Season2 ភាគទី១០

916 48 3
                                    

ស៊ូស៊ីត្រូវថេយ៉ុងនាំទៅមន្ទីរពេទ្យនៅក្បែរនោះព្រោះនាងមានរបួសធ្ងន់ ថេយ៉ុងក៏ចាំថាម៉ូម៉ូបាននាំគេទៅសណ្ឋាគារនោះហើយដាក់ថ្នាំងងុយឲ្យគេធ្វើឲ្យគេដេកមិនដឹងខ្យល់អីបែបនេះ។

ថេយ៉ុងចាំនាងដឹងខ្លួនព្រោះចង់ដឹងថាហេតុអីនាងទៅទីនោះបានតើនាងមានអ្វីទាក់ទងនឹងម៉ូម៉ូដែរឬអត់? កំពុងតែចាំសុខៗទូរស័ព្ទដៃនាងក៏បានរោទន៍ថេយ៉ុងក៏ស្ទុះទៅយកទូរស័ព្ទហើយក៏ដឹងថានោះជាជុងហ្គុក

ជុងហ្គុក«អាឡូស៊ូស៊ី ពេលនេះឯងនៅឯណា?»

ថេយ៉ុង«គឺបងជុងហ្គុក ពេលនេះស៊ូស៊ីនៅមន្ទីរពេទ្យ »

ជុងហ្គុក«ហេតុអីបងនៅជាមួយនាង?»រាងតូចស្រាប់តែឆ្ងល់

ថេយ៉ុង«រឿងវែងណាស់ពេលនេះមកមន្ទីរពេទ្យសិនមក»បន្ទាប់ពីផ្ដាច់ទូរស័ព្ទហើយស៊ូស៊ីនាងក៏បានដឹងខ្លួនឡើងមកទាំងមីងមាំង

ថេយ៉ុង“អេ៎នាងដឹងខ្លួនលឿនម្លេះ?”ថេយ៉ុងប្រញ៉ាប់សួរនាងទាំងស្លន់ តែស៊ូស៊ីមិនចាប់ភ្លឹកអ្វីនោះទេ នាងរវល់តែឈឺរបួស

ស៊ូស៊ី“ស្រីចង្រៃយ៍នោះ ~~~”នាងបង្ហើបមាត់និយាយតិចៗទាំងក្ដៅពេលនឹកដល់រឿងកើតឡើងមុននេះ

ថេយ៉ុងស្ទុះរកគ្រូពេទ្យដើម្បីពិនិត្យអាការៈរបស់នាង ពេលរួចរាល់គេក៏សួរនាំស៊ូស៊ីតែម្ដង។

ស៊ូស៊ី“ខ្ញុំតាមនាងព្រោះនាងនឹងហើយដើរតាមស៊ីប្ដីគេមិនរើស ខ្ញុំចង់បំបាក់មុខនាងក៏តាមនាងដល់ទីនោះទៅ សំណាងហើយដែលខ្ញុំទៅតាមមិនចឹងនាងស៊ីលោកបាត់ហើយក៏មិនដឹង  លោកគួរតែនៅឲ្យឆ្ងាយពីនាងបន្តិចទៅ អាណិតជុងហ្គុកផង គេច្បាស់ជាឈឺចាប់ណាស់” និយាយដល់ឈ្មោះជុងហ្គុកភ្លាមសម្លេងទ្វារក៏បានរំកិលបើកបង្ហាញឲ្យឃើញម្ចាស់ឈ្មោះតែម្ដង

ថេយ៉ុង“ជុង!!!”

ជុងហ្គុកស្ទុះមករកស៊ូស៊ីពេលឃើញគេរុំក្បាលនាងប្រហែលជាឈឺណាស់ហើយ

ជុងហ្គុក“មិនអីទេហ៎?នេះម៉េចបានជាកើតរឿងបែបនេះ?”ដោយមិនដឹងរឿងអីគេបានត្រឹមតែឆ្ងល់ តែស៊ូស៊ីមិនចាំយូរក៏បាននិយាយរឿងទាំងនោះប្រាប់រាងតូចដើម្បីឲ្យគេស្ងប់ចិត្ត ចំណែកថេយ៉ុងក៏សារភាព

ថេយ៉ុង“បងមិនដឹងទេថានាងនឹងធ្វើបែបនោះ បងសន្យាថាបងឈប់ពាក់ព័ន្ធនឹងនាងហើយ កន្លងមកបងរវល់សូម្បីតែខលប្រាប់ក៏បងមិនបានប្រាប់ បងសុំទោសណា បងរវល់តែការងារទេ រឿងផ្សេងបងមិនចាប់អារម្មណ៍ទេ”

ដោយសារតែជាមនុស្សចិត្តទន់ នឹងស្រឡាញ់ថេយ៉ុងពេកជុងហ្គុកមិនបានបន្ទោសឬស្ដីឲ្យរាងក្រាស់ឡើយ។ ថេយ៉ុងផ្លាស់ប្ដូរគេច្រើនណាស់ សូម្បីតែអត្តចរិកក៏ររាងតូចប្រែប្រួលពីក្មេងដែលមាត់ច្រើន ក្លាយជាមនុស្សទន់ភ្លន់ដូចពេលនេះចឹង

ស៊ូស៊ី“លោកគួរតែយកពេលនៅក្បែរប្រពន្ធឲ្យច្រើនទៅ រឿងម៉ូម៉ូខ្ញុំចាត់ការ”

ជុងហ្គុក“ម៉ូម៉ូ??”គេហាក់ជាប្រហែលៗតែមិនចាំ

ស៊ូស៊ី“ចង់ស្គាល់ចាំយើងផ្ញើររូបឲ្យមើលពេលក្រោយ ទោះនាងស្អាតតែចរិកនាងអន់ខ្លាំងណាស់”ស៊ូស៊ីនិយាយពេបជ្រាយនេះឮឈ្មោះស្រីនោះភ្លាមគេឆេះដុំភ្លាមតែម្ដង

#ម៉ូម៉ូ

ស្រីស្រស់រូបនេះវិញមួម៉ៅមិនចាញ់គ្នាទេ ផែនការមិនទាន់ជោគជ័យព្រោះតែនាងម្នាក់នោះទើបផែនការរបស់គេក្លាយជាផេះបែបនេះ

ម៉ូម៉ូ“ដោយសារតែនាងស្រីឆ្កួតនោះហើយបានជាឱកាសត្រូវបាត់បង់ ខ្ញុំមិនគួរទុកនាងឲ្យរស់សោះ ហ៉ើយ!!!!”

រង់ចាំភាគបន្ត

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now