part 30 [DongWon&Roza]

2.6K 108 10
                                    

(Admin ឃើញខមមិនច្រើនដែសួរអេតមីនថាមានវគ្គ3អត់ មុនដំបូងអេតមីនគិតថាអេតមីនអត់ចង់ដាក់វគ្គ3ទេខ្លាចអ្នកអានគាត់អានច្របូកច្របល់😊តែអេតមីនមានរឿងថ្មីសម្រាប់អ្នកទាំងអស់គ្នាអាន)Admin សូមទោសផងដែរ ដែរធ្វើឱ្យអ្នកទាំងអស់គ្នារងចាំ☺️សូមទោសផង
........................................................................

#2 month later
     ២ខែកន្លង់មកនេះDongWonតែងតែ
តាមរកRozaគ្រប់ទីកន្លែងតែនៅតែរកនាងមិនឃើញ។ គេតែងតែយកពេលធ្វើការងារាល់ថ្ងៃមិនមានពេលសម្រាកគេព្យាយាមធ្វើខ្លួនឱ្យរវល់ព្រោះមិនចង់យកពេលទៅផឹកស្រាអត់ប្រយោជ៍ព្រោះគេតែងតែនឹកនាងគ្រប់ពេល ចំណែករឿងមនុស្សស្រីវិញគេមិនដែររវល់នោះទេមិនដូចកាលពីមុននោះឡើយដែគេតែងតែដេកជាមួយមនុស្សស្រីអស់នោះមិនលួសមួយថ្ងៃ។
#Busan
        រាងស្តើងអង្គុយក្រង់ផ្កានៅលើបងក្រោយផ្ទះដែនៅជាប់មាត់សមុទ្រដែមានខ្យល់អាកាសបរិសុទ្ធ ផ្ទៃ
ទឹកពណ៍ខៀវស្រងាត់មើលទៅស្រស់ស្អាតណាស់។
«Roza!!! »
«Mario? » រាងក្រាស់ជាមួយឯកសណ្ឋានសិិស្សរត់មករកនាងដោយស្នាមញញឹមពព្រាយ។
«មិនទៅរៀនទេហ្អេ៎៎?»
«គឺចេញពីរៀនហើយទើបឆ្លៀតមកមើល
ឯងនឹងណា!!» រាងក្រាស់ក៏ដាក់ខ្លួនអង្គុយក្បែនាង
«នឹកយើងមែនទេ?»Rozaក៏សួរបែបលេងសើចទៅកាន់គេ
«បានហើយ! នាងល្អិត» ម៉ារីអូក៏យកដៃទៅអង្អែលក្បាលរាងតូចតិចៗ...
«យ៉ាងម៉េចដែនៅទីនេះ?ពីបាកដែទេ?»
«មិនពីបាកទេ!! លោកយាយរបស់ឯងគាត់មិនបានឱ្យយើងធ្វើការធ្ងន់នោះទេ គាត់គ្រាន់តែឱ្យយើងក្រង់ផ្កាប៉ុន្នោះ!!»
«មើលទៅលោកយាយយើងនេះណ៎៎ា ស្រលាញ់ឯងណាស់!!!»
«ហឹស...» រាងតូចញញឹមដោយមានអារម្មណ៍ថាសប្បាយ ព្រោះនាងមើលដឹងថាលោកយាយរបស់គេស្រលាញ់ប៉ុន្នា
«Za!ឯងគិតយ៉ាងម៉េចបន្តទៀត? ពេលនេះពោះរបស់ឯងកាន់តែធំទៅៗហើយ»Mario
«មិនដឹងទេ!! យើងមិនដឹងថាត្រូវពឹងអ្នកណាទេ!»
«យើងនឹងរកវីធីជួយឯង!»
«មិនអីទេ ឯងធ្វើដើម្បីយើងច្រើនហើយ!!»
«ឯងជាមិត្តយើង ហើយក៏ជាមិត្តតែម្នាក់ទៀត! យើងត្រូវតែជួយឯង!!! » រាងក្រាស់ក៏ចាប់ដៃរបស់នាងហើយនិយាយដោយភាពជឿជាក់ថាគេនឹងជួយនាងឱ្យបាន។
«តែ...»
«មិនអីទេ!ឯងកុំបារម្ភ»Mario
«អរគុណណាស់!» Roza
«ហឹម...» Mario
#Skip
#Dongwon's Company
Marioបានត្រឡប់មកសេអ៊ូលវិញបន្ទាប់ពីទៅលេងរ៉ូហ្សានៅឯប៊ូសាន។ រាងក្រាស់ឈានជើងចូលក្នុងក្រុមហ៊ុនរួចបន្តដំណើរឡើងទៅជាន់ខាងលើគោដៅរបស់គេគឺទៅរកDongWon។ [ក្រាក....]
«ហេតុអីចូលមកមិនគោះទ្វា?»dongwonនិយាយដោយទឹកមុខរាបស្មើហើយក៏បន្តសម្លឹងមើលឯកសាដែនៅក្នុងដៃនោះបន្តដោយមិនចាប់អារម្មនឹងវត្តមានរបស់អ្នកម្ខាងទៀត។
«ខ្ចិលគោះ!!»
«ហុឹម...ឯងមករកយើងមានកាអី?»
«ខ្ញុំមានរឿងខ្លះចង់និយាយជាមួយលោក!»
«អញ្ចើញអង្គុយ!!»
   Marioក៏ដើរមកអង្គុយនៅលើសាឡុងទល់មុខតុកធ្វើការរបស់DongWon។
«លោកមិនគិតចង់ទទួលខុសត្រូវលើRozaខ្លះទេហ្អេ៎?»
«ឯងដឹង?ឯងនៅជាមួយរ៉ូហ្សាហ្អេ៎?» រាងក្រាស់ក៏ប្រែទឹកមុខមួយរំពេចនៅពេលដែឡឺឈ្មោះរបស់មនុស្សដែគេតាមរកអស់ជាយូ រាងរឹងមាំក្រោកពីកៅអីដើរតម្រង់មករាងក្រាស់ដែនៅលើសាឡុង។
«ខ្ញុំសួរលោក! លោកដែស្រលាញ់មិត្តខ្ញុំទេ?»
«ពីមុនយើងមិនដែស្រលាញ់នាងទេ!»
«ចុះពេលនេះ?»
«ពេលនេះយើងដឹងត្រឹមថាខ្វះនាងមិនបាន»
«ខ្ញុំដឹងចម្លើយហើយ! ចង់ជួបនាងចង់សូមទោសនាងទេ?»
«ឯងដឹងថានាងនៅឯណា?»
«ខ្ញុំដឹង!!តែខ្ញុំមិនចង់ប្រាប់»
«ប្រាប់មកប្រពន្ធយើងនៅឯណា?»
«ឆឹស...សុទ្ធតែប្រពន្ធ!»
«យើងមិនលេងជាមួយឯងទេ និយាយមក»
«នៅប៊ូសានផ្ទះលោកយាយខ្ញុំ»
«អរគុណ» និយាយហើយក៏ប្រញាប់ទៅយកអាវក្រៅមកពាក់លើអាវសីមីខាងក្នុងរបស់គេរួចទាញសោឡានចេញទៅ។
«ហុឹស...មើលរឹកពាគេចុះ...សមហើយដែមិត្តយើងរត់ចោលនោះ»
#Busan
រាងក្រាស់បានមកតាមអាស័យដ្ធានដែម៉ារីអូបានប្រាប់គេ
មួយស្របកក្រោយក៏ឃើញមានរាងចំណាស់ម្នាក់រៀបនឹងដើរចូលក្នុងផ្ទះ...
«អត់ទោស! លោកយាយ!»
«អ្នកកម្លោះមករកអ្នកណាដែ?»
«ខ្ញុំមករកប្រពន្ធរបស់ខ្ញុំ!»
«ប្រពន្ធអ្នកកម្លោះឈ្មោះអី?»
«Roza!!!»
«Rozaហ្អេ៎?»
«បាទ!!»
«DongWon???!!» រាងតូចដែឈរនៅខាងក្នុងផ្ទះក៏ឃើញគេដោយចៃដន្យហើយក៏ប្រញាប់ឈានជើងថយក្រោយម្តងបន្តិចៗរួចក៏រត់ទៅខាងក្រោយផ្ទះបាត់...
«Za!!!! Za!!!! ឈប់សិន» DongWonបានឃើញហើយក៏រត់ទៅតាមនាងដល់ខាងក្រោយផ្ទះ...រាងតូចព្យាយាមរត់ឋគេចពីគេលឿនទៅៗ តែគេនៅតែចាប់នាងបានដដែរ។
«លែង..!!» រាងរឹងមាំចាប់ឱបនាងពីក្រោយជាប់
«ស្តាប់បងនិយាយសិន!»
«ខ្ញុំមិនស្តាប់ ខ្ញុំនឹងលោកគ្មានអ្វីជាប់ពាក់ពាន់នឹងគ្នាទៀតទេ...លែងទៅ»
«បងសូមទោស!! បងមកទីនេះគឺដើម្បីអូននឹងកូនរបស់យើង»
«កូនហ្អេ៎?កូនរបស់យើងហ្អេ៎? កូននេះជាកូនខ្ញុំតែម្នាក់ លោកគ្មានចំណែកទេ!»
«Za!!បងសូមទោស...លើកលែងទោសឱ្យបងម្តងទៅ»
«ខ្ញុំគ្មានទោសឱ្យលោកទេ!»
«អូនមិនអាណិតកូនទេហ្អេ៎?បើគេកើតមកគ្មានប៉ាហៅនោះ»
«ហឹកហឹក...លោកជាដើមហេតុ! គឺលោក» រាងតូចក៏បែមកវៃទ្រូងរបស់គេដោយទឹកភ្នែកធ្លាក់មកមិនឈប់។
«បងដឹងទើបបងមកទីនេះដើម្បីទទួលខុសត្រូវលើអូន»
«បើលោកមកទីនេះគ្រាន់តែដើម្បីទទួលខុសត្រូវនោះ មិនបាច់ល្អជាង ខ្ញុំមិនចង់ប្រើកូនមួយនេះចងជើងរបស់លោកទេ» រាងតូចក៏រុញច្រានគេចេញមួយទំហឹងហើយដើរទៅខាងក្នុងវិញបាត់។
«Za!!! ហុឺយ...»

#At night ***
    DongWonបានសុំលោកយាយដែជាម្ចាស់ផ្ទះនេះសម្រាក់នៅទីនេះមួយរយះរហូតដល់គេអាចនាំប្រពន្ធគេត្រឡប់ទៅវិញបាន លោកយាយក៏យល់ព្រមព្រោះគាត់មិនចង់ឱ្យRozaទទួលរងសម្ពាតតែម្នាក់ឯងនោះទេ គាត់អាណិតនាងខ្លាំងណាស់ពេលដែដឹងថានាងមានកូនទាំងវ័យក្មេងបែបនេះ វាមិនងាយស្រួលនោះទេ។
[តុកតុក***]
«អ្នកណា?» Roza
«គឺបង...»DongWon
«នេះលោកមិនទាន់ត្រឡប់ទៅវិញទៀតហ្អេ៎?» Roza
«បងមិនត្រឡប់ទៅវិញទេ ទាល់តែអូនព្រមលើកលែងទោសឱ្យបង» DongWon
«តាមចិត្ត! ចង់ធ្វើអីក៏ធ្វើទៅ» Roza
«Za!!!បើកទ្វាឱ្យបងបន្តិចទៅ! បងចង់ទៅគេងជាមួយអូនដែរ» DongWon
«គេងនៅក្រៅបន្ទប់ទៅ! ខ្ញុំគ្មានកន្លែងទំនេឱ្យ
លោកគេងទេ» Roza
«អូយយ៉ូយ...ប្រពន្ធអ្នកណាគេទេចិត្តអាក្រក់យ៉ាងនេះ?»
«ហុឹស...រំខានណាស់!» រាងតូចមិនខ្វល់ក៏ផ្តេកខ្លួនគេងធ្វើប្រងើយ។
  រាងក្រាស់ដែឈរចាំនាងបើកទ្វាឱ្យខាងក្រៅក៏នឹកឃើញ
វីធីម្យ៉ាង ហើយក៏ប្រញាប់ចុះទៅខាងក្រោមដើម្បីហៅ
លោកយាយមកជួយនិយាយ។
[តុកតុក***]
«Rozaហ៎ា! គឺយាយ!! ចៅបើកទ្វាឱ្យយាយបន្តិច»
«លោកយាយ? ចាំបន្តិច!!» រាងតូចក៏ក្រោកទៅបើកទ្វា
[ក្រាក***]
«លោកយាយមានកាអី?» រាងតូចនិយាយទៅកាន់រាងចំណាស់ហើយក៏មិនភ្លេចសម្លក់ទៅកាន់រាងក្រាស់ដែ
ឈរនៅក្រោយលោកយាយដែកំពុងញញឹមញញែម។
«ប្តីរបស់ចៅនេះណាទៅសុំគេងជាមួយយាយ!!!»
«ហ៎ា?»
«ចៅមើលប្តីរបស់ចៅឱ្យល្អតិចទៅ! យាយចាស់ហើយលេបគេមិនចូលទេ!»
«គឺ...គឺសូមទោសផងលោកយាយ!»
«ចឹងយាយទៅហើយ!»
«ចា៎!! » រាងតូចតបដោយស្នាមញញឹមបន្តិចហើយក៏ទៅចាប់ទាញស្លឹកត្រចៀករបស់រាងក្រាស់ចូលមកក្នុង។
«មោនេះ....»
«អូយ...ឈឺ!!!»
«លោកធ្វើស្អី?»
«គ្មានធ្វើអីទេ គឺអូនមិនចង់ឱ្យបងគេងនៅបន្ទប់អូន ដូច្នេះបងក៏ទៅសុំលោកយាយគេងជាមួយ»
«លោកឯងនេះ....ហុឺយ!!» រាងតូចឈប់តបតនឹងគេហើយក៏ដើរទៅយកខ្នើយនៅក្នុងទូបស់ទៅឱ្យគេ
«នេះយកទៅ!!!គេងនៅត្រង់នេះហើយ»
«អូននិយាយលេងទេដឹង គេងនៅឥដ្ធនេះហេ៎?»
«ត្រូវហើយ! គេងនៅត្រង់នេះ»
«ត្រជាក់ណាស់!»
«គេងឫមិនគេង?»
«គេងៗ...» និយាយចប់រាងតូចក៏ឡើងទៅគេងនៅលើគ្រែបែខ្នងដាក់គេរួចកីលួចញញឹមចេញមក។
«រាត្រីសួស្តីប្រពន្ធសម្លាញ់!»
«នេះនែ៎...ដេកទៅ!» នាងអត់ទ្រាំមិនបានក៏យកខ្នើយដែនៅលើពូកម្ខាងទៀតគុបទៅគេ។
«អូយយូយ...កាចដល់ហើយ!» រាងក្រាស់ក៏ចាប់ខ្នើយនោះហើយក៏ញញឹមយ៉ាងសប្បាយចិត្ត គេមិននឹកស្នាននោះទេថានឹងបានមកជួបនាងម្តងទៀត។ គេក៏បានសន្យារនឹងខ្លួនឯងដូចគ្មាថានឹងសុំឱ្យនាងអភ័យទោសឱ្យគេរួចវិលមករស់នៅជាមួយគ្នាសាងគ្រួសារដល់កក់ក្តៅមួយជាមួយគ្មា។

To be continued

Lovely Brother (គុំនុំចាស់🔥 )season2 ✔️CompletedWhere stories live. Discover now