season 2 : ភាគទី១

1.4K 60 1
                                    

[ក្មេងតូចរបស់បង]

១ឆ្នាំក្រោយរៀបការ

រយៈពេលមួយឆ្នាំដែលពួកគេបានរៀបការជាមួយគ្នា ថេយ៉ុងបានបង្ហាញពីទំនាក់ទំនងយ៉ាងបើកចំហទៅកាន់មនុស្សទូទៅ មានទាំងអ្នកគាំទ្រនិងអ្នកមិនគាំទ្រ ខ្លះបាននិយាយថាពួកគេមិនសមនឹងគ្នា ហើយអ្នកខ្លះក៏និយាយថាស្នេហាពួកគេគឺមិនអាច
គង់វង្ស ....... តើពួកគេមិនខ្វល់អ្វីនោះឡើយ~

ជុងហ្គុក<ថេយ៉ុងតើបងមិនមានអារម្មណ៍ថាអាម៉ាសទេឬ?តើវាមិនប៉ះពាល់ដល់ការងាររបស់បងទេតើមែនទេ?>សំណួរនេះធ្វើឲ្យថេយ៉ុងគិតបន្តិច ហើយគេក៏ឆ្លើយតបដើម្បីឲ្យជុងហ្គុកសប្បាយចិត្ត

ថេយ៉ុង<វាមិនអីទេ កុំគិតអីដឹងត្រឹមថាបងស្រឡាញ់ឯងទៅបានហើយ>
ថេយ៉ុងញញឹមហើយក៏ទាញរាងតូចមកឱបណែនលើដើមទ្រូងហាប់ណែន

ជុងហ្គុកក៏សប្បាយចិត្តនៅពេលឮពាក្យនោះចេញពីមាត់រាងក្រាស់ តែគេក៏អត់នឹងបារម្ភមិនបានថាតទៅមុខនឹងមានអ្វី
កើតឡើងបន្តទៀតនោះឡើយគេនឹងមិនដឹងថាគួរធ្វើអ្វីនោះទេ ព្រោះបុរសម្នាក់នោះសំខាន់ជាងជីវិតរបស់គេទៅ
ទៀត..

នៅថ្ងៃចុងសប្ដាហ៍ជុងហ្គុកក៏បានសុំឲ្យថេយ៉ុងជូនគេទៅលេងផ្ទះម៉ាក់ តែដោយសារថេយ៉ុងត្រូវជាប់ការងារជាមួយភាគគី
ក្រុមហ៊ុនដៃគូរកសីុថ្មីទើបខកខានមិនបានជូន
ជុងហ្គុកទៅដោយផ្ទាល់

ថេយ៉ុង<ជុងហ្គុកហា៎ បងសុំទោសណាព្រោះខាងគេណាត់ចំថ្ងៃសម្រាក តែមិនអីទេណាបងនឹងជូនឯងទៅលេងអ្នកម៉ាក់នៅថ្ងៃក្រោយចុះ> ព្រោះតែយល់ថាការងារសំខាន់ជុងហ្គុកក៏មិនបាន
អាក់អន់ចិត្តអីឡើយ 

ជុងហ្គុកក៏ទៅមន្ទីរពេទ្យរបស់ណាមជុន(បងប្រុស
បង្កើតថេយ៉ុង)

ជុងហ្គុក<តើបងណាមជុនគាត់ទំនេរទេ?> ជុងហ្គុកសួរទៅកាន់បុគ្គលិកមន្ទីរពេទ្យ

<ចា៎លោកប្រធាគាត់កំពុងតែនៅក្នុងបន្ទប់វះកាត់ !តើលោកជួបគាត់មានការអ្វីដែរ?>

បុគ្គលិកក៏សួរតបមកកាន់ជុងហ្គុកវិញ

ជុងហ្គុក<បាទគឺខ្ញុំចង់ជួបគាត់នឹងហើយ>

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now