បន្ទាប់ពីធ្វើការរួចJungKookក៏នាំTaehyungទៅ
ដើរលេងពិតមែន ពួកគេចំណាយពេលជាង2ម៉ោងទើបត្រឡប់ទៅវិមានវិញ ទន្រាំតែមកដល់វិញគឺម៉ោងជិត3រសៀលទៅហើយ គ្រាន់តែមកដល់វិញរាងតូច
ក៏ចូលទៅងូតទឹកផ្លាស់សម្លៀកបំពាក់ រីឯរាងក្រាស់
ក៏ទៅសម្ងំនៅក្នុងបន្ទប់ធ្វើការមួយសន្ទុះនាយក៏ចេញ
ទៅក្រៅវិញបាត់ទៅ។« អ៊ំJungKookទៅណាហើយ?» Taehyungចុះ
ពីលើមកមិនឃើញJungKookទើបសួរអ៊ំមេផ្ទះ« ចៅហ្វាយគាត់ចេញទៅក្រៅបាត់ហើយ មិនបាន
ប្រាប់ថាទៅណានោះទេ លោកប្រុសតូចឃ្លានឬ
នៅ? ចាំពួកខ្ញុំរៀបចំអាហារឲ្យ» អ៊ំមេផ្ទះ« អ៎ មិនបាច់ទេខ្ញំញ៊ាំនៅខាងក្រៅរួចហើយ»
Taehyungញញឹមតិចៗរួចឡើងទៅខាងលើវិញ គេជឿជាក់ថាJungKookច្បាស់ជាខឹងឬអន់ចិត្តនិងគេមិនខាន ទោះនាយនិយាយរកគេធម្មតាតែកាយ
វិការគឺវាមិនដូចមុនទេ។ជាងពីរម៉ោងកន្លងផុតទៅតែមិនទាន់ឃើញវត្តមានរបស់JungKookមកវិញសោះ រីឯរាងតូចដែល
កំពុងតែចាំគេកាន់តែមានអារម្មណ៍មិនល្អ គេមិនគួរ
បដិសេធនិងនាយនោះទេ ឃើញទេថាពេលនេះយ៉ាងម៉េច? បើគេមានទូរស័ព្ទគេនឹងខលទៅសួរឲ្យ
ដឹងរឿងតែម្ដង តែរឿងដែលសំខាន់នោះគឺគេគ្មាន
ទូរស័ព្ទនោះទេ ព្រោះJungKookហាមដាច់ខាត
តាំងពីរៀបការមក4~5ថ្ងៃហើយគេមិនបានទាក់ទង
ទៅប៉ាម៉ាក់និងបងប្រុសដែលនៅឯដេហ្គូនោះទេ។ពេលដែលដើរទៅមកៗចាំយូរៗទៅគេក៏រាងងងឹត
មុខបន្តិច មើលទៅប្រហែលជាជំងឺតាំងពីតូចៗរបស់
គេរើឡើងវិញហើយទើបរាងកាយចុះខ្សោយហើយ
ដោយសារគេដើរនៅខាងក្រៅយូរពេកមេឃក៏
ត្រជាក់ទើបTaehyungក៏សម្រេចចិត្តលេបថ្នាំហើយ
សម្រាកគេងវិញព្រោះមិនចង់ឲ្យឈឺទៀតមោះទេ មិនចង់ឲ្យJungKookបារម្ភ។<< Night >>
ធ្មិចបើកៗពេលយប់ក៏បានចូលមកដល់មេឃក៏ចាប់
ផ្ដើមងងឹតទៅងងឹតទៅ មិនយូរប៉ុន្មានសម្លេងឡាន
ក៏បន្លឺឡើង រីឯរាងតូចដែលកំពុងអង្គុយចាំលើសាឡុង
នោះក៏ប្រញាប់ក្រោកឡើងរួចទៅទទួលអ្នកជាប្ដី
មុននេះគេគេងពិតមែន តែអ៊ំមេផ្ទះក៏ឡើងទៅដាស់
គេវិញព្រោះខ្លាចគេឈឺនោះអី។
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung