Season2:ភាគទី៨(២/២)

1.1K 47 4
                                    


ជុងហ្គុកបានមកកន្លែងលក់គ្រឿងសង្ហារឹមជាមួយថេយ៉ុង

ជុងហ្គុក<តើគួរយកមួយណាទៅ?>គេងាកមើលសាឡុងជាច្រើនឈុតដែលបានដាក់តាំង

ថេយ៉ុង<យកសាឡុងមួយឈុតនោះទៅល្អទេ?>ថេយ៉ុងចង្អុលទៅសាឡុងឈើមួយដែលមានក្បាច់យ៉ាងស្អាត

ជុងហ្គុក<យកមួយនឹងហ៎?ស្អាតដែលតាស៎>ជុងហ្គុកក៏ដើរទៅមើលសាឡុងនោះតែម្ដង

ថេយ៉ុង<ចង់បានដែរទេ?ចាំបងទិញឲ្យ>គេនិយាយតិចៗព្រោះមើលទៅរាងល្អិតដូចជាចង់បានដែរ

ជុងហ្គុក<ពិតមែនហ៎?តែខ្ញុំចង់ទិញឲ្យម៉ាក់ខ្ញុំដាក់ក្នុងផ្ទះ>

ថេយ៉ុង<រើសយកមួយណា ចាំបងចេញលុយ> ជុងហ្គុងលោទៅថើបថ្ពាល់ថេយ៉ុងមួយខ្សឺតជាការអរគុណ

ថេយ៉ុង<ចេះស្វីតអីណា~~~>រាងក្រាស់គ្រវីក្បាលហើយក៏ដើរទៅតាមសំណព្វរបស់គេ

ល្ងាចបន្តិចជុងហ្គុកនិងថេយ៉ុងក៏ត្រឡប់មកផ្ទះវិញ គេទម្លាក់ខ្លួនដោយហត់នឿយ

ជុងហ្គុក<សង្ឃឹមថាគាត់នឹងពេញចិត្ត>សំដៅលើសាឡុងដែលពួកគេបានទៅទិញថ្ងៃមិញនេះ

ថេយ៉ុង<ហើយចុះបងវិញនោះ?ហេតុអីបងមិនទទួលអ្វីនឹងគេ?>គេច្រណែនហើយ

ជុងហ្គុក<ចុះបងចង់បានអីដែរ?>គេដឹងហើយថារាងក្រាស់ចង់សំដៅលើអ្វី

ថេយ៉ុង<យប់នេះគ្មាននរណានៅផ្ទះទេ បងចង់>គេក៏ទាញរាងតូចឲ្យអង្គុយលើគេ

ជុងហ្គុក<ខ្លួនស្អុយណាស់ទៅងូតទឹកសិនទៅចាំនិយាយបន្តទៀត>រាងតូចក៏រើចេញពីភ្លៅគេ

ថេយ៉ុង<ងូតទឹកជាមួយគ្នាវិញទើបសប្បាយ>

ជុងហ្គុក<អត់ទេ~ខ្ញុំទៅងូតមុនហើយ>រាងតូចរត់ឡើងទៅលើបាត់ ថេយ៉ុងមិនមាត់បានត្រឹមតែញញឹមហើយឡើងតាមក្រោយ~~

# ណាមជុន

ឯណាមជុនវិញបានមកផ្ទះរបស់សង្សារគេ ដើម្បីស៊ុបប្រាយសាឡុងថ្មីជូននាង

រីតា នាងជាគ្រូបង្រៀនម្នាក់ដែលទើបមកពីជនបទ ណាមជុនបានស្គាល់នាងដោយចៃដន្យ ពួកគេទើបតែទាក់ទងគ្នាប្រហែល៥ខែជាងប៉ុណ្ណោះ

 ក្មេងតូចរបស់បង (S1&S2)Where stories live. Discover now