ចំណាយពេលជិតកន្លះម៉ោង Spaghettiរបស់
Jiminក៏រួចរាល់ នាយរៀបដាក់ចានរួចក៏លើកយកមក
ឲ្យTaehyungដល់តុតែម្ដង មិនយល់ដូចគ្នាតែគេ
មានអារម្មណ៍ថាចូលចិត្តTaehyung តែមិនមែន
របៀបស្រឡាញ់នោះទេ គ្រាន់តែចូលចិត្ត អាណិត
ហើយក៏ចង់ជួយ។« ញ៊ាំទៅ!!» Jimin
« រំខានលោកហើយ..» Taehyung
« មិនអីទេ» Jiminដាក់ខ្លួនអង្គុយក្បែររាងតូចសម្លឹង
មើលអាហាររហូតដល់អស់ ទើបនាយឲ្យគេទៅងូត
ទឹកហើយសម្រាកនៅក្នុងបន្ទប់ជិតបន្ទប់នាយតែម្ដង
ព្រោះTaehyungនិយាយថាគ្មានស្គាល់អ្នកណាទេ
ហើយក៏មិនចង់រំខានបងប្រុសដោយសាររឿងគ្រួសាររបស់គេទៀត។មើលមកខាងJungKookវិញ ពេលនេះនាយកំពុង
តែជ្រួលច្របល់ពេលផ្ទះព្រោះបាត់Taehyungរក
មិនឃើញ។« ទៅតាមរកទៀតមក ទោះបីជាជីកកកាយសេអ៊ូល
នេះក៏ត្រូវតែរកTaehyungឲ្យឃើញដែរ ឮទេ?»
JungKookស្រែកគំហកដាក់កូនចៅខ្លួនទាំងខឹង
ពេលនេះនាយជ្រួលច្របល់អស់ហើយ មិនដឹងត្រូវ
ធ្វើយ៉ាងម៉េចទៀតទេ នេះបាត់គេជាងកន្លះថ្ងៃហើយ
ពេលនេះក៏យប់ហើយទៀត តើគេទៅណា?« បាទចៅហ្វាយ!!» នាយKitងក់ក្បាលរួចដើរចេញទៅព្រមជាមួយកូនចៅជាង10នាក់
«ចង្រៃយ៍អើយ!!តើអូនទៅណាKim Taehyung?» រាងក្រាស់ដាក់ខ្លួនអង្គុយទាំងឈឺក្បាលតិចៗ ក្នុងចិត្តបារម្ភពីប្រពន្ធហើយនិងកូន
ប៉ុន្តែក្នុងចិត្តនាយ នាយនៅតែមិនបានខុស ទោះបី
ជាខុសក៏មិនបាច់ដល់ថ្នាក់ទៅចោលបែបនេះដែរ
Taehyungគួរតែនៅស្ដាប់ហេតុផលរបស់នាយ
មិនមែនរត់បាត់បែបនេះទេ នេះជាអ្វីដែលនាយគិត។« សួស្ដីមិត្ត!!» Jiminញញឹមកាន់កែវស្រារួចដាក់
ខ្លួនអង្គុយជិតJungKook« ហ្ហឹម!!» JungKookក្រហឹមតិចៗរួចទាញស្រា
យកមកផឹក ពេលនេះអារម្មណ៍មិនល្អមិនចង់និយាយ
អ្វីច្រើននោះទេ« កើតអី? ខូចចិត្ត? ឈ្លោះជាមួយប្រពន្ធឬ?»Jimin
ញញឹមសួរឌឺដង ញញឹមមុននឹងអកស្រាក្រហមនោះ
មួយកែវតែម្ដង« ម៉េចក៏ឯងដឹង?» JungKookសម្លឹងមុខនាយ
« យើងដឹងហ្ហេស? ឆ្កួតទេដឹង យើងចេះតែនិយាយ
ចោលទៅ ហើយឈ្លោះគ្នារឿងអី!?»Jimin
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung