ខ្ញុំដើរចុះឡើង មិនស្រណុកក្នុងចិត្ត។ ចម្ងល់ជាច្រើនត្របាញ់រត់ពេញ ខួរក្បាលរបស់ខ្ញុំមិនឈប់។
«គេជាអ្នកណា? បើគេនោះ មិនមែនជាម៉ីរូបពិត តើគេជាអ្នកណា? ហេតុអ្វីគេមានមុខមាត់ដូចគ្នាបេះបិតយ៉ាងនេះ? មានតែគេជាកូនភ្លោះ? កូនភ្លោះ? មិនអាចទេ តាំងពីធំដឹងក្ដីមកខ្ញុំមិនដែលដឹងថា មីងសំអាងមានកូនភ្លោះនោះទេ...ហឺយ! ឈឺក្បាលណាស់! »
ខ្ញុំប្រាស់ខ្លួនទៅលើគ្រែ ព្រោះតែមិនអាចរកចម្លើយពីអ្វីដែល ខ្ញុំមិនអាចដោះស្រាយចេញ។
«មិនបានទេ ខ្ញុំត្រូវទៅសួរម៉ែទើបបាន...ក្រែងលគាត់ដឹងអ្វីខ្លះ!»
ខ្ញុំរត់តាំងៗ មកសួរម៉ែ ដែលកំពុងបង្រៀនប្អូនខ្ញុំបត់ផ្កាឈូក ព្រោះស្អែកនេះជាថ្ងៃសិល។ ខ្ញុំមកអង្គុយគៀកនឹងគាត់់។
«ម៉ែ...មានរឿងមួយខ្ញុំចង់សួរម៉ែ»
«មានរឿងអីនិយាយមោ!»
«ម៉ែ...ម៉ែស្គាល់មីងសំអាងយូរប៉ុណ្ណាហើយ? ហើយគាត់ជាអ្នកភូមិណាដែរ?»ម៉ែខ្ញុំដាក់ផ្កាឈូកចុះងាកមកចាប់អារម្មណ៍ហ្នឹងខ្ញុំ។
«កូនកើតអីហ្នឹង ម៉េចមកសួរម៉ែពីអ្នកសំអាងទៅវិញ? កូននេះធ្វើអីប្លែកៗ...កូនមានបញ្ហាអី?»
«មែនហ្នឹងចែ....ចែឯងកើតអី? ខ្ញុំឃើញចែមួយរយៈនេះចូលចិត្តនិយាយម្នាក់ឯងណាស់ ឬមួយចែត្រូវស្នេហ៍នាយប៉ុយ!» ខ្ញុំលោមកចាប់ថ្ពាល់ប្អូនស្រី«គ្មានទេ....អូនឯងកុំតែនិយាយ! បងគ្មានទៅចាប់អារម្មណ៍អ្វីជាមួយនាយប៉ុយស្អីនោះទេ។ ណ្ហើយ! ម៉ែប្រញាប់ប្រាប់ខ្ញុំមកថា មីងសំអាងមានប្រវត្តិអ្វីខ្លះ?»
ម្ដាយរបស់ខ្ញុំសម្លក់មុខខ្ញុំបន្តិច រួចក៏រៀបរាប់ដំណើររឿងរបស់មីងសំអាងមកកាន់ខ្ញុំ។
«អ្នកអាង មិនមែនជាអ្នកស្រុកយើងនេះផ្ទាល់នោះទេ គាត់ជាអ្នកចំណូលថ្មី! គាត់បានមកនៅក្នុងភូមិនេះ ព្រោះមានសាច់ញាតិសាច់ឆ្ងាយមានដីនៅក្នុងភូមិយើង ក៏ឱ្យអ្នកសំអាងមកនៅទៅ»
«ចុះប្ដីគាត់ ម៉ែមានដែលឃើញឬអត់?» ខ្ញុំប្រញាប់សួរបន្ថែម
«មិនដែលទេ កាលណោះមានតែគាត់ និង កូនប្រុសគឺនាយម៉ី គេដូចជាមានអាយុទើបតែ១ខួបប៉ុណ្ណោះ ហើយគ្រួសារអ្នកអាងពុំមានអ្នកណាផ្សេងទៀតនោះទេ! កូនសួររកប្រវត្តិរបស់គ្រួសារអ្នកអាងធ្វើស្អី?»
YOU ARE READING
ឃាតកម្មផ្ដើមស្នេហ៍ (Completed)
Romanceរឿងហេតុដែលគ្មានអ្នកណាស្មានដល់ អំពីការបាត់ខ្លួនរបស់ម៉ី។ វិញ្ញាណវិលវល់ព្រោះតែមិនអស់អាល័យនិងពាក្យសន្យាណាត់ជួបពេលរាត្រីជាមួយមនុស្សដែលខកលួនស្រលាញ់។ ណារីស្ទើរទទួលយកមិនបាននៅដំណឹងដ៏ភ្ញាក់ផ្អើល មនុស្សដែលនាងជួបមិនមែនជាគេ តើគេជាអ្នកណា? ចុះបុរសដែលនាងណាត់ជួបតើគេ...