អាថ៌កំបាំងពិសេស

490 50 0
                                    

ភាគទី១០

« គឺថា ....»
« នៅសាលាមានគេធ្វើបាបកូនមែនទេ ជុងហ្គុក ?» អ្នកជាប៉ាសួរដោយសម្លេងតានតឹងនិងសម្លឹងមុខនាយកាចៗទាមទាររកចម្លើយពិតប្រាកដមួយ។
« មិនមែនបែបនឡទេលោកប៉ា »
« ប្រាប់ប៉ាមក ជុងហ្គុក !» បុរសចំណាស់ចាប់ផ្តើមតម្លើងសម្លេងធ្វើឲ្យនាយតូចទម្លាក់ទឹកមុខចុះយ៉ាងខូចចិត្ត ឃើញដូចនោះទើបលោកហ្សាក់ ដែលជាប៉ាដឹងខ្លួនថាបានធ្លោយគំហកដាក់កូនប្រុសសំណព្វ ដូច្នេះទើបគាត់ប្រញាប់បន្ទន់សម្លេងមកវិញ « ឲ្យប៉ាសូមទោស ! មកពីប៉ាបារម្ភពីកូន កូនក៏ដឹង »
« បាទ ! ប៉ុន្តែកូនពិតជាគ្មានអ្វីពិតមែន » ចុងក្រោយនាយនៅតែរឹងទទឹងមិមព្រមប្រាប់ការពិត ទើបលោកប៉ាបានត្រឹមដកដង្ហើមធំ។
ថ្ងៃមុនតៃកុងឡានប្រចាំខ្លួនរបស់នាយក៏បានប្រាប់ថា នាយតូចសោកសៅមុននឹងចូលពេទ្យកាលពីអាទិត្យមុននេះ គាត់ជឿជាក់ថានៅសាលាច្បាស់ជាមានរឿងអ្វីកើតឡើងជាមិនខាន ប៉ុន្តែបើសួរក៏នាយមិនព្រមប្រាប់តាមត្រង់ដូច្នេះមានតែទុកឲ្យគាត់អ្នកទៅចាត់ការរឿងនោះដោយខ្លួនឯង។

« អ្ហឹម ...»
« ត្រូវហើយ មុននេះលោកប៉ាប្រាប់ថាមានរឿងសំខាន់ចង់និយាយជាមួយកូន ?» កម្លោះតូចប្រញាប់ដូររឿងមិនចង់ឲ្យថ្ងៃដែលលោកប៉ាទំនេរនៅផ្ទះមួយថ្ងៃក៏មានរឿងឈ្លោះគ្នាឲ្យគាត់ពិបាកចិត្តនោះទេ។
« ប៉ាចង់និយាយពីរឿងជំងឺរបស់កូន » សម្ដីគ្រលធ្វើឲ្យនាយតូចស្ងាត់មាត់ព្រមទាំងញញឹមខ្សោះ។
« កូនមិនអីទេ !»
« ប៉ាដឹង ! ប៉ុន្តែមិត្តភ័ក្ដិប៉ាទើបតែណែនាំគ្រូពេទ្យនៅអាមេរិកម្នាក់ដែលល្បីឈ្មោះខាងបចេ្ចកទេសខួរក្បាល ប៉ាក៏ចង់សាកល្បង » លោកហ្សាក់
« កូនដឹងថាលោកប៉ាបារម្ភពីកូន ហើយកូនសម្រេចទៅតាមលោកប៉ាគ្រប់យ៉ាង » ជុងហ្គុក
« ពិតមែនឬ ?»
« បាទ !»
« បើអញ្ចឹងអាទិត្យក្រោយនេះពួកយើងនឹងទៅអាមេរិក កូនគិតយ៉ាងមិចដែរ ? គឺយើងនឹងត្រូវចាប់ផ្តើមនៅអាទិត្យក្រោយនេះ » លោកហ្សាក់

« នៅអាទិត្យក្រោយនេះឬ ? ហេតុអីក៏លឿនបែបនេះ » ជុងហ្គុក សួរយ៉ាងភ្ញាក់ផ្អើល លោកប៉ារបស់នាយទើបនឹងផ្លាស់មកធ្វើការនៅទីនេះមិនទាន់បានមួយខែស្រួលបួលផងហេតុអីក៏ប្រញ៉ាប់ទៅវិញម៉្លេះ ? បន្ទាប់មកនាយក៏សួរបន្ត « ចុះការងាររបស់លោកប៉ាវិញ ?» ជុងហ្គុក
« វាមិនអីទេ ! ប៉ាបាននិយាយជាមួយថ្នាក់លើរួចមកហើយគាត់ក៏យោគយល់ ដូច្នេះបញ្ចប់ការងារនៅទីនេះឲ្យរួចរាល់ប៉ានឹងនាំកូនទៅជួបគ្រូពេទ្យនៅអាមេរិកភ្លាម » លោកហ្សាក់
« ប៉ុន្តែ ... » សុខៗនាយតូចក៏ភ័យខ្លាចដោយខួរក្បាលលេចចេញនូវរូបរាងរបស់ ថេយ៉ុង ចូលមកធ្វើឲ្យនាយពិបាកចិត្ត។ ជុងហ្គុក ចង់ព្យាបាលជំងឺរបស់ខ្លួនប៉ុន្តែគ្រប់យ៉ាងវារហ័សពេក នាយនៅមិនទាន់ត្រៀមចិត្តរួចរាល់ក្នុងការនិយាយរឿងគ្រប់យ៉ាងប្រាប់ទៅ ថេយ៉ុង នៅឡើយទេ។
« កូនមានរឿងអីមែនទេ ?»
« គឺ គ្មានអីទេ » ពេលឃើញទឹកមុខពិបាកចិត្តរបស់លោកប៉ាខ្លួន ចុងក្រោយបាយតូចក៏សម្រេចចិត្តឈប់ខ្វល់ខ្វាយរឿងគ្រប់យ៉ាងដោយងក់ក្បាលជាសញ្ញាយល់ស្របតាមលោក ហ្សាក់។
ចំណែករឿងរបស់ ថេយ៉ុង នាយនឹងព្យាយាមរកពេលមួយដែលនាយគិតថានឹងស័ក្តសមដើម្បីនិយាយជាមួយគេអំពីរឿងជំងឺរបស់នាយផ្ទាល់។ ជុងហ្គុក ក៏សង្ឃឹមថាគ្រប់យ៉ាងនឹងបានរលូនទៅយ៉ាងល្អព្រោះមិនដឹងថាការព្យាបាលលើកនេះនឹងមានរឿងអ្វីត្រូវបានផ្លាស់ប្ដូរខ្លះទេ។

🥀Smile ក្នុងការចងចាំ🖤(ចប់)Where stories live. Discover now