អារម្មណ៍វិលវល់

598 58 0
                                    

ភាគទី៤

« គឺឯង ...!»
« នឹងហើយជាមិត្តរួមតុរបស់ ថេយ៉ុង ដែលជាអ្នកធ្វើឲ្យគេឈឺខ្លាំងបែបនេះ »
« គេចឲ្យឆ្ងាយពីគេនោះបន្តិចទៅ មើលទៅឫកពាក៏ដឹងហើយថាមិនមែនជាមនុស្សល្អដែល !» សម្លេងខ្សឹបខ្សៀវគ្នាចូលត្រចៀកនាយតូចមិនឈប់ រាងស្ដើងចម្លែកចិត្តដែលសុខៗគ្រប់គ្នាមកនិយាយអាក្រក់ពីខ្លួនបែបនេះ។ នាយមិនបានដឹងអ្វី ! នាមុននឹងសុខៗ ថេយ៉ុង ក៏កើតឈឺពោះខ្លាំងទើបបញ្ជូនទៅមន្ទីរពេទ្យក្នុងសាលា នាយតូចក៏ទៅតាមមើលគេដោយក្ដីបារម្ភ ពេលត្រឡប់មកវិញក៏ជួបជាមួយខ្សែភ្នែកស្អប់ខ្ពើមពីអ្នករាល់គ្នាបាត់ទៅហើយ។
ហើយភ្លាមៗនោះ ...?

« ឈប់សិន !» ទប់ចម្ងល់មិនបានតទៅទៀតនាយកម្លោះតូចមិនដឹងខ្យល់អីក៏ចាប់ដៃស្រីម្នាក់មុននឹងត្រូវនាងនោះវាសចេញខ្លាំងៗ។
« កុំប៉ះខ្ញុំ !»
« ខ្ញុំគ្រាន់តែចង់សួរ ...» ជុងហ្គុក និយាយថ្នមៗដោយសម្លឹងខ្សោយខ្លាំងទាំងកែបភ្នែកគួរឲ្យអាណិត ប៉ុន្តែបែរជាទទួលបាននូវមាត់ពេបជ្រាយដូចដើមឥតចេះខុស។
« សួរស្អីឯង ?»
« ខ្ញុំគ្រាន់តែចង់ដឹងថាមូលហេតុអីបានជាអ្នកទាំងអស់គ្នាថាឲ្យខ្ញុំបែបនោះ ?» ជុងហ្គុក
« នៅធ្វើពើទៀតឬ ?» ឆ្លើយតបកំបុតៗបែបគំរោះគំរើយចប់ សិស្សស្រីម្នាក់នោះក៏រុញនាយតូចខ្លាំងៗរហូតនាយប៊ិះតែនឹងដួល កែវភ្នែកពោពេញទៅដោយភាពស្អប់ខ្ពើមរហូតដល់នាយតូចងឿងឆ្ងល់ជាខ្លាំង។

« ថ្ងៃមិញឯងធ្វើអាហារមកឲ្យ ថេយ៉ុង ញ៉ាំឬ ? នេះឯងជាមិត្តរួមតុរបស់គេប៉ុន្តែមិនដឹងឬថាគេមិនអាចញ៉ាំអាហារដែលមិនស្អាតបាន !?» សិស្សស្រី
« អាហារនោះខ្ញុំធ្វើដោយផ្ទាល់ដៃមិចនឹងអាចមិនស្អាតបាននោះ ?» ជុងហ្គុក តវ៉ាតែក៏ត្រូវស្រីម្នាក់នោះសម្លក់
« ហ៊ឹស ! ទោះបីជាស្អាត ប៉ុន្តែវាជាម្ហូបដែលទុកយូរពេក អ្ហ៎ ! ឯងទើបតែមកថ្មីប្រហែលមិនដឹងថា ថេយ៉ុង មានជម្ងឺក្រពះធ្ងន់ធ្ងរដូច្នេះកុំព្យាយាមធ្វើល្អដែលបង្កប់ភាពពិសពុលបែបនោះអី » សិស្សស្រី បង្ហើយមួយឃ្លានេះធ្វើឲ្យនាយតូចសឹងទប់ចិត្តមិនបាន។
« គេឈឺដោយសារខ្ញុំអញ្ចឹងឬ ?» ជុងហ្គុក នៅតែបន្តសួរទាំងមិនដឹងខ្យល់អី
« នែ៎ ! ឯងកុំមកធ្វើឫកបែបនេះព្រោះខ្ញុំនេះវារអើមនឹងឯងណាស់ តោះ ! ពួកយើងទៅវិញ នៅទីនេះយូរធំក្លិនប្រុសម្នាក់នេះម្ដងៗចង់ក្អួត » ស្ដីចប់គ្រប់គ្នាក៏ដើរគៀសស្មា ជុងហ្គុក ដើរចេញផុតទៅអស់។ តាមពិតទៅក្លិនខ្លួនរបស់ ជុងហ្គុក គឺក្រអូបឈ្ងុយឈ្ងប់ណាស់តែដោយសារចង់បង្អាប់ទើបនាងស្រីនោះថាឲ្យនាយបែបនេះ។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now