ភាគទី៣
៚
ព្រឹកថ្ងៃថ្មី« អ្នកប្រុសតូចខ្ញុំថ្ងៃនេះញញឹមស្រស់ដល់ហើយ » ពូតៃកុងឡានបង្អាប់ព្រោះគាត់តាមលោកម្ចាស់នឹងនាយតូចទៅគ្រប់ទីកន្លែងមិនធ្លាប់ឃើញម្ដងណាដែល ជុងហ្គុក អាចញញឹមស្រស់ចេញពីចិត្តបែបនេះ ទោះបីជាការញញឹមនោះស្រាលយ៉ាងណាក៏ដោយ។
« បាទ !» ជុងហ្គុក មិនបាននិយាយអ្វីច្រើនក្រៅពីតបខ្លីៗទាំងស្នាមញញឹមស្រាលមុននឹងឡើងឡានដើម្បីជិះទៅសាលា។
នៅតាមផ្លូវបេះដូងនាហលោតញាប់ចង់ផ្ទុះក្រោយពីក្រឡេកមើលប្រអប់បាយពីរប្រអប់ដែលនាយតូចតាំងចិត្តធ្វើពីព្រលឹមមិនព្រិច។
ត្រូវហើយ ! វាជាមូលហេតុដែលធ្វើឲ្យនាយតូចសប្បាយចិត្ត កាលពីម្សិលឃើញភាពវេទនារបស់ ថេយ៉ុង ហើយនាយតូចក៏មិនចង់ឃើញគេឈឺបែបនោះទៀតទើបព្រឹកមិញនេះនាយក៏បានតាំងចិត្តថានឹងងើបពីព្រលឹមដើម្បីធ្វើអាហារឲ្យគេញ៉ាំ គិតថាបើបានញ៉ាំអាហារដែលមានអនាម័យល្អគេប្រហែលជាមិនឈឺពោះដូចកាលពីម្សិលនោះទៀត ប៉ុន្តែកាន់តែគិតធ្វើឲ្យនាយកាន់តែអឹមអៀនព្រោះមានអារម្មណ៍ថាធ្វើបែបនេះ ពួកយើងដូចជាមនុស្សសេពគប់គ្នាយ៉ាងដូច្នោះអញ្ចឹងក៏មិនដឹង ??« អ្នកប្រុសដល់ហើយ បាទ !» ពូតៃកុងឡាន ដាស់ស្មារតីនាយតូចពូកែភ្លឹកធ្វើឲ្យនាយភ្ញាក់បន្តិច មុននឹងឈោងដៃបើកទ្វារចុះពីលើឡានទាំងវេះដូងកាន់តែលោតញាប់ ដ្បិតអីនាយកំពុងតែដើរជិតដល់ថ្នាក់ហើយ។
វាក៏ដូចកាលពីម្សិលមិញ ក្នុងថ្នាក់ទាំងមូលគ្មាននរណាចាប់អារម្មណ៍ឬចង់និយាយជាមួយនាយសូម្បីតែម្នាក់ ឯខ្លួននាយក៏មិនបានទៅចាប់អារម្មណ៍វិញក្រៅពីដើរសម្ដៅទៅតុរបស់ខ្លួនដែលមាន ថេយ៉ុង នៅទីនោះស្រាប់អមដោយមិត្តភក្តិរបស់គេប៉ុន្មាននាក់នៅអង្គុយជុំគ្នានិយាយលេង។
« ជុងហ្គុក !» ថេយ៉ុង ក្រឡេកឃើញនាយតូចឈរទើសទាល់មិនហ៊ានដើរចូលអង្គុយក៏ស្រែកហៅ ប៉ុន្តែនាយតូចបែរជាធ្វើមុខស្មើដើរចូលកន្លែងអង្គុយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់មិនខ្វល់ពីការរាក់ទាក់របស់គេ។ពេលឃើញ ថេយ៉ុង ងាកទៅចាប់អារម្មណ៍និងប្រុងនិយាយរកជាមួយ ជុងហ្គុក ម្ដងទៀត ស៊ីនឌី ក៏មិនពេញចិត្តប្រញាប់និយាយស្ទាក់គេ។
« ថេយ៉ុង ល្ងាចនេះយើងទៅច្រៀងខារ៉ាអូខេទៅយ៉ាងមិចដែរ ?» ស៊ីនឌី
« អ្ហឹម នរណាគេទៅខ្លះ ?» ហើយវាក៏បានផលពេលអ្នកកម្លោះងាកមកនិយាយជាមួយនាងវិញ ឃើញបែបនោះនាងក៏ងាកទៅញញឹមចម្អកដាក់នាយតូច ប៉ុន្តែបែរជាទទួលបានឫកពារធម្មតាសម្លឹងមើលមកនាងទាំងមិនដឹងខ្យល់អ្វីទៅវិញ។
« គឺពួកយើងប៉ុន្មាននាក់ហ្នឹង !» ពេលឃើញ ជុងហ្គុក មិនខ្វល់នាងក៏ធ្វើស្អីមិនកើតក្រៅពីខាំមាត់ទប់អារម្មណ៍និយាយជាមួយ ថេយ៉ុង ទាំងធម្មតា។
គ្រប់គ្នាក៏គាំទ្រគំនិតរបស់នាង ល្ងាចនេះពួកគេនឹងទៅខារ៉ាអូខេទាំងអស់គ្នា ហើយវានឹងល្អជាងនេះបើរាងក្រាស់មិនងាកទៅបបួល ជុងហ្គុក ដែរនោះ។
![](https://img.wattpad.com/cover/242201928-288-k901282.jpg)
YOU ARE READING
🥀Smile ក្នុងការចងចាំ🖤(ចប់)
Romanceអនុស្សាវរីយ៍ដែលបង្កើតមកជាមួយគ្នាប៉ុន្មានត្រូវរលុបបាត់សូន្យសុងក្នុងរយៈពេលដ៏ខ្លី ដោយបន្សល់ទុកត្រឹម ... ស្នាមញញឹម ! តួអង្គ : ថេយ៉ុង ហាយ៉ុនថេ TOP ជុងហ្គុក វីលីវីន BOTTOM សរសេរដោយ : -NIANA