មនុស្សចម្លែក

4.3K 152 7
                                    

ភាគទី១

ក្នុងថ្នាក់រៀនពោរពេញទៅដោយភាពអ៊ូអរ គ្រប់គ្នាលេងសើចនិយាយបង្អាប់គ្នាលេងពេញក្នុងថ្នាក់ ស្របពេលដែលគ្រូបន្ទុកថ្នាក់ដើរចូលមកទើបថ្នាក់ដែលអ៊ូអរមុននេះប្រែទៅជាស្ងាត់ជ្រងំ។
« ថ្ងៃនេះគ្រូចង់ណែនាំសិស្សថ្មីម្នាក់ដល់ថ្នាក់យើង » លោកគ្រូចំណាស់មុខកាចៗស្រែកប្រកាសខ្លាំងៗ រួចក៏ទទួលបានភាពងឿងឆ្ងល់និងភ្ញាក់ផ្អើលចេញពីសមាជិកក្នុងបន្ទប់ភ្លាម។
« អេ៎សិស្សថ្មីឬ ? ហេតុអីគេប្ដូរមកពាក់កណ្ដាលឆមាសបែបនេះ ?» សិស្សម្នាក់ៗនាំគ្នាជ្រួលច្របល់ឡើង។
« ជាប្រុសស្អាតឬក៏ស្រីស្អាតទៅណ៎ពួកយើងគិតមើល៌ ?»
« ស្ងាត់សិន !!» លោកគ្រូមុខកាចៗស្រែកខ្លាំងម្ដងទៀតទើបសភាពឡូឡាមុននេះស្ងាត់ឈឹង លោកគ្រូចំណាស់គ្រវីក្បាលបន្តិចមុននឹងក្រឡេកមើលមាត់ទ្វារដែលមានរាងស្ដើងឈរចាំហើយមិនព្រមដើរចូលថ្នាក់។
( គ្នាអៀន🌚 )

« ចូលថ្នាក់មក !» រាងតូចភ្ញាក់ឲ្យព្រើតពេលលឺសម្លេងស្រែកហៅរបស់់លោកគ្រូ នាយដកដង្ហើមធំយឺតៗព្យាយាមប្រមូលកម្លាំងចិត្តឲ្យខ្លួនឯង មុននឹងបោះជំហានដើរចូលក្នុងថ្នាក់យឺតៗទាំងឱនមុខចុះហាក់មិនហ៊ានប្រឈមមុខនឹងសិស្សឯទៀត។
« ណែនាំខ្លួនបន្តិចទៅ ជុងហ្គុក !»
សិស្សមកថ្មីដែលទើបនឹងដើរចូលមកនេះគឺ ជុងហ្គុក វីលីវីន ជាកូនកាត់ដែលមានលោកប៉ាជាជនជាតិបារាំងនិងអ្នកម៉ាក់ជាជនជាតិកូរ៉េហើយមកទល់ពេលនេះអ្នកម៉ាក់របស់គេក៏បានចែកឋានទៅហើយដែរនៅឡើយតែប៉ា។
ចំណែកមូលហេតុដែលនាយប្ដូរមកពាក់កណ្ដាលឆមាសបែបនេះក៏ព្រោះនាយមានលោកប៉ាជាអ្នកធ្វើការធំគ្រាន់បើម្នាក់ ប៉ុន្តែបែរជាឧស្សាហ៍ប្ដូរកន្លែងធ្វើការដូច្នេះហើយទើបបណ្ដាលឲ្យនាយត្រូវប្ដូរសាលាជាញឹកញាប់ដូចគ្នា។

« ខ្ញុំឈ្មោះ ជុងហ្គុក វីលីវីន សូមជួយណែនាំខ្លួនផងបាទ !» នាយតូចឱនលំទោនក្រោយពេលណែនាំខ្លួនរួចរាល់បន្ទាប់មកទើបលោកគ្រូឲ្យនាយរកកន្លែងអង្គុយ នាយតូចក៏ជ្រើសរើសយកតុចុងក្រោយគេដែលទំនេរព្រោះនាយមិនចូលចិត្តអង្គុយតុមុខទោះដឹងហើយថាខ្លួនមាឌតូចក៏ដោយ។
« អូខេ ពេលនេះពួកយើងចាប់ផ្ដើមចូលមេរៀនបន្ត !» លោកគ្រូមានប្រសាសន៍ចប់សិស្សដទៃទៀតក៏នាំគ្នាបើកសៀវភៅកត់មេរៀននិងស្ដាប់គ្រូពន្យល់ណែនាំ។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now