_ពេលយប់_
បន្ទាប់ពីនោះមកជីមីនក៏ចូលងូតទឹកនឹងចូលមកអង្គុយពូកសេីរៗ ព្រោះតែភ្នែកជុងហ្គុកសម្លក់គេឥតឈប់ មិនដឹងជាខឹងស្អីណាស់ណាទេ
<មកសម្លក់ស្អីទៀតហេីយ? គេងទៅ>Jiminដោយឃេីញសម្លក់យូរពេក ទេីបជីមីននិយាយចេញមក
<ប្រុសឯងcalledមក>Junggukនិយាយចេញភ្លាមជីមីនងៀករកមេីលទូរស័ព្ទគេភ្លែត
<សាក់តេមេីលទៅ ឯងរឿងជាមួយខ្ញុំហេីយ>JKនិយាយមុខស្មេីរ បង្អាក់ជីមីនដែលប្រុងនឹងទាញទូរស័ព្ទរកតេទៅថេវិញ
<រឿងស្អីទៀតហេីយ?? វាជារឿងផ្ទាល់ខ្លួនលោកមិនអាចហាមខ្ញុំបានទេ ខ្ញុំនិយាយមែនណា លោកឥឡូវវាកេីតស្អី? ហាមខ្ញុំសឹងគ្រប់រឿង ចេះដឹងរឿងផ្ទាល់ខ្លួនខ្ញុំទៀត នេះនៅហាមមិនអោយនិយាយជាមួយសង្សារខ្ញុំថែមទៀត វាជ្រុលពេកហេីយ>Jimin
<ឯងទៅវិញទេ ដែលជាអ្នកជ្រុលនោះ ឯងមកHoney Moon តែនិយាយជាមួយតែប្រុស មួយថ្ងៃតេរកសឹង24ម៉ោង និយាយមិនហត់ទេអី នេះឯងមិនគិតបំពេញតួនាទីជាប្ដីខ្ញុំខ្លះទេឬ?? >JKនិយាយទៅទាំងម៉ួមៅម្ដងទៀត
<ហេីុយ!កុំមកធ្វេីដូចហួងហែងខ្ញុំពេកណា យេីងមិនបានស្រឡាញ់គ្នាទេ ហេីយក៏មិនចាំបាច់បំពេញតួនាទីជាប្ដីស្អីនេះដែល លោកជាអ្នកនិយាយត្រូវទេ ហេតុអីមកទាវាពីខ្ញុំទៅវិញ?? >Jimin
<ក៏ព្រោះតែខ្ញុំចង់បានវា!!>JKនិយាយចេញទៅទាំងភ្លេចខ្លួន ព្រោះអារម្មណ៍វាច្រូកច្របល ក្ដៅក្រហលក្រហាយ មិនដឹងហេតុផល
<.....>Jiminសម្លឹងទៅជុងហ្គុកទាំងមិនយល់ពីអ្វីដែលគេនិយាយ ចង់បាន?? គេកេីតស្អីទៅ??
<ចាប់ពីថ្ងៃនេះតទៅ ខ្ញុំមិនអោយឯងនិយាយទូរស័ព្ទជាមួយវាទៀតទេ >JKនិយាយរួចក៏កញ្ឆក់ទូរស័ព្ទរបស់ជីមីនបោះទៅម្ខាង ធ្វេីអោយទូរស័ព្ទដៃទំនេីបបែកខ្ចាយ ពេលបោះបោកទៅជញ្ចាំង
<លោកហួសហេតុពេកហេីយ>Jiminសម្លឹងទូរស័ព្ទដែលបែកខ្ទិចខ្ទីដោយសារស្នាដៃរបស់ជុងហ្គុក
<បេីខ្ញុំហួសហេតុវាយ៉ាងម៉េច?? ខឹងមែនទេ ខ្លាចមិនបានតេរកប្រុសទៀតត្រូវទេ?? >JKស្រែកគំហកដោយមិនពេញចិត្តជាខ្លាំង
BINABASA MO ANG
My husband 🖤 ( completed )
Randomសរសេរដោយ : ជុងឈូ ជាអាពាហ៍ពិពាហ៍ដោយគ្មានការប្រៀងទុកការស្រឡាញ់ចាប់ពីចំណុចសូន្យដល់ចំណុចកំពូលពួកគេត្រូវធ្លាក់ក្នុងអន្លង់ស្នែហ៍ដល់ជ្រៅដោយមិនដឹងខ្លួនពួកគេចាប់ផ្ដេីមពីការស្អប់..ធុញទ្រាន់គ្នារហូតដល់ថ្ងៃមួយដែលរស់ខ្វះគ្នាមិនបាន "ជីវិតខ្ញុំរឿងខ្ញុំហាមឯងមកចេះដឹ...