នៅផ្ទះរបស់ចិត្រា.....
ក្នុងបន្ទប់ទទួលភ្ញៀវ ចិត្រាកំពុងជាប់ដៃធ្វើការញាប់ស្អេកនៅលើ កំព្យូទ័រ Laptop។ ថ្ងៃនេះនាយពុំមានកម្មវិធីទៅក្រៅនោះទេ នាយក៏ឆ្លៀតធ្វើការនៅផ្ទះ។
ពេលវេលាកន្លងហួសជាច្រើនថ្ងៃ ចិត្រាមិនអាចទាក់ទងទៅម៉ីប្អូនប្រុសរបស់ខ្លួនបាននោះទេ។ ទូរស័ព្ទគេក៏បិទ មិនអាចធ្វើការទាក់ទងបាន។ ចិត្រាដាក់កុំព្យូទ័រចុះទៅលើតុ តម្រុងទៅបន្ទប់របស់ខ្លួន។ ស្រាប់តែនាយគ្រលៀសភ្នែកឃើញអ្វីម៉្យាងនៅប្រឡោះសាឡុង។ នាយក៏ទាញមកមើល វាជាទូរស័ព្ទដៃរបស់ម៉ី នេះប្រហែលជាគេធ្វើជ្រុះអំឡុងពេលមកសម្រាកនៅទីនេះហើយ។
"ទូរស័ព្ទម៉ីតើ...ចឹងបានទាក់ទងមិនបាន..."
នាយចុចមើលទូរសព្ទ័នោះអស់ថ្មទៅហើយ។ ចិត្រាបើកថតតុទាញឆ្នាំងសាកមកសាកទូរស័ព្ទរបស់ម៉ី ទើបនាយអាចដំណើរការទូរស័ព្ទបានឡើងវិញ។
ម៉ីមិនបានដាក់ Lock ឬដាក់ passwordទូរស័ព្ទឡើយ។ គ្រាន់តែបើមកភ្លាម មានឆាតជាច្រើនលោតចូលក្នុងទូរស័ព្ទដៃរបស់ម៉ី។
ចិត្រាមិនមែនចង់ឆែកឆេរទូរស័ព្ទដៃរបស់ប្អូននោះទេ នាយគ្រាន់តែចង់ដឹងថាអ្នកណាឆាតមកខ្លះក្រែងឃើញម៉ីខល់មករកទូរស័ព្ទដាំរបស់គេ។
ឆាតដំបូងដែលនាយឃើញគឺឆាតរបស់នារីម្នាក់ ឈ្មោះ "ណារី"...នាងផ្ញើរឆាតមកច្រើនជាងគេ។ ហើយនាយក៏ចុចមើល។
ឃើញមានសារជាច្រើន និងមានរូបភាពម៉ីនិងនាងក្រមុំនោះថតជាមួយគ្នាទៀតផង។
"សង្សាររបស់ម៉ីហ្អ?...នាងប្រហែលមិនដឹងម៉ីបាត់ទូរស័ព្ទទេដឹង..."
នាយមើលឆាតរបស់ណារី នាងសួរពីម៉ីព្រោះនាងព្យាយាមទាក់ទងគេមិនបាន។ អ្នកកម្លោះអានសារតែប៉ុណ្ណេះ ក៏ទុកទូរស័ព្ទសាកថ្មនៅលើតុ បន្ទាប់មកក៏ត្រឡប់មកធ្វើការបន្ត។............................
នៅស្រុករបស់ណារី....
ខ្ញុំមកស្រុកទៀតហើយ មកលើកណាក៏ម៉ែស្វាគមន៍ខ្ញុំដោយម្ហូបអាហារដែលខ្ញុំចូលចិត្តដែរ។ ខ្ញុំជួយចិតបន្លែសម្រាប់ម៉ែយកទៅស្លរ។ ហើយខ្ញុំក៏នឹកឃើញចង់និយាយប្រាប់គាត់ពីយល់សប្ដិរបស់ខ្ញុំធោយគាត់ ជួយកាត់យល់សប្តិ តែដូចមិនកើតទេដឹង ព្រោះខ្ញុំខ្លាចម៉ែបារម្ភ។ ប៉ុន្តែបើខ្ញុំមិននិយាយវានៅណែនក្នុងទ្រូងខ្ញុំមិនបាត់សោះ។ ខ្ញុំក៏សម្រេចចិត្តនិយាយ៖
"ម៉ែហ្អាស៎....ខ្ញុំមានរឿងចង់ប្រាប់ ហើយក៏អោយម៉ែជួយដោះស្រាយ..."
"អើ...និយាយមក ម៉ែចាំស្ដាប់..."
ម៉ែខ្ញុំឆ្លើយទាំងដែលគាត់នៅជាប់ភ្នែកលើសម្លររបស់គាត់។ ខ្ញុំក៏ចាប់ផ្តើមនិយាយ៖
"ម៉ែ ជឿលើរឿងយល់សប្តិទេ...មានមិត្តភក្តិខ្ញុំម្នាក់គេយល់សប្ដិ ឃើញមនុស្សដែលគេធ្លាប់ស្គាល់មានខ្លួនសុទ្ធតែឈាម ប្រឡាក់ពេញទាំងខ្លួន...សូម្បីតែមុខក៏មានដែរ....ហើយគេថាពេលយល់សប្តិចឹងអារម្មណ៍របស់គេមានស្រួលសោះ ចេះតែរសាប់រសល់....ដូចម៉េចមិនដឹងទេ..." ខ្ញុំមិននិយាយប្រាប់ម៉ែថាអ្នកយល់សប្តិនោះជាខ្ញុំនោះទេ ព្រោះខ្ញុំខ្លាចគាត់បារម្ភ។ ក៏លើករឿងជារបស់មិត្តភក្តិ។ ម្ដាយខ្ញុំងាកមកមើលខ្ញុំ ទាំងទឹកដូចជាភ្ងាក់ផ្អើលបន្តិច។
"មិនអីទេដឹងកូន...ពេលខ្លះយល់ថាស្លាប់ក៏អាចរស់...តែយល់សប្តិឃើញឈាម វាក៏មិនល្អប៉ុន្មានដែរ...តាមជំនឿអោយមិត្តភក្តិកូនយកអំបោះក្រហមចង់ដៃអោយម្នាក់នោះទៅ ឬក៏អោយគេទៅមើលគ្រូស្រោចទឹកលើករាសី...ព្រោះគេអាចមានគ្រោះក៏ថាបាន....គ្រោះធម្មតាត្រឹមតែបាត់របស់មិនថាទេ ម៉ែខ្លាចគ្រោះដល់ជីវិត..."
លឺតែចឹង...ខ្ញុំក៏ស្រឡាំងកាំងកាន់វែកស្ទើរធ្លាក់ពីដៃ។ អ្នកអាចគិតថាម្ដាយខ្ញុំមានជំនឿចាស់គម្រិលបន្តិច តែរឿងខ្លះ របស់មើលមិនឃើញ យើងក៏មិនអាចបំពានបានដែរ។ ចៀសវាងដល់ពេលមានបញ្ហាទើបយំស្ដាយក្រោយ។
YOU ARE READING
ឃាតកម្មផ្ដើមស្នេហ៍ (Completed)
Lãng mạnរឿងហេតុដែលគ្មានអ្នកណាស្មានដល់ អំពីការបាត់ខ្លួនរបស់ម៉ី។ វិញ្ញាណវិលវល់ព្រោះតែមិនអស់អាល័យនិងពាក្យសន្យាណាត់ជួបពេលរាត្រីជាមួយមនុស្សដែលខកលួនស្រលាញ់។ ណារីស្ទើរទទួលយកមិនបាននៅដំណឹងដ៏ភ្ញាក់ផ្អើល មនុស្សដែលនាងជួបមិនមែនជាគេ តើគេជាអ្នកណា? ចុះបុរសដែលនាងណាត់ជួបតើគេ...