បន្ទាប់ពីប្រលងបញ្ចប់នៅសាកលវិទ្យាល័យ រៀងរាល់ថ្ងៃចុងសប្តាហ៍គឺខ្ញុំតែងតែមកលេងពុកម៉ែ នៅឯស្រុកកំណើត។ បន្ទាប់ពីប្រលងជាប់បាក់ឌុប ខ្ញុំក៏ទទួលបានអាហារូបករណ៍ សិក្សានៅសាកលវិទ្យាល័យមួយ។ ពេលមកផ្ទះម្ដងៗម៉ែ តែងតែធ្វើម្ហូបឆ្ងាញ់ៗចាំទទួលខ្ញុំយ៉ាងចាស់ដៃ។ ពិសេសមុខម្ហូបសុទ្ធតែជាចំណូលចិត្តរបស់ខ្ញុំ។
ប៉ុន្តែ ពេលដែលមកស្រុកម្ដងណាក៏ធ្វើអោយខ្ញុំនឹកឃើញដល់មនុស្សម្នាក់ គេនោះមានឈ្មោះថា "ម៉ី" ។ គេជាកូនប្រុសរបស់មីងផានីនៅចុងភូមិ។ មីងផានី ជាស្រ្តីមេម៉ាយ គាត់មានកូនតែម្នាក់នេះប៉ុណ្ណោះ។ ម៉ីជាមនុស្សមិនសូវល្អប៉ុន្មាននោះទេ គេចូលចិត្តដើរលេង និងសេពគប់មិត្តភក្តិសុទ្ធតែកំពូលជើងកាង និងពួកបងតូចបងធំគ្រប់កន្លែង។ ពិសេសពួកនោះសុទ្ធតែជាពួកប្រព្រឹត្តអំពើអបាយមុខ។
ម៉ីមិនដែលហ៊ាននិយាយជាមួយខ្ញុំនោះទេ។ តាំងពីសម័យនៅរៀនវិទ្យាល័យ ព្រោះកាលណោះ ម៉ីលួចស្រលាញ់ខ្ញុំ ហើយក៏បានមកសារភាពប្រាប់ខ្ញុំត្រង់ៗ។ ខ្ញុំមិនបានមានចិត្តស្អប់ខ្ពើមម៉ីនោះទេ តែដោយសារកាលណោះពួកយើងនៅជាសិស្សវិទ្យាល័យនៅឡើយ ហើយខ្ញុំមិនចង់ឱ្យខ្លួនឯងមកជំពាក់ជំពិនជាមួយស្នេហាអូនបង ខ្ញុំក៏បានបដិសេធមិនទទួលក្ដីស្រលាញ់ពីគេ និងបានសុំគេរាប់អានគ្នាត្រឹមតែជាមិត្ត។ ចាប់តាំងពីពេលនោះមកម៉ីក៏លែងនិយាយរកខ្ញុំដូចកាលពីមុនទៀត។ គេតែងតែគេចមុខពីខ្ញុំជានិច្ច។ រហូតមកដល់ពេលនេះ គឺ៣ឆ្នាំហើយដែលយើងទាំងពីរមិនបាននិយាយរកគ្នា។ ទាល់តែខ្ញុំឃ្លាតឆ្ងាយពីស្រុកកំណើត។
បន្ទាប់ពីប្រលងចប់មិត្តភក្តិទាំងអស់ក៏បានបែកគ្នា។ អ្នកខ្លះក៏បាន ទៅបន្តការសិក្សានៅក្រៅប្រទេស អ្នកខ្លះទៀតក៏ប្រលងចូលរៀនសាលាពេទ្យ គ្រូបង្រៀន និង អ្នកខ្លះទៀតក៏បន្តការសិក្សានៅសាកលវិទ្យាល័យដូចជាខ្ញុំដែរ។ ចំណែកឯម៉ី ខ្ញុំក៏មិនបានដឹងថាគេយ៉ាងម៉េចនោះដែរ។ តែខ្ញុំបានលឺថាគេបានប្រឡងធ្លាក់។ កាលពីសម័យលនៅរៀន ម៉ីជាសិស្សល្បីខាងគេចម៉ោងរៀនគ្រប់មុខវិជ្ជាគឺមិនសូវឃើញមុខគេមកទៀងទាត់ម្ដងណាឡើយ។ នេះហើយជាហេតុធ្វើឱ្យដែលធ្វើអោយគេប្រលងធ្លាក់បាក់ឌុប។
YOU ARE READING
ឃាតកម្មផ្ដើមស្នេហ៍ (Completed)
Romanceរឿងហេតុដែលគ្មានអ្នកណាស្មានដល់ អំពីការបាត់ខ្លួនរបស់ម៉ី។ វិញ្ញាណវិលវល់ព្រោះតែមិនអស់អាល័យនិងពាក្យសន្យាណាត់ជួបពេលរាត្រីជាមួយមនុស្សដែលខកលួនស្រលាញ់។ ណារីស្ទើរទទួលយកមិនបាននៅដំណឹងដ៏ភ្ញាក់ផ្អើល មនុស្សដែលនាងជួបមិនមែនជាគេ តើគេជាអ្នកណា? ចុះបុរសដែលនាងណាត់ជួបតើគេ...