Kang Villa
រាងតូចរ៉ូហ្សាក្នុងឈុតសិស្សសាលាយ៉ាងស្រស់ស្អាតជាមួយនឹងសកើបួងឡើងទៅលើមើលទៅស្អាតណាស់។
ជើងតូចៗឈានចុះពីលើកាំជណ្តើមកខាងក្រោម...។
«ខ្ញុំទៅរៀនសិនហើយ!!»Roza
«មិនចាំអ្នកប្រុសជូនទៅទេហ្អេ៎ អ្នកនាងតូច!»
«អត់ទេ!! ខ្ញុំមិនចង់រំខាន!! » Roza
«បើដឹងថាខ្លួនជាមនុស្សគួឱ្យរំខានហើយក៏គួធ្វើចារឹកគួឱ្យគេចូលចិត្តបន្តិចទៅ មិនមែនចូលចិត្តធ្វើចារឹកឱ្យគេស្អប់» រាងក្រាស់ដែចុះមកពីខាងលើជាមួយឈុតធ្វើកាក៏ដើរមកអង្គុយនៅតុកអាហារ។
«ខ្ញុំគ្មានពេលឈ្លោះទេ ខ្ញុំលាសិនហើយម៉ែដោះ» Roza និយាយចប់ក៏ដើរចេញទៅបាត់ដោយមិនងាកមើលមុខរបស់រាងក្រាស់បន្តិច។
« ហុឹស...ម៉ែដោះឃើញទេ? ចរឹកនាងបែបនេះទើបខ្ញុំមិនចូលចិត្ត!! » DongWon
«អ្នកនាងតូចនៅក្មេងគឺបែបនេះហើយ!!»
«មិនមែនទេ!! តែចរឹកនាងគឺអាក្រក់បែបនឹង...» DongWon
«បានហើយអ្នកប្រុស!! ឈប់ខឹងទៅ ក្រែងលោយឹតពេលទៅធ្វើកា ញាុំអាហារពេលព្រឹកទៅ»
Skip
Beach 🏖/ នៅសមុទ្រ
ជីមីនបានបើកឡាននាំលីម៉ាមកលំហែកាយនៅមាត់សមុទ្រ... រាងតូចឈានជើងចុះពីលើឡានជាមួយនឹងរូបដៃតូចដែមានអាវស្តើងគ្រប់ដន្តប់ពីក្រៅ។
«ស្អាតទេ? » រាងក្រាស់ឈរសម្លឹងទៅផ្ទៃសមុទ្រដែមានខ្យល់បកបោកមកយ៉ាងត្រជាក់។
«ហឹម!!! » នាងនិយាយទាំងដកដង្ហើមស្រូបយកខ្យល់អាកាសបរិសុទ្ធចេញពីសមុទ្យ។
«អូនចូលចិត្តសមុទ្រហ្អេ៎?»
«ចូលចិត្តណាស់!! តែមិនមានអ្នកណានាំមក ប៉ានឹង
ម៉ាក់សុទ្ធតែរវល់កាងារាងខ្លួន ពីមុនបងស្រីតែងតែនាំខ្ញុំមកទីនេះ»
«. . .» និយាយដល់ត្រឹមនេះទឹកមុខរាងក្រាស់ក៏ប្រែទៅជាសក្រោះទៅវិញ
«ខ្ញុំដឹង ខ្ញុំមិនគួនិយាយពីបងស្រីទេ ព្រោះវាធ្វើឱ្យ
អារម្មណ៍លោកមិនល្អ!! »
«Ma!!!»
«ខ្ញុំអាចនិយាយអីខ្លះបានទេ?»
«ហឹម!!»
«តាំងពីតូចមកខ្ញុំតែងតែទទួលបានក្តីស្រឡាញ់ពី
ប៉ាម៉ាក់បងប្រុស ជាពិសេសគឺបងស្រី ទោះខាងក្រៅ
គាត់មើលទៅអាក្រក់ពិតមែន តែគាត់មិនដែធ្វើបាបខ្ញុំឫទុកខ្ញុំចោលទេ គាត់តែងតែល្អនឹងខ្ញុំតាំងពីតូច»
«. . .»
«ខ្ញុំក៏មិនដែគិតថាបងស្រីគាត់ហ៊ានសម្លាប់មនុស្សដូចគ្នា...ខ្ញុំសូមទោស...សូមទោសជំនួសបងស្រីផង»
«អូនមិនបានខុស!! អូនមិនបាច់សូមទោសជំនួសគេទេ»
«តែពេលនេះខ្ញុំក៏សងជំនួសគាត់រួចអស់ហើយ!! ត្រូវទេ»
«បានហើយ!! ឈប់និយាយទៅ!! បងមិនចង់ឡឺអ្វីពីបងស្រីអូនទៀតទេ»
«មួយទៀត....ខ្ញុំដឹងថាលោកមិនដែស្រលាញ់ខ្ញុំទេ ដូចច្នេះ
លោកមិនបាច់ដាក់សម្ពាតខ្លួនឯងឱ្យមកទទួលខុសត្រូវកូនមួយនេះទេ!!» រាងតូចនិយាយបន្តើទឹកសន្សើមនៅក្នុងប្រលោះភ្នែកក៏ហូចេញមកម្តងបន្តិចៗ
«អ្នកណាប្រាប់? ថាបងមិនស្រលាញ់អូន?»
«ខ្ញុំមើលដឹង!! ទង្វើកន្លងមករបស់លោកបញ្ចាក់ច្បាស់ណាស់ថាលោកមិនបានស្រលាញ់ខ្ញុំទេ» នាងនិយាយទាំងអួលដើមក វាឈឺណាស់ដឹងទេនៅពេលដែយើងស្រលាញ់គេតែម្ខាង
«បើបងមិនស្រលាញ់អូន បងមកតាមអូនដល់ទី
នេះធ្វើអី?»
«បានហើយ...ខ្ញុំមិនចង់និយាយទៀតទេ!!» រាងតូចក៏យកដៃវៀសទឹកភ្នែកពីថ្ពាល់ចេញហើយបែក្រោយដើម្បីដើរសម្តៅទៅរកឡានវិញ។
«Ma!!» ជីមីនក៏ដើរទៅឱបនាងពីក្រោយជាប់រួចយកចង្កាទៅដាក់លើស្មារបស់រាងតូច។
«ធ្វើស្អី? លែងទៅ»
«បងសូមទោស!! បងសូមទោសរាល់កំហុសកន្លងមកដែបងបានធ្វើដាក់អូន បងពិតជាសូមទោសពិតមែន»
«ហឹកហឹក...» ទឹកភ្នែកក៏ចាប់ផ្តើមហូស្រក់ចុះម្តងទៀតពេលដែគេនិយាយបែបនេះ។
«បងមិនចង់បាត់បងអូន...នឹងកូនទេ»
«បើស្រលាញ់ខ្ញុំ ហេតុអីធ្វើបែបនោះដាក់ខ្ញុំ?ហឹក»
«បងសូមទោស!! បងសន្យាចាប់ពីពេលនេះទៅបងនឹងមិនធ្វើឱ្យអូនឈឺចាប់ទៀតនោះទេ»
«សន្យា!!! តើធ្វើបានដែរទេ?»
«អូនអាចមើលនូវរាល់ទង្វើរបស់បងបាន!! »
«ខ្ញុំចង់ទៅវិញ!!»
Skip
Roza scene
#School
រាងតូចរ៉ូហ្សាអង្គុយស្ងៀមនៅក្នុងថ្នាក់ដូចជាកំពុងគិតអ្វីម្យ៉ាងព្រោះមើលទៅទឹកមុខរបស់នាងគឺក្រៀមក្រំណាស់។
«ហ្សា!!!» Mario
«ម៉ារីអូ??» Roza
«ឯងកើតអី? មើលទៅដូចគ្មានប្រលឹងក្នុងខ្លួនសោះ!» Mario
«គ្មានកើតអីទេ!! ចុះឯងមករកយើងធ្វើអី? មិនទៅរៀនទៅ» Roza
«ចេញលេងហើយ!! យើងអផ្សុកគ្មានគ្នានិយាយ!!» Mario
«ចឹងហើយក៏មករកយើង?»Roza
«អឺ...នឹងហើយ!! ល្ងាចនេះចេញពីរៀនទំនេរទេ? »Mario
«យ៉ាងម៉េច?» Roza
«កំដរយើងទៅមើលកុនតិចទៅ!!»Mario
«មិនទៅទេ!! » Roza
«ហូយ...ជិតអាក្រក់ណាស់ឯងនេះ!! ជូនយើងទៅមើល
បន្តិចទៅ!! យើងគ្មានគ្នាទៅមើលទេ!!» Mario
«គិតមើលសិន!!» Roza
«ងាប់ហើយ!! និយាយបូបាច់ប្រាប់វាចង់ម៉ាថ្ងៃ!! គិត
មើលសិន?» Mario
«អឺៗ...ទៅក៏បាន!! យល់ថាឯងជាមិត្តយើង!» Roza
«ល្អណាស់!! ស្រលាញ់ឯងជាងគេ!! ឱបមួយ» Mario
[ផូស...]
«អួយ!! »Mario
«ឱបក្បាលឯង!!» Roza
«ហេ៎ហេ៎!!!» Mario
#evening/ ចេញពីរៀន
រាងតូចរ៉ូហ្សាបានមកឈរនៅមុខសាលារងចាំម៉ារីអូមកទទួលនាងទៅមើលកុន... (ទីតទីត....)
«ហូយ!!! បានហើយ! ថ្លង់ណាស់...យើងនៅមុខ
ឯងនឹងហើយមើលមិនឃើញទេហ្អេ៎?»
«ឃើញតើ!! ឡើងមក»
«Roza!!!!!» រាងក្រាស់ជាមួយនឹងឈុតខ្មៅដែរជាឈុតធ្វើការបស់គេចុះពីលើឡានដើរទម្រង់មករកពួកគេទាំងពី
«អឺ? បងប្រុស!! »
«បងប្រុសឯងហ្អេ៎? បងប្រុសដែឯងនិយាយប្រាប់យើងថាកាចៗមុខងាប់នឹងមែនទេ?» Mario
«បិទមាត់ឯងទៅអាសំគីស!!» រាងតូចក៏បែមកវៃគេមួយដៃដោយខឹងនឹងមាត់អត់គម្រប់របស់គេ
«អុញ!!!»
«ឯងចង់នាំគ្នាទៅណា?» DongWon
«គឺ...» Roza
«ខ្ញុំចង់នាំរ៉ូហ្សាទៅមើលកុន!!» Mario
«ហឹស...ទៅមើលកុនហ្អេ៎? បន្ទាប់ពីមើលកុនក៏បបួលគ្នាឡើងសណ្ធាគាមែនទេ?»
«និយាយបែបនេះហួសហេតុពេកហើយ!!» Roza
«លោកនិយាយនេះដូចជាមិនឱ្យកិត្តយសប្អូនស្រីរបស់លោកសោះ!!» Mario
«ប្អូនរបស់យើងនាងមិនខ្វល់ពីរឿងកិត្តយសស្រាប់ហើយ!! មែនទេ?» គេនិយាយបញ្ចួសបន្សោកហើយសម្លឹង
មករកនាងដោយស្នាមញញឹមពឹសពុល។
[ផាច់....]
«ល្មមៗបានហើយ» Roza
«ហឹស...» ថ្ពាល់របស់រាងក្រាស់ត្រូវងាកទៅម្ខាងដោយកម្លាំងដៃរបស់រាងតូច...គេក៏យកទៅស្ទាបថ្ពាល់នោះ
បន្ទិចមុននឹងងាកមកសើចដោយពឹសពុលដាក់នាង
«មោណេះ!!!!»
«អូយ...លែង» គេចាប់កញ្ឆក់កដៃរបស់នាងមួយទំហឹងហើយអូសនាងតម្រង់ទៅឡានរបស់គេ។
«នាងនឹងដឹងគ្នាជាមួយខ្ញុំមិនខានទេ!! » DongWon
«អេ៎!!! រ៉ូហ្សា!» Mario
«កុំចេះដឹងរឿងរបស់អ្នកដទៃអី!!!ឯងចង់ទៅ
ណាក៏ទៅៗ»DongWon
«លែងដៃខ្ញុំ!! ឈឺណាស់» Roza
«ស្ងាត់!!!! ចូលទៅ» DongWon
«អូយ...!!!» រាងក្រាស់ក៏រុញនាងចូលឡានមួយទំហឹង
ឡានសារីទំនើបក៏បានបើកចេញតម្រង់ទៅភូមិ
គ្រឹសរបស់គេ ។To be continued
YOU ARE READING
Lovely Brother (គុំនុំចាស់🔥 )season2 ✔️Completed
Romance🔥 Park Jimin / Jung LyMa 🔥 គុំនុំចាស់ដែរមិនទាន់បានសងសឹកនៅអតីតកាល,ពេលនេះវានឹងចាប់ផ្តើមកើតឡើង,បន្ទាប់ពីនាងតូចLyMaមកដល់ទឹកដីសេអ៊ូលមួយនេះ. "ហេតុអីក៏បងប្រុសស្អប់ខ្ញុំ"LyMa "ព្រេាះតែនាងមានមុខមាត់ដូចជាមនុស្សដែរយើងស្អប់,ហើយម្យ៉ាងទៀតនាងចូលចិត្តមកស្ន...