់តែលឺសំដីរបស់ Jungkook ហើយ ។

« គេចេញទៅណាហើយ ?! » MinJoo ប្រញប់ចូលមកសួរ Winter ភ្លាម ។ កែវភ្នែកពណ៌ទឹកសមុទ្រ សម្លឹងមើលភ្នែករបស់អ្នកនៅចំពោះមុខ ដោយនាងចង់ដឹងថាមានរឿងអី កើតឡើងរវាងស្រីនៅចំពោះនាងនឹង Jungkook ។

វឹប !

« ជាគូដណ្តឹងអញ្ចឹងហេ៎ ?! »
« លែងដៃខ្ញុំ ! »
« ហ៊ឹស ! ខ្ញុំនឹងផ្តាច់ពាក្យ !! »

វឹប !

« នែ ! លឺខ្ញុំសួរទេ ?!! » MinJoo ស្រែកសំឡុតដាក់អ្នកដែលកំពុងភ្លឹកទៅណាមិនដឹង ។ ឃើញចរិតរបស់នាងតូចនៅចំពោះបែបនេះហើយ នាងកាន់តែមួរម៉ៅក្នុងចិត្តថែមមួយកម្រិតទៀត ។

« អ...អឺ...គឺគេចេញទៅក្រៅបាត់ហើយ !! » បន្ទាប់ពីលឺសម្លេងសំឡុតរបស់ MinJoo ហើយរាងស្តើងរហ័សដាស់សតិរបស់ខ្លួនឲ្យត្រលប់មកវិញ ។

The Four Season : WinterWhere stories live. Discover now