ក្មេងតូចរបស់បង

1.5K 99 1
                                    

ភាគទី១០

Jungkookបានត្រឡប់មកផ្ទះវិញដោយជិះតាក់សីុព្រោះគេមិនសូវស្គាល់ផ្លូវទេ ប៉ុន្តែពេលមកដល់គ្មាននរណានៅផ្ទះបានចាក់សោរពីក្រៅទៀត jungkookក៏ធ្វើមុខស្អុយហើយក៏សម្រេចចិត្តថាទៅក្រុមហ៊ុនវិញ

Jungkook<តើពេលនេះបងTaeយ៉ាងម៉េចហើយ?>

គេគិតថាបើTaeមិនឃើញគេច្បាស់ជាTaeខឹងខ្លួនហើយដែលមិនស្ដាប់តាមគេនោះ...

jungkook ក៏ទៅក្រុមហ៊ុនរួចឈាងចូលMartដើម្បីទិញអីឲ្យTaeញាំុខ្លះ

៥នាទីគេក៏ចេញមកវិញហើយដើរទៅក្រុមហ៊ុនជិតនោះ

គ្រាន់តែJungkookដើរមកដល់ខាងមុខក្រុមហ៊ុនភ្លាមសន្តិសុខដែលយាមនៅទីនោះបានរត់មករកគេយ៉ាងលឿនធ្វើឲ្យ Jungkookរៀងស្លើ...

សន្តិសុខ<តើលោកទើបមកពីណា?ដឹងទេថាលោកប្រធានដើររកលោកប៉ុណ្ណា?>

សម្ដីរបស់សន្តិសុខធ្វើឲ្យរាងតូចភ្ញាក់ផ្អើលខ្លាំងណាស់....

Jungkook<តើគាត់ពិតជាបានដើររកខ្ញុំមែនហ៎?>

Jungkookសួរបញ្ជាក់

សន្តិសុខ<មិនត្រឹមតែលោកប្រធានទេ បុគ្គលិកមួយចំនួនក៏ដូចគ្នា....សូមលោកទៅក្នុងOfficeលោកប្រធានទៅខ្ញុំនឹងប្រាប់គាត់>

Jungkookងក់ក្បាលហើយក៏ឡើងទៅអគារខាងលើ......

@Office

លេខាTaeពេលឃើញ Jungkookក៏សំដៅមករកគេភ្លាម

លេខា<ក្មេងតូចឯងមិនរក្សាសន្យាជាមួយខ្ញុំទេ ថាទៅតែមួយភ្លែតនេះដល់ថ្នាក់លោកប្រធានតាមទៀត!>

នាងនិយាយស្ដីឲ្យគេ ឯJungkookវិញបានត្រឹមឱនមុខចុះ...

មួយសន្ទុះTaehyung ក៏មកដល់ គេរត់មកឱបJungkookយ៉ាងលឿននៅពីមុខលេខាតែម្ដង

Tae<ទើបមកពីណា?ដឹងទេគ្រប់គ្នាគេដើររកឯង!>

រាងក្រាស់លែងពីការឱបហើយបែរមកស្ដីឲ្យរាងតូចម៉ាត់ៗ...

Tae<ហេតុអីមិនដែរស្ដាប់សម្ដីបង?ឯងចចេសម្លេះ បើសិនជាចង់ទៅណាគួរប្រាប់បងមួយម៉ាត់ក៏បាន ឯងលួចរត់ទៅបាត់ ទៅណាក៏មិនប្រាប់ដែរ >

Jungkook<បងTaeខឹងខ្ញុំហ៎?>

JungkookរលីងរលោងនៅពេលTae
និយាយខ្លាំងៗដាក់គេ Taeឃើញបែបនោះក៏ឱបលួងក្បាលគេម្ដងទៀត.....

ចំណែកឯលេខាក៏សុំចេញទៅខាងក្រៅ មិនចង់នៅធ្វើឆ្អឹងទទឹងក....នាងមិនដឹងថាពួកគេត្រូវជាស្អីនឹងគ្នាទេ តែនាងពិតជាឆ្ងល់ណាស់ហេតុអីលោកប្រធានរបស់នាងបារម្ភពីក្មេងនឹងម្លេះ??

លេខា<ឬមួយពួកគេជា....ហើយមិនអាចទៅរួចទេ ក្មេងម្នាក់នោះអាចជាបងប្អូនរបស់លោកប្រធាន មិនមែនជាគូស្នេហ៍នឹងគ្នាទេ...>

នាងគិតអីមិនចេញក៏ទៅអាហាដ្ឋានដើម្បីរំសាយគំនិតឆ្កួតឡប់នឹងចេញ....

មកមើលអ្នកនៅក្នុងOffice

បន្ទាប់ពីឱបគេបើយTaeក៏សម្រេចចិត្តសួរJungkookម្ដង

Tae<តើឯងទៅដល់ណាខ្លះ?>

Jungkook<ខ្ញុំ...គ្រាន់តែចេញទៅញាំុអីព្រោះនៅក្នុងនេះធុញខ្លាំង......ហើយខ្ញុំថាចង់ទៅផ្ទះតែគ្មានសោតក៏មកវិញទៅ អស់ហើយ>

Jungkookធ្វើមុខស្អុយ យកដៃអេសក្បាល អឹមអៀនៗមិនដឹងរឿង

Tae ឆ្មក់ថើបមាត់Jungkookហើយនិយាយ

Tae<ចាំបងមួយភ្លែត  បងសញ្ញេឯកសារបន្តិចសិន ចាំទៅទាំងអស់គ្នា>

Taehyungញញឹមដាក់គេហើយថ្ពាល់Jungkookឡើងក្រហមដូចម្ទេសទុំ
សុខៗមកថើបគេ😒

Jungkook<ហេតុអីខ្ញុំអៀនម្លេះ?>គេសួរខ្លួនឯងនៅក្នុងចិត្ត

Jungkookក៏អង្គុយនៅសាឡុង យករបស់ញាំុដែលបានទិញថាទុកឲ្យTaeនោះ ក៏មិនបានឲ្យតែយកមកញាំុខ្លួនឯងវិញ😂
ញាំុបណ្ដើរ លួចមើលមុខលោកប្រធានបណ្ដើរ(ក្ដីសុខ🥴)

_________________________________
Waiting for next Episode....

Next Part

Jungkook<បងTaeម៉េចបានយកទឹកដោះគោខ្ញុំផឹកអស់ចឹង?ឆាប់សងខ្ញុំវិញភ្លាម?>

Taehyung<យករបស់បងទៅ>

រាងក្រាស់ទាញកែវទឹកដោះគោរបស់គេដែលនៅពេញប្រុងហុចឲ្យរាងល្អិត ប៉ុន្តែគេក៏យកផឹកខ្លួនឯង ហើយយកមាត់ទៅផ្អឹបនឹងមាត់Jungkook រួចបញ្ចូលទឹកដោះគោសងឲ្យរាងល្អិតវិញ.....

ឡូយ😴

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now