ភាគ ២

5 0 0
                                    

មួយសប្តាហ៍ក្រោយមក....

ម៉ីបានទាក់ទងមកខ្ញុំតាម messenger Facebook គេប្រាប់ថាគេឡើងមកសៀមរាប ២-៣ថ្ងៃ។ ដូច្នេះហើយ ដល់ពេលខ្ញុំត្រូវធ្វើតាមពាក្យសន្យា នាំគេដើរកំសាន្តមើលទីក្រុងអោយណាណីម្ដង។

ម៉ោង ៨៖០០នាទីព្រឹក ខ្ញុំមករងចាំម៉ីនៅសួនច្បារជិតព្រះរាជដំណាក់។ ខ្ញុំឃើញម៉ីជិះ Pass appចូលមកដល់ល្មម។ ឃើញគេឈររេររ៉ដូចរកខ្ញុំមិនឃើញ ខ្ញុំលើករាឡើងលើ និងស្រែកហៅគេស្របពេលតែមួយ។
"ម៉ី...ខ្ញុំនៅខាងនេះ..." គេងាកមកមើលខ្ញុំ ហើយក៏ដើរមករកខ្ញុំទាំងស្នាមញញឹមជាប់បបូរមាត់។
"ណារី...មកនៅចាំខ្ញុំយូរនៅ?"
"មិនយូរទេ...ម៉ីមកដល់ពីថ្មើរណាហ្នឹង?"
"ឱ!...គឺមកដល់ព្រឹកមិញនឹងឯង..."
"ចា៎...តស់! យើងទៅៗ"

ពួកយើងក៏ជួលរ៉ឺម៉កកង់បីម៉ៅផ្ដាច់ពេញមួយថ្ងៃ សម្រាប់ដើរលេងមើលប្រាសាទថ្ងៃនេះ។ ខ្ញុំមានគម្រោងនាំគេដើរមើលប្រាសាទ ព្រោះម៉ីគេមិនដែលបានមកទស្សនាប្រាសាទបុរាណរបស់ខ្មែរនោះទេ។
ខ្ញុំុំមើលមុខរបស់ម៉ីដូចជារីករាយណាស់ ប្រហែលគេចាប់អារម្មណ៍ទេសភាពដ៏ស្រស់ស្អាតនេះមិនខាន។
"យ៉ាងម៉េចដែរ...ទេសភាពស្អាតទេ? ខ្ញុំសង្ឃឹមថាម៉ីនឹងចូលចិត្ត..."
"បាទ...គ្រប់កន្លែងសុទ្ធតែស្អាតទាំងអស់ព្រោះមានណារីមកដើរលេងជាមួយនោះអី..."
"យ៉ា!!!...ចេះលេបខាយសម្ដីដែរតើយើងនេះ...មិនអីទេថ្ងៃនេះខ្ញុំលស់អោយម៉ីមួយថ្ងៃខ្ញុំមិនប្រកែកតវ៉ានោះទេ"
"បាទ...អរគុណខ្លាំងណាស់"
"មិនហ៊ានទទួលទេ..." ពួកយើងលាន់សំណើចឡើងព្រោះកាយវិការកំប្លែងរបស់ពួកយើងរៀងខ្លួន។ ប្រាសាទដំបូងដែលយើងដាច់ខាតត្រូវតែចូលទស្សនាមុនគេ គឺប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ល្បីប្រចាំប្រទេសកម្ពុជា។
យើងទាំងពីរនាក់ត្រូវដើរឆ្លងកាត់ស្ពានសិប្បនិម្មិតមួយដែលគេធ្វើជំនួសស្ពានចាស់ដែលកំពុងជួសជុល ទឹកប៉ប្រាប់នឹងស្ពានមើលទៅស្អាតណាស់។ ពួកយើងចំណាយពេលប្រហែល១ម៉ោងកន្លះ ក្នុងការទស្សនាប្រាសាទមួយនេះ។
បន្ទាប់មកយើងក៏បន្តដំណើរទៅប្រាសាទមួយទៀត។
"ម៉េចដែរហត់អត់?" ម៉ីសួរមកខ្ញុំ
"មិនហត់ទេ...តែសប្បាយចិត្តព្រោះឃើញម៉ីចូលចិត្ដប្រាសាទបុរាណរបស់យើង។ ខ្ញុំខំតែបារម្ភខ្លាចម៉ីធុញតើ..." ខ្ញុំអើយ ចូលចិត្តគិតផ្ដេសផ្ដាសណាស់។ អាគេមិនទាន់និយាយអីផងស្មានតែរហូត។
"អ្នកណាថាខ្ញុំមិនចូលចិត្ត...តាមពិតរឿងមើលប្រាសាទអីហ្នឹងជារស់និយមរបស់ខ្ញុំហើយ...ណារីដឹងទេ កាលនៅរៀនខ្ញុំសម័យថាខ្ញុំជាក្រុមស្រាវជ្រាវ សំណង់ប្រាសាទបុរាណ ឬក៏ប្រភេទពួកដើរផ្សងព្រេងអីហ្នឹងឯង..."
"អ្ហា!!!...ម៉ីមានក្ដីស្រម៉ៃម៉េចមិនដើរតាមក្ដីស្រម៉ៃដែលម៉ីចង់បានទៅ...។
"ហឺ!!!...ណារីខ្ញុំក៏ចឹងដែរ...តែវាហួសពេលហើយ ប្រលងថ្នាក់១២ក៏មិនជាប់ រៀនក៏មិនពូកែដូចណារីដឹងស្រាប់ ថាខ្ញុំវាយ៉ាងម៉េច!..."
ខ្ញុំឃើញទឹកមុខរបស់គេរៀងស្រងូតស្រងាត់ ខ្ញុំក៏និយាយលោមលួង។
"កុំទាន់អស់សង្ឃឹមម៉ី...គ្រប់យ៉ាងមិនទាន់ហួសពេលនោះទេ...បើសិនម៉ីពិតជាចង់ធ្វើវាពិតមែន...ម៉ីខ្ញុំជឿជាក់លើម៉ី...ម៉ីប្រាកដជាអាចធ្វើបាន..."
ខ្ញុំនិយាយយ៉ាងជឿជាក់ ព្រោះខ្ញុំពិតជាចង់អោយម៉ីមានអនាគត់ភ្លឺស្វាងខ្លាំងណាស់។

ឃាតកម្មផ្ដើមស្នេហ៍ (Completed)Where stories live. Discover now