(25) Lovely brother

2.5K 115 7
                                    

#New day
រាងក្រាសជាមួយនឹងឈុតសម្លៀកបំពាក់សាមញ្ញតែមើលទៅលិចធ្លោ។ រាងសង្ហាមកដល់ប្រលានយន្តហោះនៅប៉ារីសជាមួយនឹងទឹកមុខមាំ។ បន្ទាប់ពីចុះពីលើយន្តហោះគេក៏ឱ្យអ្នកបើកឡានជូនទៅវីឡារបស់គេដែមាននៅទីនោះស្រាប់។
បន្ទាប់ពីមកដល់វីឡាហើយរៀបចំសម្ភារះផ្ទាល់ខ្លួនខ្លះៗរួចក៏ទាញសោឡានបើកចេញទៅផ្ទះរបស់ លីម៉ា ។ មិនបាច់ឆ្ងល់ទេថាហេតុអីគេស្គាល់ព្រោះគេបានឱ្យជំនិតរបស់គេសើុរួចរាល់អស់ហើយ។
ងឹត***
«អ្នកកំលោះមករកអ្នកណាដែរ?»
«ខ្ញុំមករកJung LyMa»
«អ្នកនាងលីម៉ឆមិននៅទេ!!»
«នាងទៅណា?»
«កាលពីម្សិលមិញអ្នកនាងតូចដួលសន្លប់ហើយអ្មកស្រីនឹងអ្នកប្រុសក៏នាំទៅមន្ទីពេទ្យ»
«ថាមិច? ដួលសន្លប់ហេ៎? »
«ចា៎!!»
«នៅមន្ទីពេទ្យមួយណា?»
«គឺនៅមន្ទីពេទ្យ.***»
«អរគុណណាស់!!»
«ចា៎!! ». និយាយចប់រាងក្រាស់ក៏ប្រញាប់បើកឡានចេញទៅមន្ទីពេទ្យ...
#មន្ទីពេទ្យ...
រាងក្រាស់បានមកដល់មន្ទីពេទ្យដែរនៅចំកណ្តាលទីក្រុងប៉ារីសនេះតែម្តងវាជាមន្ទីពេទ្យសម្រាប់អ្នកជំងឺទូទៅ។
«អត់ទោស!! អ្នកជំងឺឈ្មោះJung Lyma ស្នាក់នៅ
បន្ទប់ណាដែរ?»
«សូមអភ័យទោស!! លោកត្រូវជាអ្វីនឹងអ្នកជំងឺដែរ?»
«ខ្ញុំជាស្វាមីអ្នកជំងឺ!!»
«អររ សុំចាំបន្តិច!!»
«បាទ!! »
«គឺនៅបន្ទប់អ្នកជំងឺសម្រាក់ព្យាបាលធម្មតាលេខ២៩»
«អរគុណ!! » បន្ទាប់ពីសួនាំគ្រូពេទ្យរួចរាល់រាងក្រាស់ក៏ទៅរករាងតូចលីម៉ាដល់បន្ទប់។ [ក្រាក]
សម្លេងបើកទ្វាបន្លឺឡើង រាងក្រាស់ក៏ប្រញាប់ចូលមកមើលរាងតូចភ្លាមតែបែជាមិនឃើញនាងទៅវិញ... [ក្រាក]
រាងតូចដែរបានចូលទៅក្នុងបន្ទប់ទឹកក៏ចេញមកវិញដោយដៃម្ខាងកាន់សារ៉ូម... «Ma!!!!»
«លោក? លោកមកទីនេះធ្វើអី?»
«បងមករកអូនណា»
«ចេញទៅវិញទៅ!! ខ្ញុំនឹងលោកគ្មានស្អីត្រូវពាក់ពាន់នឹងគ្នាទៀតទេ!!»
«Ma!!!» រាងក្រាស់ក៏ឈានជើងចូលទៅជិតនាងបន្តិចតែនាងក៏ថយក្រោយបន្តិចវិញ។
«កុំចូលមក!! បើលោកហ៊ានតែចូលមកខ្ញុំនឹងស្រែកឱ្យគេជួយ!!»
«Ma!!ស្តាប់បង...បងមកនេះគ្រាន់តែចង់ប្រាប់រឿងខ្លះទៅអូន...»
«ខ្ញុំមិនចង់ស្តាប់អ្វីទាំងអស់ ចេញទៅបានហើយ...ខ្ញុំត្រូវកាសម្រាក!!»
«បងមិនទៅណាទាំងអស់!!»
«លោកមិនចេញមែនទេ?»
«Ma!!!អូនស្តាប់បងសិនទៅ...»
«បាន!!! ខ្ញុំជាអ្នកចេញ» រាងតូចក៏ឈានជើងថយក្រោយដើម្បីដើគេចពីគេ...
«Ma...កុំធ្វើបែបនេះបានទេ?» រាងក្រាស់ក៏ចាប់ឱបនាងជាប់ពីក្រោយមិនឱ្យទៅណា...
«លែងទៅ!!!លែង...»
«និយាយគ្នាសិន!! អូនមិនអាចគេចពីបងដោយមិនស្តាប់ហេតុផលពីបងនោះទេ!»
«លោកមានហេតុផលតាំងពីណា?»
«Ma...»
«លែង..ហឹកហឹក!!លែង...» រាងតូចចាប់ផ្តើមរើកាន់តែខ្លាំងចំណែកទឹកភ្នែកក៏ហូមកមិនឈប់...
«Maកុំធ្វើបែបនេះ!! អូនកំពុងតែឈឺ»
«ខ្ញុំប្រាប់ឱ្យលែង..ខ្ញុំប្រាប់..ថា...ឱ្យលែង» រាងតូចក៏ទន់ជើងទៅនឹងឥដ្ធដោយមានដៃក្រាស់ក្រសោបឱបខ្លួននាងជាប់មិនឱ្យដួលទៅនឹងឥដ្ធ...
«ឃើញទេ?បងប្រាប់ហើយកុំរឹងពេក!! មោះបងបី» រាងសង្ហានិយាយចប់ក៏លើកបីរាងតូចទៅដាក់លើគ្រែអ្នកជំងឺ រាងស្តើងមិននិយាយអ្វីនៅស្ងៀមៗឱ្យគេបីនាងតាមចិត្ត
«. . .»
[ក្រាក]
«អ្នកម៉ាក់ដល់ម៉ោងប្តូសារ៉ូមហើយ!!» ស្ត្រីដែជាគ្រូពេទ្យក៏ចូលមកជាមួយនឹងថាសដាក់សេរ៉ូមដើមករកគ្រែអ្នកជំងឺ
«អ្នកគ្រូពេទ្យហៅប្រពន្ធខ្ញុំថាមិច?» Jimin
«អ្នកណាប្រពន្ធលោក?» Lyma
«កុំមាត់ចាស់ៗកុំពុងនិយាយគ្នា!!» Jimin
«នេះលោក...» Lyma
«ហឹសហឹស...ខ្ញុំហៅប្រពន្ធរបស់លោកថាអ្នកម៉ាក់...ព្រោះ
អ្នកម៉ាក់កំពុងពពោះទារកដូចច្នេះទើបខ្ញុំហៅបែបនេះ!!»
«កូនហេ៎? Ma នេះអូនមានកូនហេ៎?» រាងក្រាស់ក៏ងាក់មកមើលរាងតូចដែរនៅលើគ្រែទាំងស្នាមញញឹមរំភើប។
«. . . » រាងតូចមិនមាត់ហើយក៏បែមុខចេញទៅម្ខាង ព្រោះនាងមិនចង់ឱ្យគេដឹងទេថានាងមានកូនតែពេលនេះគេក៏ដឹងដដែរ។
«រួចហើយ!! អ្នកជំងឺអាចទៅផ្ទះវិញបានល្ងាចនេះ...ខ្ញុំទៅវិញសិនហើយ!!»
«បាទ!! អរគុណ»
«Ma!!!...» ជីមីនរៀបនឹងយកដៃទៅប៉ះពោះរបស់រាងតូចទៅហើយតែនាងបែជាក្តាប់ដៃដែនៅលើពោះនោះជាប់ដោយមិនចង់ឱ្យគេប៉ះពោះរបស់នាង។
«ពេលណាលោកដោសលែងខ្ញុំ? ពេលណាលោកឱ្យខ្ញុំមានសេរីភាព?» Lyma
«បងមិនដោសលែងអូនទេ!! បងនឹងនៅក្បែអូនតាមមើលថែអូនដើម្បីសងនូវទង្វើដែបងបានធ្វើដាក់អូន!» Jimin
«ខ្ញុំមិនត្រូវកា!!» Lyma
«អូនមិនត្រូវកាបង!! តែកូនរបស់យើងត្រូវកាប៉ា!!» Jimin
«ហឹស...បើលោកមកនេះគ្រាន់តែចង់មកទទួលខុសត្រូវរឿងនេះ...ខ្ញុំថាលោកត្រឡប់ទៅវិញទៅល្អជាង» Lyma
«បងមិនបានមានន័យបែបនេះ...បង» Jimin
«លោកមានន័យយ៉ាងម៉េចក៏ខ្ញុំមិនខ្វល់!!» Lyma
«មិនអីទេ...បងដឹងថាអូនមិនទាន់បាត់ខឹងនឹងបងនៅឡើយទេ...ចាំពេលដែអូនបាត់ខឹងនឹងបង...ចាំយើងមកនិយាយគ្នាទៀត!!!» Jimin
«. . .»
«សម្រាកទៅ!! បងទៅខាងក្រៅដើម្បីទិញរបស់ខ្លះៗយកមកឱ្យអូន» Jimin
#Hoseok scene
Phone Calling
«អាឡូ!! » Mss Jung
«ម៉ាក់!! ខ្ញុំមានរឿងខ្លះចង់សួ»Hoseok
«រឿងអី?» Mss Jung
«ម៉ាក់មានឃើញអាមីនវាទៅរកម៉ាទេ» Hoseok
«មិនឃើញទេ!! គេប្រហែលមិនមកទេ» Mss Jung
«ម៉ាក់ច្បាស់ដែរទេ?» Hoseok
«កូនបារម្ភអី!! ម៉ាក់នឹងមើលថែប្អូនឱ្យបានល្អ» Mss Jung
«មិនអីទេ!! មើលថែសុខភាពផងចឹង bye bye» Hoseok
«ហឹម!!!» Mss Jung
Evening
រាងក្រាស់បានបើកឡានទៅទិញសម្ភារះក្មេងលេងជាច្រើនមានទាំងសម្លៀកបំពាក់ទៀតផង បន្ទាប់ពីទិញជិតអស់មួយផ្សារទំនើបគេក៏ឱ្យអ្នកបម្រើយកទៅដាល់ផ្ទះរបស់រាងតូច។ ចំណែកឯគេទៅមន្ទីពេទ្យដើម្បីទទួលរាងតូច។
#មន្ទីពេទ្យ
រាងតូចបានគេងតាំងពីរសៀលរហូតមកដល់ពេលនេះនៅមិនទាន់ក្រោកនៅឡើយ មើលទៅនាងដូចជារវើយហើយក៏អស់កម្លាំងណាស់ដែរ។ [ក្រាក]
«នេះនៅមិនទាន់ក្រោកទៀតហ្អេ៎?» រាងក្រាស់និយាយហើយក៏ដើរចូលមកជាមួយនឹងថង់អាហារនៅក្នុងដៃរួចយកទៅដាក់លើតុក។
«Ma!!!ក្រោកឡើង...មិនចង់ទៅផ្ទះទេហ្អេ៎?» រាងក្រាស់ក៏ឱនចូលទៅជិតរាងតូចខ្សឹបដាក់ត្រជៀករបស់នាងតិចៗ
«លោកមកទៀតហើយ!!» រាងតូចចាប់ផ្តើមបើកភ្នែកធំៗហើយថយចម្ងាយចេញពីគេបន្តិច។
«ឃ្លានដែរទេ? បងបានទិញបបរមកឱ្យអូននឹងផ្លែឈើច្រើនណាស់ ថែមទាំងមានរបស់បំប៉នទារកទៀតផង»
«ខ្ញុំមិនឃ្លានទេ!! » និយាយហើយក៏បែមុខចេញ
«អូនមិនឃ្លានតែកូនបងគេឃ្លាន!! មែនទេកូនសម្លាញ់?» រាងសង្ហារក៏និយាយហើយសម្លឹងទៅពោះរបស់នាង
«ហុឺយ...យកមក!!! ប្រញាប់ទៅផ្ទះ»
«មោះ!! ចាំបងបញ្ចុក»
«មិនបាច់ទេ!!! ខ្ញុំមានដៃ»
«ចុះអ្នកណាថាអូនគ្មានដៃ?»
«. . .» រាងតូចក៏សម្លក់មុខគេដោយមិននិយាយអី...
«អូខេៗ បានហើយ ញាុំទៅ...ឈប់លេងហើយ»
រាងក្រាស់ក៏ចាប់ដូសបបរបញ្ចុករាងតូចយឹតៗទាំងស្នាមញញឹម ចំណែករាងតូចក៏ធ្វើមុខស្មើគ្មានស្នាមញញឹមបន្តិចសោះ ប៉ុន្តែក្នុងចិត្តរបស់នាងកំពុងតែសប្បាយចិត្តនឹងកក់ក្តៅយ៉ាងខ្លាំង។

Lovely Brother (គុំនុំចាស់🔥 )season2 ✔️CompletedWhere stories live. Discover now