ភាគទី១២
៚
ម៉ោងចេញទៅផ្ទះ ... ថ្ងៃនេះជាវេនរបស់ ស៊ីនឌី ដើម្បីសម្អាតថ្នាក់រៀនតែនាងក៏ត្រូវធ្វើមុខជូរដែលត្រូវសម្អាតតែម្នាក់ឯងព្រោះដៃគូររបស់នាងគឺ ថេយ៉ុង ដែលបាត់ដំណឹងសូន្យឈឹងម្នាក់នោះ។ គិតដល់រឿងនេះនាងក៏បារម្ភពីគេដូចគ្នា ព្រោះមិនដឹងថាគេយ៉ាងមិចទៅហើយ មិនដឹងថាការវះកាត់នោះដំណើរការទៅបានល្អឬអត់ ?
ត្រូវហើយ !! កាលពីថ្ងៃពេលដែល ជុងហ្គុក សួរនាងនោះគឺនាងគ្រាន់តែកុហក ជុងហ្គុក ប៉ុណ្ណោះ ... ការពិតនាងបានដឹងយ៉ាងច្បាស់ថា ថេយ៉ុង នៅឯណាប៉ុន្តែនាងមិនអាចប្រាប់ ជុងហ្គុក បានព្រោះតែប្រុសចម្កួតម្នាក់នោះជាអ្នកឲ្យនាងផ្ទាល់លាក់ការរឿងនេះនោះឯង។៚
ត្រឡប់ទៅកាលពីថ្ងៃមុន ...
« លោកសម្រេចចិត្តវះកាត់ហើយឬ ?» វាជាសម្លេងភ្ញាក់ផ្អើលរបស់ ស៊ីនឌី ក្រោយដើរតាមផ្លូវត្រឡប់ទៅផ្ទះជាមួយអ្នកកម្លោះ។
« អ្ហឹម ... ប៉ុន្តែគ្រូពេទ្យប្រាប់ថាភាគរយដែលមានជោគជ័យគឺវាតិចណាស់ » ថេយ៉ុង ប្រាប់ទៅទាំងសម្លេងធម្មតាថែមទាំងមិនញាប់ញ័រអីណាស់ណា។
ដើមឡើយគេក៏គ្មានសង្ឃឹមស្រាប់ទៅហើយ តែដែលថាចង់វះកាត់នេះក៏ព្រោះតែនាយតូច ជុងហ្គុក នោះអី។ ជាពិសេសគឺសម្ដីសារភាពស្នេហ៍របស់ ជុងហ្គុក អម្បាញ់មិញនេះគឺធ្វើឲ្យគេសប្បាយចិត្តខ្លាំងរហូតធ្វើអ្វីមួយសឹងមិនត្រូវទៅហើយ។
ដូច្នេះពេលឮគ្រូពេទ្យប្រាប់ថាគេអាចចាប់ផ្ថើមវះកាត់បាន គេផ្ទាល់ក៏លែងរារែកទៀតដែរគឺតបទទួលភ្លាមៗតែម្ដង ទោះបីជាមានភាគរយតិចដែលអាចជាសះស្បើយគេក៏គិតថា វាល្អជាជាងទុករហូតដល់គ្មានឱកាសកែប្រែស្ថានភាពសោះ។« នាងដឹងពីរឿងនេះទេ ?» ថេយ៉ុង ចង់និយាយពីនាយតូច ជុងហ្គុក ដែលជាមនុស្សក្នុងចិត្តអ្នកកម្លោះ ខណៈដែលជើងកំពុងដើរក៏ឈប់ឆ្ងក់ងាកមកញញឹមស្ងួតដាក់ ស៊ីនឌី « ការវះកាត់លើកនេះខ្ញុំមិនដឹងថាវាអាចទៅជាយ៉ាងមិចនោះទេ ដូច្នេះខ្ញុំមិនចង់ឲ្យ ជុងហ្គុក បារម្ភឡើយ » ថេយ៉ុង
« គេនៅតែជាមនុស្សដែលលោកគិតដល់គ្រប់ពេល » វាចម្លែកដែលលើកនេះ ស៊ីនឌី អាចធ្វើចិត្តបាន មិនសូវឈឺចាប់ដូចកាលពីដំបូងដែលគេប្រាប់នាង។
« អ្ហឹម ... ដូច្នេះជួយលាក់ការណ៍ឲ្យខ្ញុំសិនបានទេ ? បើបានសម្រេចពេលណាខ្ញុំនឹងប្រញាប់ត្រឡប់មកវិញភ្លាម !» ពេលដែលត្រឡប់មកវិញគឺជាពេលដែល ថេយ៉ុង ក្លាយជាមនុស្សធម្មតា អាចនៅឈរក្បែរមើលថែថ្នាក់ថ្នម ជុងហ្គុក និងស្រលាញ់គេបាន មិនមែនជាមនុស្សប្រុសទន់ខ្សោយដេកដួលលើគ្រែព្រោះតែជំងឺបែបនេះនោះទេ។
YOU ARE READING
🥀Smile ក្នុងការចងចាំ🖤(ចប់)
عاطفيةអនុស្សាវរីយ៍ដែលបង្កើតមកជាមួយគ្នាប៉ុន្មានត្រូវរលុបបាត់សូន្យសុងក្នុងរយៈពេលដ៏ខ្លី ដោយបន្សល់ទុកត្រឹម ... ស្នាមញញឹម ! តួអង្គ : ថេយ៉ុង ហាយ៉ុនថេ TOP ជុងហ្គុក វីលីវីន BOTTOM សរសេរដោយ : -NIANA