ខ្យល់បកមករវិច ញ៉ាំងអារម្មណ៍របស់ខ្ញុំឱ្យអណ្ដែតអណ្ដូងទៅយ៉ាងឆ្ងាយ។ ខ្ញុំឈរសញ្ជឹងគិតតែម្នាក់ឯងនៅក្រោមដើមស្វាយក្រោយផ្ទះ។ ព្រោះតែវាជាកន្លែងស្ងប់ស្ងាត ហើយក៏ជាកន្លែងដែលខ្ញុំចូលចិត្តមកអង្គុយលេងកាលនៅតូចៗ។ នឹកទៅដល់រឿងហេតុដែលបានកើតឡើងមកលើ «ម៉ី» ធ្វើឱ្យខ្ញុំមានអារម្មណ៍សោកស្ដាយ ព្រោះពេលវេលាដែលពួកយើងត្រូវរូវគ្នា វាមិនបានយូរ គេក៏ចាកចេញពីខ្ញុំម្ដងទៀត ការចាកចេញម្ដងនេះគឺគ្មានថ្ងៃវិលត្រឡប់ឡើយ។
រឿងគ្រប់យ៉ាងត្រូវលាតត្រដាង ការពិតមួយចំនួនក៏ត្រូវបានបកស្រាយ។ ម៉ីគេបានទៅសុគតិភពហើយ កន្លងមកអំឡុងពេលខ្ញុំមានសកម្មភាពប្លែកៗ ការយល់សប្តិដ៏ស្រពិចស្រពិល ស្រមោលខ្មៅ ទាំងអស់នេះគឺដួងវិញ្ញាណរបស់ម៉ី ដែលគេចង់បង្ហាញ និងប្រាប់ខ្ញុំពីរឿងអ្វីមួយ។ គេប្រហែលវេទនាណាស់ហើយ ខ្ញុំពិតជាមិនចង់ជឿ នូវអ្វីដែលបានកើតឡើង។
កំពុងតែរលឹកទៅដល់ពេលវេលលាកន្លង ទឹកភ្នែករបស់ខ្ញុំហូរមកទាំងមិនបានតាំងចិត្តថានឹងយំ។ គ្រប់គ្នាតែងនិយាយថា សត្វជាសត្វកាចសាហាវ តែចិត្តរបស់មនុស្សគឺ កាចសាហា និងគួរឱ្យខ្លាចជាងសត្វតិរច្ឆនទៅទៀត។ ពួកមិនស្ដាយសូម្បីជីវិតមនុស្សម្នាក់។ តើចិត្តគំនិតរបស់ពួកគេធ្វើឡើងពីអ្វី? ដោយសារ ភាពមានបានរបស់ខ្លួន គេមិនគិតដល់យើងអ្នកដែលតូចទាបជាងខ្លួន។ គេចង់ជាន់ចង់សម្លាប់ ក៏មិនខ្វល់ ព្រោះគេចាត់ទុកជីវិតមនុស្សទាំងនោះគ្រាន់តែជាស្រមោចតូចមួយ ចង់កំទេចពេលណាក៏បាន។
ថៅកែផុនដែលមនុស្សគ្រប់គ្នាតែងតែកោតសរសើរ និងផ្ដល់ការគោរពស្រឡាញ់ បែរប្រែក្លាយជាមនុស្សអាក្រក់ ឃោរឃៅ ឈ្លក់វង្វេងនឹងមាសប្រាក់ដោយមិនគិតពីសាច់ញាតិអ្នកដទៃ រងទុក្ខវេទនា។ ចុងក្រោយអំពើអាក្រក់ ក៏ត្រូវបានបញ្ចប់ ថោកែផុនត្រូវបានគេចាប់ខ្លួនពីបទមេឃ្លោងក្នុងការផលិតគ្រឿងញៀន ជួញដូរ និងជាបុគ្គលម្នាក់ដែលនៅពីក្រោយការស្លាប់របស់ម៉ី។
យូរៗម្ដង ខ្ញុំដកដង្ហើមធំ ដើម្បីបន្ធូរអារម្មណ៍តានតឹង និងទទួលយកសកម្មភាពទាំងអស់នោះ។ ខ្ញុំងាកខ្លួនបម្រុងត្រឡប់មកផ្ទះវិញ ស្រាប់តែ៖
«អ្ហា...!» ខ្ញុំភ្ញាក់ស្ទើរលស់ព្រលឹង ព្រោះតែគេមកឈរពីក្រោយខ្ញុំពីថ្មើរណាក៏មិនដឹង។
«លោក...មកឈរពីក្រោយខ្នង ខ្ញុំពីថ្មើរណាហ្នឹង?...លស់ព្រលឹងអស់...ខ្ញុំស្មានតែ...» ចិត្រាសើចស្ញាញបង្ហាធ្មេងសស្គុស ធ្វើអោយខ្ញុំក្នាញ់យកតែមែនទែន។
«ស្មានថា ខ្ញុំជាម៉ីមកលេងនាងហ្មែន?»
«ហឺយ...និយាយស្អីហ្នឹង មនុស្សកំពុងមានអារម្មណ៍មិនស្រួលផង» គេនៅតែសើចខ្ញុំដដែល។
«លោកឯងរវល់តែសើចហ្នឹងហើយ...ខ្ញុំលែងនិយាយជាមួយហើយ!!» ខ្ញុំដើរគេចពីគេទាំងមុខក្រម៉ូវ។ ចិត្រាក៏ស្រវាចាប់ដៃខ្ញុំជាប់ មិនលែង។
«ខ្ញុំមកនេះដើម្បីអរគុណនាង បើគ្មាននាងប៉ូលិសក៏មិនអាចមានភស្តុតាងចាប់ខ្លួនអ្នកនៅពីក្រោយខ្នងរឿងនេះបានដែរ អរគុណ!»
ចិត្រាចង់សំដៅលើវីឌីអូខ្លីបដែលខ្ញុំបានថត នូវសកម្មភាពដែលក្រុមនាយប៉ុយនិយាយគ្នា។ សំណាងថ្ងៃនោះខ្ញុំឆ្លាត មុនពេលពួកវាចាប់ខ្ញុំបាន ខ្ញុំបានបោះទូរស័ព្ទនោះទៅក្នុងប្រហោងឫសឈើមួយ ទើបពួកនោះមិនអាចរកទូរស័ព្ទខ្ញុំឃើញ។
«វាជារឿងចៃដន្យទេ...និយាយពីលោកវិញ ហេតុអ្វីប្រថុយជីវិតបន្លំខ្លួនធ្វើជាម៉ី? ហើយស្គាល់នាយប៉ុយ និងបក្សពួកច្បាស់យ៉ាងនេះ?» គេដកដង្ហើមចូលជ្រៅបន្តិចមុនរ៉ាយរ៉ាប់សាច់រឿង ពីដើមហេតដែលជម្រុញអោយគេបន្លំខ្លួនធ្វើជានាយម៉ី ដើម្បីវែកមុចរកដំណឹងរបស់ម៉ីង។ ចុងក្រោយគេក៏រកបានចម្លើយពិតមែន តែវាជ្រុលពេលបន្តិចព្រោះនាយមិនអាចជួយជីវិតប្អូនរបស់ខ្លួនបានទាន់ពេល ហើយក្រុមប៉ូលិសដែលជាភ្នាក់សម្ងាត់ក៏បានដាច់ខ្សែរយៈពីម៉ី ទើបពួកគេចាប់ផ្ដើមមានការមិនស្រួលក្នុងចិត្ត ព្រោះសុខៗតម្រុយក៏បានបាត់ ដំណឹងរបស់ម៉ីក៏បានបាត់។
«តាមពិតដំបូងឡើយខ្ញុំមិនគិតថាខ្ញុំនិងប្រថុយធ្វើបែបនេះនោះទេ...ប៉ុន្តែតាំងពីខ្ញុំបានជួបនឹងនាងថ្ងៃដំបូង នាងច្រលំថាខ្ញុំជាម៉ី ខ្ញុំចាប់ផ្តើមសង្ស័យអំពីម៉ី រហូតថ្ងៃមួយខ្ញុំបានជួបលោកប៉ូលិសប៊ុនថាន គាត់ក៏គិតថាខ្ញុំជាម៉ី គាត់បានរៀបរាប់ថា ម៉ីបាត់ខ្លួន។ ប៉ូលិសជិតប្រមូលភស្តុតាងបកអាក្រាតមេឃ្លោងធំហើយតែសោកស្ដាយជនបង្កប់របស់ប៉ូលិសក៏បាត់ដំណឹង...ប៉ូលិសមានការសង្ស័យ គេអាចមានបញ្ហា...ដោយសារចង់ដឹងមូលហេតុអោយច្បាស់ខ្ញុំក៏សម្រេចចិត្តសហការណ៍ជាមួយប៉ូលិស បន្លំធ្វើជាម៉ី ហើយដើម្បីតាមដានប្រតិកម្មរបស់ពួកទាំងនោះ។ អ្វីដែលប៉ូលិសសន្និដ្ឋានគឺជាការពិត...បើពួកវាដឹងថាខ្ញុំមិនមែនជាម៉ីវាមិនទុកខ្ញុំនោះទេ...នេះជាមូលហេតុដែលខ្ញុំមកទីនេះ...»
«លោកឯងនេះ មិនជំនាញសម្ដែងទាល់តែសោះ នេះកុំបានមុខមាត់ដូចគ្នាលោកឯងមានបញ្ហាមិនខាន»
«ទោះពួកយើងជាបងប្អូនភ្លោះ តែមិនប្រាកដថាដូចគ្នាទាំងអស់ឯណា ខ្ញុំខំប្រឹងណាស់ នាងនៅថាខ្ញុំស្ទើទៀត» ខ្ញុំពិតជាអស់សំណើចនិងគេណាស់។ ចិត្រាសម្លឹងចំកែវភ្នែករបស់ខ្ញុំ ពន្លឺភ្នែកមានរស្មីអ្វីម៉្យាងរបស់គេបានបានឆក់ទាញបេះដូងរបស់ខ្ញុំអោយលោតញាប់ ខ្ញុំព្យាយាមទប់សំណើច នៅសសុខៗគេក៏ចូលមកកាប់តែជិតខ្ញុំ។ បបូរសិចស៊ីរបស់គេកម្រើកតិចៗហៅឈ្មោះរបស់ខ្ញុំ៖
«ណារី!» ខ្ញុំឈរនៅស្ងៀម មិនកម្រើក ព្យាយាមសង្កេតមើលប្រតិកម្មរបស់គេ។ ផ្ទៃមុខសង្ហាម៉ត់រលោង កាន់តែខិតមកជិតខ្ញុំ ពិសេសបបូរមាត់របស់គេក៏សម្រូតតម្រង់មកបបូរមាត់របស់ខ្ញុំដូចគ្នា។
YOU ARE READING
ឃាតកម្មផ្ដើមស្នេហ៍ (Completed)
عاطفيةរឿងហេតុដែលគ្មានអ្នកណាស្មានដល់ អំពីការបាត់ខ្លួនរបស់ម៉ី។ វិញ្ញាណវិលវល់ព្រោះតែមិនអស់អាល័យនិងពាក្យសន្យាណាត់ជួបពេលរាត្រីជាមួយមនុស្សដែលខកលួនស្រលាញ់។ ណារីស្ទើរទទួលយកមិនបាននៅដំណឹងដ៏ភ្ញាក់ផ្អើល មនុស្សដែលនាងជួបមិនមែនជាគេ តើគេជាអ្នកណា? ចុះបុរសដែលនាងណាត់ជួបតើគេ...