Part 34

2K 130 6
                                    

_៦ខែកន្លងផុតទៅ_

#California !!!!

ទំនាក់ទំនងរវាង ហូស៊ុក នឹង ថេយ៉ុង ក៏កាន់តែប្រសេីរឡេីងពីមួយថ្ងៃទៅមួយថ្ងៃ ហូស៊ុកក៏រាងចិត្តទន់បន្តិចម្ដងៗ ពេលនៅជាមួយថេយ៉ុង ។

<Taehyunggg~~ខ្ញុំមិនទាន់ចង់ទៅទេ...អត់ទេ!! >Hoseokប្រកែកពេលថេយ៉ុងដឹកដៃចូលផ្ទះធំ

<វាសមគួរហេីយ ដែលគួរនាំឯងទៅជួបប៉ាម៉ាក់ខ្ញុំ !! លេីកនេះបដិសេដមិនបានទេ>Taehyungងៀកមកនិយាយដាក់ហូស៊ុកនឹងដឹកដៃទៅបន្ត

<Taehyunggg~~~ខ្ញុំមិនទាន់ត្រៀមចិត្តទេ ចាំលេីកក្រោយទៅ ពេលនេះ...កុំទាន់អី>Hoseok

<កន្លះឆ្នាំជាងហេីយណា ឯងមិនទាន់ត្រៀមចិត្តទៀត ?>Taehyung

<គឺនៅនឹងហេីយ> Hoseok

<.....>Taehyung

<លោកកុំធ្វេីមុខ serious ពេកទៅមេីល មួយថ្ងៃៗបង្ខំខ្ញុំរកតែការរហូត ស្រឡាញ់គ្នាមិនទាន់បានប៉ុន្មានផង ក៏ចង់តែការៗ លោកដឹងទេ ខ្ញុំមិនទាន់ដាច់ចិត្តពីភាពនៅលីវរបស់ខ្ញុំទេ ខ្ញុំចង់ដេីរលេង ទៅទីនេះ ទៅទីនោះ អោយអស់ចិត្តសិន ចាំការតាមក្រោយ >Hoseok

<ឥឡូវអាយុប៉ុន្នានបានចូលរោងការកេីត??>Taehyung

<40ក្រាស់!!>Hoseok

<បេីអញ្ចឹង ខ្ញុំទៅបួសយកតែម្ដងល្អទេ?? >Taehyungលឺភ្លាម ចង់តែយកក្បាលទៅបោកឥដ្ឋអោយងាប់ទេ បេីដល់អាយុប៉ុណ្នឹងមែន គេប្រាកដជាដាច់ខ្យល់ងាប់តែម្ដង

< ល-លេងទេ....!! >Hoseok

< Seok...ខ្ញុំសួរណា...ខ្ញុំថ្នមអស់ប៉ុន្មានខែនេះ មានចិត្តអោយខ្ញុំខ្លះឬនៅ?? ឬក៏នៅ?? បានជាចង់គេចវេសបែបនេះ?>Taehyung

< ថ្នមស្អី? គ្មានបានមកថ្នមស្អីបន្តិចទេ លោកល្អ និយាយផ្អែមតែពីដំបូង ក្រៅពីនោះក៏រវល់តែពីការងារ ទុកខ្ញុំចោលអោយរហូតនឹង>Hoseok ទាញដៃថេយ៉ុងចេញ នឹងធ្វេីមុខដូចងិកងក់ និយាយរឿងដែលគេខំសន្សំទុកមិននិយាយចេញមកក្រៅ

< ទុកចោលយ៉ាងមិច ក្រែងយប់ៗឡេីង ក៏នៅជាមួយគ្នា ធ្វេីទុក្ខធុរះរួមគ្នានោះអី?>Taehyung

ឌឹប!!

<ហឹ...ឡប់!!! >Hoseokក្ដាប់ដៃវាយទៅមួយដៃ ពេលថេនិយាយចេញស្អីឆ្កួតៗមក មែនថេតាំងពីនៅជាមួយគេមក ចរិកកែច្រេីនណាស់ ពីមនុស្សស្ងៀមៗ មករប៉ិលរប៉ុត និយាយតែរឿងឈ្លេីយៗ ហេីយក៏បុិនណាស់ដែរ អារឿងនិយាយកម្លែងៗ បែបចម្លែកៗ មេីលទៅថេក៏ជាមនុស្សហួងហែងច្រេីនដែរ គ្រាន់តែមិនសូវបញ្ចេញ

My husband 🖤 ( completed )Where stories live. Discover now