'' ភាគទី17 : បងកំពុងតែក្បត់អូនឬ? "

10.1K 532 17
                                    


    ធ្មិចបើកៗពេលវេលាក៏កន្លងទៅយ៉ាងឆាប់រហ័ស
រីឯរាងតូចដែលកំពុងតែពរពោះនោះក៏បានត្រៀម
ខ្លួនរួចជាស្រឹចក្នុងការបង្កើតកូនដំបូងរបស់គេចេញ
មក ពោះអាយុ9ខែរបស់គេក៏កាន់តែខ្ទាតធំឡើងៗ
ពេលនេះសូម្បីតែដើរ ឈរ ឬក៏គេង ធ្វើអ្វីក៏ពិបាក
ដែរ តែក៏ល្អដែលមានស្វាមី និងគ្រួសារតាមមើលថែ
ថ្នាក់ថ្នមៗរហូត មួយរយៈនេះJungKookហាមគេមិនឲ្យធ្វើអ្វីឬទៅណានោះទេ ពោលគឺនៅតែមួយកន្លែង
ស្ងៀមៗ ចង់បានអ្វីក៏បានដែរ វាចម្លែកដែលគេជាមនុស្សប្រុសអាចពរពោះបាន តែសម្រាប់គេវិញ
វាជារឿងល្អទៅវិញទេ ដែលមានឱកាសមួយនេះ

« បាទ ម៉ាក់ខ្ញុំដឹងហើយ~~» Taehyungអង្គុយក្នុង
បន្ទប់ទទួលភ្ញៀវដៃកំពុងតែកាន់ទូរស័ព្ទនិយាយជាមួយម៉ាក់គេនៅឯDaeguឯណោះ គាត់តែងតែ
ខលមកប្រាប់ ណែនាំរឿងមើលថែខ្លួនអីអស់ហ្នឹង
តែរហូតហ្នឹង

« បាទៗ ម៉ាក់មិនបាច់មកទេនាំតែហត់ ពិបាកផ្លូវឆ្ងាយ
ចាំកូនសម្រាលរួចពេលណា ចាំកូននាំBabyរបស់
កូនទៅលេង បាទលាហើយ ស្រឡាញ់ម៉ាក់ណាស់» រាងតូចនិយាយទាំងញញឹមរួចចុចបិទទូរស័ព្ទវិញ 

« គួរតែទៅរក...JungKookល្អទេ?» Taehyung
សួរខ្លួនឯង មុននឹងញញឹមយកដៃទ្រពោះខ្លួនឯងដើម្បី
ងាយស្រួលក្រោកឈរដើរទៅខាងលើដើម្បីប្ដូរ
សម្លៀកបំពាក់បន្តិច រួចក៏ចាកចេញទៅរកនាយជាប្ដីនៅឯកាស៊ីណូរបស់នាយដោយមានអ្នកបើកឡានជូនទៅ សាកតែគេហ៊ានជិះតាក់ស៊ីទៅមើលJung-
Kookច្បាស់ជាខឹងដាច់ក្បាលដាច់កន្ទុយមិនខាន

  មាឌតូចដើរដោយដំណើរមួយៗដៃទ្រពោះដែលជិតគ្រប់ខែរបស់ខ្លួនសម្ដៅទៅរកប្ដីដែលនៅក្នុងបន្ទប់ធ្វើការនោះទាំងញញឹម

'' ក្រាក ''
ទ្វារបើកឡើងបង្ហាញឲ្យឃើញរាងកាយននលគោករបស់ប្រុសស្រីមួយគូកំពុងតែពពាក់ពពូនគ្នានៅលើសាឡុង សម្លេងថ្ងួចថ្ងូរលាន់ឮឡើងរងំពេញត្រចៀក ទាំងរូបភាព ទាំងសម្លេងច្រាលឲ្យបេះដូចអ្នកដែលកំពុងឈរមើលឈឺឡើងដូចជាគេច្របាច់ ទឹកភ្នែកក៏ស្រក់មកតក់ៗ ស្នាមញញឹមទាំងអម្បាលម៉ានក៏រលាយទៅអស់... ប្ដីរបស់គេកំពុងតែក្បត់គេ
ក្បត់ពាក្យសន្យាឬ?

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now