Part 23

2.3K 134 13
                                    

_Apartment_

Taehyungបេីកភ្នែក មកយឺតៗ ក្រលែកភ្នែកងៀកមេីលហូស៊ុកដែលខ្លួនដេកអោប គេដកដង្ហេីមធំភ្នែកមូលក្រលម ក៏ចាប់ផ្ដេីមបង្ហូរទឹកភ្នែក ព្រោះរឿងកាលពីម្សិលមិញ នៅដកជាប់ក្នុងខួរនៅឡេីយ

<...Hmm..>Hoseokភ្ញាក់ពីដំណេក ព្រោះតែមានទឹកសំណេីមហូរប៉ះស្បែកមុខ

<អ្ហេ៎..មិចក៏លោកយំអញ្ចឹង?? >Hoseokងេីបអង្គុយទាញដៃថេចេញពីចង្គេះ នឹងចាប់សួរទៅ

<.....>Taehyungងេីបអង្គុយ សម្លឹងមុខហូស៊ុក ទាំងមុខគ្មានជាតិ គេដកដង្ហេីមធំម្ដងទៀត រួចអង្គុយយ៉ាងស្ងៀមស្ងាត់ តែទឹកភ្នែកក៏ហូរមិនបាត់

<លឺថា...លោកខូចចិត្តហ្អេស៎?? ព្រោះស្នេហា?? ហឺមម~~ស្នេហាវាដូចជាថ្នាំទិព្វ ហេីយក៏ដូចជាថ្នាំពិស ស្នេហាតែងមានការឈឺចាប់ ការស្រក់ទឹកភ្នែក ការបែកបាក់.. បេីវាអស់និស្ស័យ មិនមែនជាគូរជាហ្នឹងគ្នា ទោះជាលោកចង់ហាមឃាត់ ចង់យំរហូតដ៏លិចផែនដី ឬចង់អង្វរដល់ស្លាប់ក៏ដោយ ក៏វាគ្មានបានស្អីមកវិញដែល វាគ្រាន់តែជាដំបៅ ដ៏សែនឈឺចាប់ លោកត្រូវព្យាបាលវា មិនមែននាំវាទៅអោយមានរបួសបន្ថែមនោះទេ..>Hoseokអង្គុយជិតថេយ៉ុង និយាយរៀបរាប់ទាំងមុខស្មេីរ ព្រោះកាលពីយប់មិញ កូនចៅរបស់គេ បាននិយាយប្រាប់រឿងដែលបានកេីតឡេីង ណាមួយក៏ចេះតែនិយាយលេីកទឹកចិត្តគេទៅ ព្រោះខ្លួនមិនចូលចិត្ត ឃេីញនរណាម្នាក់សោកសៅ

<ឯងមិនមែនជាខ្ញុំ ឯងមិនយល់នោះទេ ព្រោះឯងជាក្មេងមិនដែលមានស្នេហា>Taehyung

<អឹ....!ត្រូវខ្ញុំមិនដែលមានស្នេហាទេ ព្រោះខ្ញុំមានគោលចំហរថា "គ្មានស្នេហា គ្មានការឈឺចាប់" ទេីបជីវិតខ្ញុំវារីកស្រស់ស្រាយ មិនដែលយំ មិនដែលឈឺ មិនដែលគិត ក៏មិនដែលខ្វល់ នឹងមិនចាំបាច់ ត្រូវខូចចិត្ត វេទនាដូចជាលោកដែរ>Hoseokគាំងមួយភ្លែត ទេីបរៀបរាប់ហូរបែកស្ទឹងបន្ត អោយថេយល់ពីជីវិតនៅលីវវាស្រួលជាង taken

<.............>Taehyungនៅស្ងៀម សម្លឹងមុខហូស៊ុក

< ឈប់យំទៅ មុខលោកវាអាក្រក់មេីលណាស់...ឈឺចិត្តយប់មិញហេីយ ថ្ងៃនេះកុំឈឺទៀតអី មានមនុស្សច្រេីនណាស់ ដែលនៅចាំលោក បេីកបេះដូងទទួលយកអ្នកថ្មីទៅ អ្វីៗវានឹងល្អប្រសេីរ...អឹមខ្ញុំលួងបានតែប៉ុណ្ណឹងទេ អញ្ចឹងខ្ញុំលា ទៅវិញហេីយ>Hoseokនិយាយចប់ ក៏ងេីបចុះពីពូក តែថេចាប់ដៃជាប់

My husband 🖤 ( completed )Where stories live. Discover now