ក្មេងតូចរបស់បង

2K 111 2
                                    

Episodes 4

_ព្រឹកឡើង_

ត្របកភ្នែកចាប់ផ្ដើមបើកឡើងសន្សឹមៗ ប្រទាក់នឹងកែវភ្នែកមូលក្រឡង់កំពុងតែសម្លឹងមកព្រមទាំងទឹកមុខក្រម៉ូវ

Tae<ពុទ្ធោ?ព្រះជួយ.....>
រាងក្រាស់ភ្ញាក់ព្រឺតមុននឹងក្រោកចេញយ៉ាងលឿនធ្វើដូចឃើញខ្មោច

Tae<Jungkookហើយឯងសម្លឹងអីយ៉ាងនេះ...ភ្ញាក់សឹងតែស្លាប់ទៅហើយ...>

Jk<នែ៎ឆាប់ចេញពីបន្ទប់ខ្ញុំទៅ>
និយាយទាំងបែរមុខចេញ

Tae<ហេតុ...ហេតុអី??ហើុយ!>

Taeឱនមើលចុះក្រោមទើបដឹងថាខ្លួនគេពេលនេះកំពុងអាក្រាត...

Tae<ហុចខោអាវបងបន្តិច>

JKក៏ទាញខោអាវគេហើយគប់ទៅទាំងមិនងាក

Jk<ទៅបានហើយ>

Tae<ចាំយប់បងមកដេកទៀត>
Taeនិយាយទាំងឌឺ.....

Jk<កុំសង្ឃឹមថាបានដេកទៀតចុះ បងចាំទុកទៅ>

Tae<ចាំមើលក៏បាន....>

TaeដើរមករកJKហើយឆ្មក់ថើបគេមួយខ្សឺត

Jk<នែ៎...បងឆ្កួតទេហ៎??>

Tae<Good morningក្មេងតូច>

Taeក៏រត់ចេញពីបន្ទប់JKហើយរៀបចំខ្លួនទៅធ្វើការ

JKងូតទឹកស្លៀកពាក់ឯកសណ្ឋានសិស្សហើយចុះមកញាំុអាហារនៅខាងក្រោមទាំងទឹកមុខក្រម៉ូវដូចដើម

Ms.Kim<Jungkookហេតុអីក៏មុខមិនសូវរីកអញ្ចឹង?>

Namjoon<ម៉ាក់សួរធ្វើមើលតែJungkookជាផ្កាអញ្ចឹង?>

Ms.Kim<កូនកុំលូកមាត់ម្ដងបានទេ ម៉ាក់សួរប្អូនមិនសួរកូនទេ>

Namjoon<កូនគ្រាន់តែនិយាយជំនួសប្អូនប្អូនធ្វើមុខមិនសប្បាយចិត្តបើម៉ាក់សួរទៅគេក៏ធុញដែរ>

Ms.Kim<កូននេះ!!>

Jungkook ញាំុបាយបានពីរបីម៉ាត់ក៏ងើបចេញ.....

Ms.Kim<Jungkookឆ្អែតហើយឬក្មួយ>

Jungkook<បាទ...ខ្ញុំប្រញាប់ទៅសាលា>

Namjoon<អេ៎ឲ្យTaehyungជូនទៅៗ ផ្លូវគេក៏ទៅតាមនឹងដែរ>

Tae<ចាំទៅជាមួយបងទៅ...>

Jungkook<តែខ្ញុំប្រញាប់បងនៅញាំុបាយសិនទៅ >

Jungkookរកលេសដោះសារព្រោះមិនចង់ទៅជាមួយ

Tae<ម៉ាក់ខ្ញុំឆ្អែតហើយ...តោះយើង>

Jungkook<អេ្ហ??>

Tae<នៅអ្ហេអីទៀតក្រែងប្រញាប់ហី?>

Jungkookក៏ដើរតាមគេហើយឡើងឡានទាំងមិនចង់ ឯម្ខាងទៀតវិញលួចអស់សំណើចក្នុងចិត្តម្នាក់ឯង

Tae<យប់មិញបងគេងបន្ទប់ឯងស្រួលណាស់...យប់នេះ>

Jk<បងគេងបន្ទប់បងវិញទៅ>

Tae<ដេញបងហ៎?យប់មិញគេងស្រួលទាំងពីរនាក់សោះ>

Taeខូចណាស់ញោះគ្នារហូត🙄

Jungkook<បងឈប់និយាយរឿងនឹងទៅ.....>

Tae<រឿងអី?>

Jk<ហើិុយ?????>

Jungkookក៏ឈប់តមាត់ហើយឲ្យtaeនិយាយម្នាក់ឯង....

_School_

Tae<មានរឿងអីខលមកបង....បើមានអ្នកចង់ធ្វើបាបឯង ឮទេ?>
Taeងាកមកប្រាប់Jungkook

Jungkook<ដឹងហើយ>

Jungkookចុះពីលើឡានហើយរត់ទៅខាងក្នុងបាត់......

_in class_

Jungkook ដើរចូលក្នុងថ្នាក់ភ្លាម ក៏ចាប់ផ្ដើមសម្លក់សម្លឹងដោយកែវភ្នែកមុតទៅShushiដែលសម្លឹងមកគេដូចគ្នា...

Shushi<ឯងសម្លឹងដល់ពេលណាទៀត?>នាងស្រែកខ្លាំងៗធ្វើឲ្យមិត្តក្នុងថ្នាក់ខ្លះងាកមកមើល

Jungkook<នាងឈប់ពេលណាខ្ញុំឈប់ពេលនឹង>

Shushi<អាក្មេងឈ្លើយ ឯងនឹងដឹងគ្នាជាមួយយើងមិនខាន>

Jungkook<អូយខ្លាច😝>

Shushi<ឯង?>

នាងរកតមាត់ប៉ុន្តែគ្រូបានដើរចូលមក

Teacher<ដល់ម៉ោងចូលរៀនហើយនៅនាំគ្នានិយាយដល់ណាហ្ហាស៎?>

Shushi<មិនបាននិយាយឯណាលោកគ្រូពួកខ្ញុំជជែកគ្នាទេ>

Teacher<ជជែកក៏ជជែកទៅតែបើមានលើកក្រោយទៀតគ្រូឲ្យឈរមុខថ្នាក់ហើយ>

Jungkook<បើខ្ញុំឈរក៏មិនឈរម្នាក់ឯងដែរ>jungkookលួចតមាត់តិចៗម្នាក់ឯង....

Teacher<យើងចាប់ផ្ដើមមេរៀនទៅ ...>

Waiting for Episode 5
Writer by Kim Taeku

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now