Season2:ភាគទី៨(១/២)

707 41 2
                                    


ថ្ងៃនេះម៉ាក់ថេយ៉ុងបានរៀបចំអាហារថ្ងៃត្រង់សម្រាប់គ្រប់គ្នា

Ms.Kim<មកហើយហ្ហេស?មកអង្គុយចុះមកម៉ាក់រៀបចំរួចហើយ>គាត់ក៏បានលើកម្ហូបមកដាក់លើតុបន្ថែម

ថេយ៉ុង<ហេតុអីថ្ងៃនេះម្ហូបច្រើនម្លេះម៉ាក់?>ថេយ៉ុងសួរព្រមទាំងអង្គុយមុខតុអាហារ

Ms.Kim<ព្រោះល្ងាចម៉ាក់មិនបាននៅផ្ទះទេ ម៉ាក់ជាប់ការងារ>

ជុងហ្គុក<ចុះបងណាមជុនវិញ?>

ណាមជុន<បងនៅទីនេះ!!!!>ណាមជុនក៏ចុះពីជណ្ដើរមកល្មម

ថេយ៉ុង<បងអត់ធ្វើការទេឬ?>គេសួរបងប្រុស

ណាមជុន<ព្រឹកនេះសម្រាករសៀលបន្តិចទើបទៅហើយស្អែកទើបមកផ្ទះវិញ>

ជុងហ្គុក<ខ្ញុំក៏ចង់បានការងារដែរ~~>
ជុងហ្គុកនិយាយដោយស្រពាប់ស្រពោន
រាល់ថ្ងៃគេទំនេរពេកហើយណាមួយខ្លាចអ្នកដទៃពេបជ្រាយ

ថេយ៉ុង<មិនបាច់ធ្វើការងារអីទេ ជួយតែមើលទ្រព្យសម្បត្តិទៅបានហើយ> រាងក្រាស់មិនចង់ឲ្យគេទៅធ្វើការទេ គេរវល់ម្នាក់ហើយបើរាងតូចរវល់ទៀតច្បាស់ជា
នឹកគ្នាស្លាប់ហើយ

Ms.Kim<កូននិយាយត្រូវ ជុងហ្គុកបើកូនអផ្សុកទៅលេងក្រុមហ៊ុនរបស់ថេយ៉ុងក៏បាន > គាត់និយាយដោយញញឹម
ហើយក៏ចូលអង្គុយនៅតុបាយ

ជុងហ្គុក<បាទ....>ជុងហ្គុកក៏ឆ្លើយឲ្យរួចពីមាត់ទៅ

ណាមជុន<ថេយ៉ុងថ្ងៃនេះនៅផ្ទះជាមួយជុងហ្គុក ហើយស្អែកក៏ឈប់សម្រាកមួយព្រឹកទៅ >

ជុងហ្គុក<ហេតុអីទៅ?>គេឆ្ងល់

ណាមជុន<បងនិយាយតាមត្រង់ អឹមម...បងពឹងជួយទៅរកសាឡុងថ្មីឲ្យបងបានមួយឈុត> ហើយយកសាឡុងទៅធ្វើអីហាស៎?

Ms.Kim<ទិញសាឡុងធ្វើអីហ្ហា៎?>អ្នកជាម្ដាយសួរ

ណាមជុន<គឺ.....ខ្ញុំ....ទិញជូន...មិត្តស្រីខ្ញុំ>
ណាមជុននិយាយបណ្ដើរអៀនបណ្ដើរ
ឯអ្នករួមតុបាយជាមួយក៏ភ្ញាក់ផ្អើល

ថេយ៉ុង<ហេតុអីក៏បងទិញសាឡុងឲ្យ?ម៉េចក៏មិនមែនជារបស់ផ្សេង?>ថេយ៉ុងសួរទាំងអស់សំណើច

ណាមជុន<ព្រោះបងធ្វើឲ្យសាឡុងនាងបាក់!>

គ្រប់គ្នាអស់សំណើចនឹងណាមជុនយ៉ាងខ្លាំង

Ms.Kim<កូនធ្វើអីបានដល់ថ្នាក់បាក់សាឡុងគេហាស៎?>

ថេយ៉ុង<ឬមួយក៏បងបាន....>

ណាមជុន<នែ៎កុំគិតអីវែងឆ្ងាយណា!!!គឺសាឡុងនាងជាសាឡុងផ្ដៅ ខ្ញុំគ្រាន់តែធ្វើឲ្យវៀចជើងសាឡុងទេ ណាមួយរបស់នោះចាស់ៗដែរ >

ជុងហ្គុក<អញ្ចឹងបងចង់ឲ្យខ្ញុំទៅទិញសាឡុងបែបណាទៅ?>

ណាមជុន<នាងស្រឡាញ់របស់ដែលធ្វើពីឈើ រកឈុតណាស្អាតៗមកចាំបងចេញលុយ>

ថេយ៉ុង<ម៉េចបងមិនទៅទិញខ្លូនឯងទៅ?>

ណាមជុន<បងរវល់ បងចង់ស៊ុបប្រាយនាងនៅល្ងាចស្អែកនេះ>

ជុងហ្គុកក៏យល់ព្រមហើយពួកគេក៏បានញាំអាហារថ្ងៃត្រង់ជាមួយគ្នាយ៉ាងសប្បាយ។

និយាយពីម៉ូម៉ូវិញពេលនេះកំពុងតែស្ថិតនៅក្នុងបន្ទប់មួយនៃសណ្ឋាគារ

បន្ទាប់ពីមិនបានរួមតុបាយថ្ងៃជាមួយថេយ៉ុងនាងក៏ទៅរកអ្នកផ្សេងជំនួសវិញ...

ម៉ូម៉ូ<បានហើយ ខ្ញុំគ្មានអារម្មណ៍ទេ>នាងក្រោកចេញពីរាងកាយបុរសម្នាក់ដោយទឹកមុខធុញថប់

<ហឹុស!!!ខ្ញុំដឹងណាថានាងមិនអាចទាក់គីមថេយ៉ុងបានទេ>បុរសលូកដៃទៅឱបចង្កេះហើយឈ្មុលទៅកញ្ចឹងកនាង

ម៉ូម៉ូ<ខ្ញុំមិនខ្វល់ទេ បើយកគេមិនបានខ្ញុំក៏មិនព្រមដែរ>នាងនៅតែជឿជាក់ថានាងនឹងអាចយកថេយ៉ុងបាននៅថ្ងៃណាមួយ

<ខ្ញុំស្គាល់គេច្បាស់ជាងនាងទៅទៀត ហើុយណ្ហើយចុះខ្ញុំក៏គ្មានអារម្មណ៍ជាមួយនាងដែរ>រាងកាយមាំមួនបានក្រោកចុះពីលើគ្រែហើយយកសម្លៀកបំពាក់មកស្លៀកដោយមិនព្រមភ្លេចដកក្រដាសលុយចេញពីកាបូបដៃឲ្យទៅនាង

ម៉ូម៉ូងាកមើលទៅលុយនោះដោយមិនសប្បាយចិត្ត ហើយសម្លឹងទៅបុរសនោះកំពុងតែដើរចេញទៅ

ម៉ូម៉ូ<បើបានចាយលុយថេយ៉ុងមិនដឹងជាមានក្ដីសុខប៉ុណ្ណាទេលោក!!!>
នាងយកដៃញីសក់ក្បាលហើយស្រែកដូចមនុស្សឆ្កួត

នាងស្រឡាញ់ថេយ៉ុងណាស់ តែនាងស្រឡាញ់តែលុយរបស់ថេយ៉ុងទេ!!!

~រង់ចាំភាគបន្ត~

ណាមជុនគេមានមិត្តស្រីហើយ~😩

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now