ថ្ងៃណាត់ជួប....
ខ្ញុំមករងចាំម៉ីនៅកន្លែងដដែល ម្ដងនេះខ្ញុំនឹងសួរគេ ហេតុអ្វីធ្វើមិនស្គាល់ខ្ញុំ។ ហើយថែមទាំងក្បត់ពាក្យសន្យា មិនមកជួបខ្ញុំទៀតផង។ គេមកហើយ ខ្ញុំមើលមកគេ៣ឡើងភ្លឹក ហេតុអ្វីនាយម៉ីប្ដូរមកកាន់តែសង្ហារអីបែបនេះ គេនេះប្រហែលមានលុយចូលហាងថែរសម្រស់បានជាស្អាតប្លែកមិនដូចរាល់ដង។ ខ្ញុំឈរឱបដៃមុខមាំសម្លក់គេត្មែរ មុនបោះវាចាដ៏ពីរោះ៖
"មកហើយហ្អេ...!!!លោករ៉ាមី...មើលចុះបានមកនៅក្រុង ធ្វើខ្លួនឡើងហំតែម្ដងហើយណ៎...រហូតចំណាំស្រីម្នាក់នេះមិនបាន..." គេធ្វើមុខស្លឺដូចអត់ដឹងរឿង ខ្ញុំជ្រិញនិងអាចរិតប្រុសស្អាតនេះណាស់។ ចង់តែវាយអាគាត់និងមានសតិវិញទេ។
"នែ!!...ម៉ីឯងនិយាយមក ហេតុអីម្សិលមិញធ្វើមិនស្គាល់ខ្ញុំ?" ម៉ីមើលមកខ្ញុំ រួចនិយាយ៖
"អើ...ខ្ញុំមិនដឹងទេ...តែនាងថាមានរឿងចង់និយាយ...បើអញ្ចឹងឆាប់និយាយមក ខ្ញុំមិនចង់ខាតនិយាយរឿងឥតប្រយោជន៍"
ជួយ មើលគេនិយាយចុះ។
"យី!!!លោកឯងនេះយ៉ាងម៉េច...រវល់ខ្លាំងដល់ថ្នាក់គ្មានពេលនិយាយជាមួយខ្ញុំផង...បានហើយខ្ញុំក៏មិនចង់ខាតពេលយូរដែរ...ម៉ី ឯងហេតុអីមិនទៅផ្ទះ មីងសំអាងបារម្ភពីម៉ី គាត់តាមរកម៉ី...យ៉ាងណាបើមិនទៅគួរតែផ្ដល់ដំណឹងអោយបានដឹង...កុំអោយគាត់បារម្ភ"
"ម៉ែខ្ញុំ...??..អឺមកពីខ្ញុំរវល់ទើបមិនបានប្រាប់គាត់...នាងមានរឿងប៉ុនហ្នឹងទេ ដែលចង់និយាយជាមួយខ្ញុំនោះ?"
"ចា៎...មានតែប៉ុនហ្នឹងទេ....ម៉ីយើងជាមិត្តភក្តិ មានរឿងអីខ្ញុំត្រូវតែជួយម៉ីចឹងហើយ ណាមួយខ្ញុំក៏បារម្ភពីម៉ីដែរ...សុខៗម៉ីក៏បាត់ដំណឹង មិនប្រាប់ខ្ញុំសោះថាមិនមកជួបថ្ងៃនោះ ទូរស័ព្ទតេទៅការអត់លើកទៀត...លោកឯងធ្វើស៊ីផ្លូវអារម្មណ៍ខ្ញុំណាស់"
ខ្ញុំប្រាប់គេពីអ្វីដែលខ្ញុំគិត។ ព្រោះវាជាការពិតពេលនេះម៉ីជាមិត្តភក្តិល្អរបស់ខ្ញុំហើយ គេមានរឿងអីខ្ញុំត្រូវតែឈឺឆ្អាល។ ម៉្យាងទៀតម៉ីឡើងមកខេត្តក៏ព្រោះតែខ្ញុំ បើខ្ញុំមិនខ្វល់ពីសុខទុក្ខរបស់គេ តើនោះគេហៅមិត្តភក្តិម៉ាក្សអី។
ខ្ញុុំស្ងាត់បន្តិចឃើញម៉ីនៅស្ងៀមដូច កំពុងគិតអ្វី។ ឫកពារបស់គេចម្លែកណាស់ គេកើតអីទេដឹង។
"ម៉ី...កើតអីឬអត់...មើលទៅលោកដូចមិនស្រួលសោះ" គេងាកមើលមុខខ្ញុំ
"គ្មានទេ...ខ្ញុំគ្រាន់តែគិត...ពីម៉ែប៉ុណ្ណោះខ្ញុំមិនគួររវល់ដល់ថ្នាក់មិននឹកឃើញពីគាត់...ណារីទៅលេងស្រុកញឹកញាប់ទេ? "
"ចាស..."
"ចុះម៉ែសុខសប្បាយអត់ គាត់មានឈឺទេ?"
"មីងគាត់សុខទេ...តែមួយរយៈនេះគាត់បារម្ភពីម៉ីណាស់...ឆាប់ទាក់ទងទៅគាត់អោយដឹងថាម៉ីមិនអី.."
"ខ្ញុំដឹងហើយ..." ខ្ញុំមើលមុខម៉ី ពេលនេះខ្ញុំកាត់បន្ថយចិត្តខឹងជាមួយគេហើយ។ ពួកយើងក៏និយាយគ្នាធម្មតាវិញ។ សុខៗម៉ីក៏និយាយ៖
"ខ្ញុំសុំទោសដែលខកណាត់ជាមួយ...ណារី....ហើយមិនបានប្រាប់ថាខ្ញុំមិនបានមក" ខ្ញុំញញឹមបន្ដិច
"មិនអីទេ វាកន្លងហួសហើយ...ពេលនេះខ្ញុំដឹងថាម៉ីសុខសប្បាយប៉ុនហ្នឹង ចិត្តរបស់ខ្ញុំវាស្ងប់ហើយ...ឱ! មួយទៀត...លោកហុចដៃមក"
"ហិចធ្វើស្អី...?" គេនៅតែចចេសមិនព្រមហិច ខ្ញុំទាញដៃគេ ហើយដកយកអំបោះក្រហមពីក្នុងកាបូបមកចង់ដៃអោយគេ។
"នេះរួចហើយ...ហាមកាត់អំបោះនេះចេញ...ខ្ញុំខំសុំពីលោកតាមកដើម្បីលោក...ព្រោះមួយរយៈមុនខ្ញុំយល់សប្ដិមិនល្អមកលើម៉ី....ខ្ញុំមានអារម្មណ៍មិនសុខសោះក្រោយពីយល់សប្តិហ្នឹងរួច"
គេមើលមុខខ្ញុំដោយកែវភ្នែកចម្លែក។
"បារម្ភពីខ្ញ។ហ្អី?"
ខ្ញុំមិនយល់ថាគេសួរពីការបារម្ភនោះជាការប្រភេទណា នោះទេ។ ពេលកែវភ្នែកដែលគេមើលមកខ្ញុំវាធ្វើអោយបេះដូងខ្ញុំលោតញាប់ និងរកនឹកនិយាយអ្វីមិនចេញ។ កន្លងមកខ្ញុំនៅជិតម៉ីគឺមិនដែលមានអារម្មណ៍បែបនេះនោះទេ។ តែលើកនេះជាស្អី ខ្ញុំមិនយល់ទេ។
"អឺ...គឺ...ហ្នឹងហើយបារម្ភ...បារម្ភព្រោះយើងជាមិត្តនោះអី..." ខ្ញុំសើចញឹមៗ ៖
"ឋានៈជាមិត្តធម្មតាឬក៏...."
"មិត្តធម្មតា..." ខ្ញុំប្រញាប់និយាយកាត់ កុំអោយគេបន្តបញ្ចប់ប្រយោគទៅមុខទៀត។
"ហេតុអីនាងដូចជាភ័យម្លេះនិយាយ តាមសម្រួលមិនបានឬ?"
"ហី!! មកពីម៉ីហ្នឹងសួរអីប្លែកៗ...ខ្ញុំមិនចង់អោយម៉ីគេចមុខខ្ញុំទៀត..."
មែនបើខ្ញុំបណ្ដោយបែបនេះទៀត ខ្ញុំខ្លាចជម្ងឺស្នេហ៍ចាស់របស់ម៉ីមកលើខ្ញុំរើឡើងវិញ ខ្ញុំមិនចង់អោយគេមានវិបត្តិផ្លូវចិត្តម្ដងទៀតនោះទេ។
ខ្ញុំឃើញម៉ីលួចញញឹម៖
"លោកឯងញញឹមអី?"
"មានណា នាងច្រលំហើយ..."
"ចេះតែថា...អំបាញ់មិញខ្ញុំឃើញម៉ីញញឹមពិតមែន គឺញញឹមបែបនេះ..."
ខ្ញុំនេះទៅឆ្កួតអីទាញមាត់សិចស៊ីរបស់ម៉ីអោយញញឹុម។ មុខរបស់ពួកយើងនៅជិតគ្នណាសឮ រហូតខ្ញុំដឹងដល់ដង្ហើមក្ដៅឱនៗរបស់មកប៉ះនិងមុខរបស់ខ្ញុំ។ ភ្នែកយើងទាំងពីរសម្លឹងមើលគ្នា ពន្លឺភ្នែកម៉្យាងរបស់ម៉ីសម្លឹងមកខ្ញុំ ធ្វើអោយបេះដូងខ្ញុំនេះលោតញាប់ស្ទើតែធ្លាយចេញមកខាងក្រៅទៅហើយ។ ខ្ញុំប្រញាប់ដកដៃចេញពីមាត់របស់គេហើយក៏ស្ទុះក្រោកឈរឡើង។ ខ្ញុំយកញែកសក់ ហើយនិយាយបន្លប់៖
"កាន់តែងងឹតហើយខ្ញុំគិតថា...យើងបែកគ្នាប៉ុនហ្នឹងសិនចុះ...មានឱកាសចាំជួបគ្នាម្ដងទៀត"
គេងលបឈរពេញកំពស់ ហើយក៏ញញឹមស្មើមកកានខ្ញុំ។
"បាទ...នាងទៅវិញដោយសុវត្ថិភាពផង..."
"ចា៎...ខ្ញុំលាហើយ...bye...bye.."
និយាយចប់ខ្ញុំប្រញាប់ដើរចេញយ៉ាងលឿន។ ព្រះអើយ ហេតុអីខ្ញុំប្រតិកម្មរហ័សអីយ៉ាងនេះ។ មកដល់បន្ទាប់ភ្លាមខ្ញុំដកដង្ហើមវែងៗ ហើយស្ទាបដើមទ្រូងខ្លួនឯង។ កន្លងមកខ្ញុំមិនដែលជួបអារម្មណ៍បែបនោះទេ។
YOU ARE READING
ឃាតកម្មផ្ដើមស្នេហ៍ (Completed)
Romanceរឿងហេតុដែលគ្មានអ្នកណាស្មានដល់ អំពីការបាត់ខ្លួនរបស់ម៉ី។ វិញ្ញាណវិលវល់ព្រោះតែមិនអស់អាល័យនិងពាក្យសន្យាណាត់ជួបពេលរាត្រីជាមួយមនុស្សដែលខកលួនស្រលាញ់។ ណារីស្ទើរទទួលយកមិនបាននៅដំណឹងដ៏ភ្ញាក់ផ្អើល មនុស្សដែលនាងជួបមិនមែនជាគេ តើគេជាអ្នកណា? ចុះបុរសដែលនាងណាត់ជួបតើគេ...