« ហេតុអីមិនចាំខ្ញុំញ៊ាំជុំគ្នា ? លោកក៏ដឹងថាថ្ងៃនេះខ្ញុំរើមកនៅជាមួយនឹងលោក Jeon Jungkook ! » នារីរាងស្តើង ក្នុងឬកពាជាមនុស្សស្រីហាយសូរ នឹងស៊ីវីល័យបានដើរចូលមកក្នុងភូមិគ្រឹះរបស់ Jungkook ភ្លាមដោយដៃរបស់នាងមានអូសវ៉ាលី មកជាមួយផងដែរ ។
« យកវ៉ាលីរបស់ខ្ញុំទៅទុកផង ! » MinJoo ទុកវ៉ាលីរបស់ខ្លួននៅម្ខាង ទើបស្រីបម្រើម្នាក់រហ័សយកវ៉ាលីរបស់នាងឡើងទៅខាងលើ ដោយរៀបចំបន្ទប់ថ្មីមួយសម្រាប់ស្រីស្រស់ ។ រាងស្តើងចូលទៅដាក់បង្គុយក្បែរ Jungkook ដោយកៅអីនេះនៅទំនេរស្រាប់ផង ។
« នាងគឺជាលេខារបស់ Jungkook ? ហើយហេតុនាងមកនៅទីនេះ ? » គ្រាន់តែដាក់បង្គុយចុះភ្លាម MinJoo សួរទៅកាន់មនុស្សស្រីនៅចំពោះមុខភ្លែត ។ Winter ស្ងាតមាត់ដោយមិនដឹងថាត្រូវនិយាយយ៉ាងមិចបន្តទៀតឡើយ នាងតូចគិតតែពីឈ្ងោកមុខចុះមិនហាស្តីអ្វីឡើយ ។
« ពាក់ព័ន្ធនឹងនាងឬអត់ Kang MinJoo ? » ប្រុសកំលោះទម្លាក់ស្លាបព្រាចុះ ទាំងមួរម៉ៅក្នុងចិត្ត មុននឹងសួរទៅកាន់មនុស្សស្រីដែលកំពុងតែនៅក្បែរខ្លួន ។
« លោកនិយាយជាមួយនឹងគូដណ្តឹងរបស់ខ្លួនឯងបែបនេះឬ ? » ស្នាមញញឹមចំអកបង្ហាញឡើងនៅលើផ្ទៃមុខរបស់ MinJoo ដោយពេលនេះនាងកំពុងតែចំអកឲ្យប្រុសកំលោះ ។ មុននឹងក្រោយនាងហើយនឹងគេគង់តែរៀបការដដែលទេ !!
« ហ៊ឹស ! គូដណ្តឹងគ្រាន់តែជាពាក្យប៉ុណ្ណោះ ខ្ញុំអាចផ្តាច់ពាក្យជាមួយនឹងនាងពេលណាក៏បាន !! » Jungkook សើចហ៊ឹសនៅដើមកមុននឹងបន្លឺចុងប្រយោគមួយនេះទៅកាន់ MinJoo វិញ ។ ស្រីស្រស់ក្តោបជាយសំពត់របស់ខ្លួនឯងយ៉ាងណែន ដោយក្នុងចិត្តរបស់នាងខងមិនតិចនោះទេ ដែលប្រុសកំលោះហ៊ានបំបាក់មុខនាងនៅចំពោះមុខគ្រប់គ្នាបែបនេះ ។
« សាកមើលទៅអញ្ចឹង ! » ស្រដីចប់ MinJoo ងើបខ្លួនចេញពីកៅអី ដែលនាងកំពុងតែអង្គុយ មុននឹងបែរខ្លួនដើរឡើងទៅខាងលើបាត់ ។ Jungkook ដកដង្ហើមធំបន្តិច មុននឹងងើបចេញទៅដូចគ្នា ចំណែកឯនាងតូចដែលឃើញហេតុការណ៍មុននេះ បានត្រឹមតែស្ងាត់មាត់ ដោយមិនហ៊ាននិយាយអ្វីឬក៏លូកមាត់ក្នុងរឿងរបស់ពួកគេឡើយ ។ Winter បានជួយប្រមូលចាន នឹងរៀបចំជូតតុឲ្យបានស្អាតដោយនៅជួយលាងចានម៉ែដោះ ឲ្យបានរៀបរយទើបស្រីស្រស់ដើរឡើងទៅសម្រាកនៅខាងលើ ។ នាងតូចដើរកាត់បន្ទប់ធ្វើការរបស់ Jungkook ដោយ Winter ដឹងច្បាស់ណាស់ថានាយកំលោះកំពុងតែនៅក្នុងនោះ ។
YOU ARE READING
The Four Season : Winter
FanfictionJeon Jungkook បុរសចិត្តត្រជាក់ដូចទឹកកក ឈាមរាវ សាហាវ និងឃោឃៅ ប្រៀបដូចជាមនុស្សដែលគ្មានបេះដូង។ នៅក្នុងដៃរបស់គេគឺពោរពេញទៅដោយឈាមរបស់មនុស្ស មិនថាអ្នកនោះអាក្រក់ឬល្អ ប្រុសឬស្រីទេ បើធ្វើឲ្យគេមិនពេញចិត្ត អ្នកនោះនឹងត្រូវស្លាប់ ដោយមិនអាចប្រកែកបាន។ សួរថាមានអ្នកណ...