កំណត់ហេតុដ៏មានន័យ The End

1.6K 102 6
                                    

ភាគទី១៤ ( ភាគបញ្ចប់ )

« ហ៊ឹម ?»
« ជុងហ្គុក មិនទៅណាចោលខ្ញុំទៀតទេមែនទេ ?» ថេយ៉ុង សួរទាំងកែវភ្នែកប្រាកដប្រជា ត្រូវការដឹងចម្លើយព្រោះវាជារឿងដែលគេខ្លាចបំផុតក្នុងជីវិត។
« អ្ហឹម ... ខ្ញុំបានសុំលោកប៉ាមករៀននៅទីនេះ » ជុងហ្គុក
« ល្អណាស់ !» ថេយ៉ុង ញញឹមហើយក៏ជាស្នាមញញឹមដែលប្រហាក់ប្រហែលក្នុងសុបិន្តជាហេតុធ្វើឲ្យ ជុងហ្គុក ភាំងហើយដៃក៏លូកទៅប៉ះមុខគេថ្នមៗដោយអារម្មណ៍ម៉្យាងដែលកំពុងវាយលុក។

« ស្ដាប់ខ្ញុំណា ជុងហ្គុក !» ថេយ៉ុង ក៏ចាប់ដៃត្រជាក់ស្រេងដែលកំពុងប៉ះមុខគេឲ្យមកផ្អឹបជាប់និងនិយាយទាំងភាពប្រាកដប្រជាថា « មិនថា ជុងហ្គុក មានការចងចាំខ្លីឬវែង មួយខែឬប៉ុន្មានថ្ងៃ ខ្ញុំនឹងមិនបោះបង់ ជុងហ្គុក ចោលទេហើយខ្ញុំនឹងធ្វើឲ្យ ជុងហ្គុក ចងចាំខ្ញុំម្ដងទៀត ! ខ្ញុំនឹងបង្កើតការចងចាំថ្មីៗឲ្យ ជុងហ្គុក ហើយវាត្រូវតែជាការចងចាំដែលពោរពេញទៅដោយសេចក្ដីសុខប៉ុណ្ណោះ !»
« ថេយ៉ុង !» ឈ្មោះដែលបានរត់ចូលក្នុងខួរក្បាលភ្លាមធ្វើឲ្យ ជុងហ្គុក ស្រក់ទឹកភ្នែក។ នាយគ្មានការចងចាំទាក់ទងជាមួយគេប៉ុន្តែនាយបែរជាចាំឈ្មោះគេ ហើយសម្លេងស្រទន់ហៅឈ្មោះរបស់នាយក៏ឮរំពងក្នុងត្រចៀករាងក្រាស់ធ្វើឲ្យគេភាំង។
« ជុងហ្គុក អម្បាញ់មិញនេះឯង .... »
« សុំទោស ប៉ុន្តែខ្ញុំអាចចាំបានត្រឹមតែឈ្មោះរបស់លោកប៉ុណ្ណោះ » ទឹកភ្នែកក៏ស្រក់មកមិនឈប់ដោយភាពខូចចិត្ត ជុងហ្គុក ចង់បានច្រើនជាងនេះទៀតគឺចង់ចាំនូវរឿងដែលទាក់ទងនឹងគេ ប៉ុន្តែហេតុអ្វីបានជាគ្រប់យ៉ាងទទេរស្អាតបែបនេះ ?
« មិនអីទេ ! មិនអីទេ !» ថេយ៉ុង ទាញនាយតូចមកឱបទាំងលួងលោមថា « ត្រឹមតែឈ្មោះក៏បាន វាធ្វើឲ្យខ្ញុំពេញចិត្តណាស់ទៅហើយ » ថេយ៉ុង និយាយទាំងញញឹមឱប ជុងហ្គុក យ៉ាងណែនដើម្បីផ្ដល់កម្ដៅឲ្យនាយ ខណៈដែលនាយតូចឈរញ័រខ្លួនទទ្រើកព្រមទាំងមានបន្លឺសម្លេងខ្សឹកខ្សួលចេញមកមិនឈប់។

« ហ៊ឹកហ៊ឹក ថេយ៉ុង » ខ្យល់ត្រជាក់ធ្លាក់មកមិនឈប់និងបក់កាន់តែខ្លាំង ប៉ុន្តែរាងកាយពីរដែលឱបគ្នាបែរជាមិនព្រមឃ្លាត។ ពួកគេឈរឱបគ្នាផ្ដល់កម្ដៅនិងភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក គ្រាប់យ៉ាងពោរពេញទៅដោយក្ដីរីករាយ។
« អ្នកប្រុសតូច ខ្យល់ត្រជាក់ខ្លាំងណាស់ចូលមកក្នុងសិនមក !» ក្លាយទៅជាអ៊ុំមេផ្ទះ ដែលបារម្ភពីអ្នកប្រុសតូចដែលមានសុខភាពខ្សោយក៏ប្រញាប់ដើរមកហៅទាំងក្ដីព្រួយបារម្ភមិមស្ទើរ។
« តែ .... » ជុងហ្គុក មាននៅរឿងជាច្រើនទៀតដែលចង់និយាយជាមួយ ថេយ៉ុង ពេលក្រឡេកឃើញក្រសែភ្នែកកាចៗរបស់អ៊ុំស្រីក៏ធ្វើអីមិនត្រូវ បានត្រឹមមើលទៅរាងក្រាស់ភ្លឹសៗ។
« អ្នកកម្លោះក៏អញ្ចឹងដែរ ! ចូលមកញ៉ាំអារហាររួចចាំនិយាយគ្នាបន្តទៀតចុះ កុំនៅឈរហាលខ្យល់បែបនេះមិនល្អចំពោះសុខភាពទេ !» អ៊ុំមេផ្ទះ គ្រវីក្បាលពេលបានឃើញក្រសែភ្នែកអ្នកប្រុសតូចខ្លួន ចុងក្រោយក៏បបួលអ្នកកម្លោះនោះឲ្យចូលមកក្នុងដែរ រួចមកគាត់ក៏ទទួលបានស្នាមញញឹមយ៉ាងស្រស់ពីអ្នកប្រុសតូចរបស់ខ្លួនភ្លាម។
« បាទ/បាទ » ក្រោយទទួលទានអាហាររួច រាងក្រាស់ក៏ត្រូវកម្លោះតូចអូសចូលទៅក្នុងបន្ទប់ទទួលភ្ញៀវ ប៉ុន្តែនាយតូចបែរជាមិនបាននិយាយរកគេអីបន្តិច គិតតែពីអង្គុយអានសៀវភៅកំណត់ហេតុរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now