ភាគទី១៣
៚
ពេលនេះជំងឺរបស់ ជុងហ្គុក បានធូរស្រាលជាងមុនហើយ ក្រោយពីការព្យាបាលលើកនោះនាយក៏បានសម្រាកនៅមន្ទីរពេទ្យអស់ជាច្រើនខែដើម្បីតាមដានសុខភាពរបស់ខ្លួនហើយនាយថែមទាំងអាចចងចាំមុខរបស់អ្នកដទៃបានច្រើនជាងមុន ដែលជាពិសេសនោះគឺ “ស្នាមញញឹម” របស់មនុស្សម្នាក់។
ទោះបីពេលវេលាកន្លងផុតហួសទៅពី១ខែ ២ខែ ឬច្រើនខែយ៉ាងណាក្ដីប៉ុន្តែ ជុងហ្គុក នៅតែមិនអាចនឹកឃើញរឿងកាលពីអតីតកាលរបស់ខ្លួនក្រៅពីរឿងគ្រួសាររបស់នាយ ដូច្នេះហើយវាជាហេតុធ្វើឲ្យនាយសម្រេចចិត្តចង់ចាប់ផ្ដើមជីវិតសារជាថ្មីនីទីនេះ ... ទីដែលពោរពេញទៅដោយភាពកក់ក្តៅនិងបង្កប់ដោយការចងចាំដែលនាយចង់មកស្វែងរកវាម្ដងទៀត។ជុងហ្គុក ដើរមើលជុំវិញផ្ទះទាំងពិនិត្យសង្កេតមើលនិងញញឹមទាំងសោកសៅខ្លះ សប្បាយរីករាយខ្លះក៏ព្រោះនាយអាចចាំរឿងរ៉ាវគ្រប់យ៉ាងដែលទាក់ទងនឹងផ្ទះធំមួយនេះលើកលែងតែរឿងផ្សេងទៀតក្រៅពីតែពីបានចាំត្រឹម “ស្នាមញញឹម” ។
ភ្លាមៗនាយតូចក៏ដកដង្ហើមធំព្រោះតែនាយចង់រកការចងចាំម៉្យាងដែលនាយយល់ថាវាពិតជាសំខាន់សម្រាប់រូបនាយផ្ទាល់។ ប៉ុន្តែនាយបែរជាមិនដឹងថាខ្លួនត្រូវតែចាប់ផ្ដើមពីត្រង់ណាទៅ ? “ស្នាមញញឹម” មួយនោះតែងតែលេចឡើងនៅក្នុងការយល់សប្តិរបស់នាយជានិច្ច ចុងក្រោយពេលភ្ញាក់ឡើងក៏នឹកមើលមិនឃើញថាវាជាស្នាមញញឹមយ៉ាងដូចម្ដេចទើបបានជានាយជាប់ចិត្តនឹងវាបែបនោះ។« អ្នកប្រុសតូចដល់ម៉ោងពិសារអាហារហើយ !» សម្លេងស្រទន់របស់អ៊ុំមេផ្ទះបន្លឺឡើងធ្វើឲ្យនាយតូចដែលកំពុងឈរធ្លាក់ក្នុងអន្លង់គំនិតភ្ញាក់ឡើង រួចក៏បែរទៅញញឹមដាក់គាត់។
« បាទអរគុណអ៊ុំ ! ប៉ុន្តែខ្ញុំសុំនៅស្ងៀមស្ងាត់មួយសន្ទុះទៀតសិនណា » ក្រោយមកភាពស្ងប់ស្ងាត់ក៏ចូលមកគ្របដណ្ដប់ ឯនាយតូចក៏បិទភ្នែកថ្នមៗចាប់ផ្ដើមស្រមៃដល់ “ស្នាមញញឹម” ដ៏សែនកក់ក្តៅមួយនោះ។
វាជាពន្លឺដែលអាចបំភ្លឺជីវិតនាយដោយដឹកនាំនាយឲ្យទទួលវានជោគជ័យក្រោយការព្យាបាលជំងឺ ហើយនេះក៏ជាមូលហេតុដែលនាយចង់រកឃើញការចងចាំមួយនោះ គឺការចងចាំដែលមានម្ចាស់ “ស្នាមញញឹម” ម្នាក់នោះ។
YOU ARE READING
🥀Smile ក្នុងការចងចាំ🖤(ចប់)
Lãng mạnអនុស្សាវរីយ៍ដែលបង្កើតមកជាមួយគ្នាប៉ុន្មានត្រូវរលុបបាត់សូន្យសុងក្នុងរយៈពេលដ៏ខ្លី ដោយបន្សល់ទុកត្រឹម ... ស្នាមញញឹម ! តួអង្គ : ថេយ៉ុង ហាយ៉ុនថេ TOP ជុងហ្គុក វីលីវីន BOTTOM សរសេរដោយ : -NIANA