ភាគទី27

8.8K 542 23
                                    


   ក្រោយពេលដែលTaehyungរៀបចំរបស់របរ
រួចរាល់ មិនយូរប៉ុន្មានJungKookក៏ត្រឡប់មកពីធ្វើការវិញរួចហើយពួកគេក៏ទទួលទានអាហារជាមួយគ្នាដូចសព្វដង។ 

« ថ្ងៃនេះមានរឿងអ្វីឬ? ហេតុអីក៏អូនមើលទៅស្រស់ស្រាយម្ល៉េះ?» រាងក្រាស់លើកដៃទៅអង្អែលក្បាល
Taehyungដែលកំពុងគេងកើយទ្រូងគេថ្នមៗ ស្របពេលដែលនិយាយ ព្រោះនាយឃើញគេក៏ញញឹមរហូតហើយស្នាមញញឹមនោះហាក់ដូចជាខុសពីធម្មតា

« មាន!! រឿងល្អទៀតផង!!» Taehyung

« មានរឿងអី?» JungKook

« អូនមិនប្រាប់បងទេ» Taehyung

« ហេតុអីហ្អឹមម?» JungKook

« ដល់ពេលអូននឹងប្រាប់បងហើយ ធានាថាជារឿងល្អ» រាងតូចញញឹម

« អញ្ចឹងក៏បាន...» JungKook

<< ថ្ងៃបន្ទាប់ ✨ >>

   ថ្ងៃនេះបន្ទាប់ពីJungKookចេញទៅធ្វើការបាត់
Taehyungក៏ប្រញាប់រៀបចំខ្លួនដើម្បីទៅពិនិត្យពោះ
រួចបើកថ្នាំបំប៉ននិងរក្សាគ័ត៍ខ្លះៗទុកដោយផ្ញើរWonie
ឲ្យនៅជាមួយអ៊ំមេផ្ទះដូចរាល់ដង រួចហើយគេក៏ហួសទៅផ្សារបន្តិច ព្រោះគេចង់ទិញកាដូខ្លះទុកឲ្យទៅ
JungKookនៅថ្ងៃAnniversaryឆ្នាំដំបូងរបស់
ពួកគេ ព្រោះរាល់ដងមានតែនាយប៉ុណ្ណោះដែលតែងតែទិញរបស់របរផ្សេងៗ

« ថេយ៍!! »

« អៅ! Jimin!! » នាយតូចញញឹមមុននិងដើរទៅ
រកនាយកម្លោះដែលឈរញញឹមដាក់គេមោះ នេះខានជួបគ្នាយូរហើយ

« មេ៎!! ខានជួបយូរស្អាតដដែលហ្ន៎!!»Jiminសើច
រួចពួកគេក៏ដើរជាមួយគ្នា

« លោកមកធ្វើអីដែរ?» Taehyung

« ក៏មកទិញរបស់ខ្លះហ្នឹងណា ម្យ៉ាងទៀតក៏ចង់មក
លំហែរខ្លះដែរ ព្រោះមួយរយៈនេះរវល់ខ្លាំងណាស់
សូម្បីតែអាKookក៏មិនសូវបាននិយាយគ្នាដែរ
ចុះវា...មិនមកជាមួយដែរទេឬ?» Jiminសួរបកទៅ
វិញ ព្រោះរាល់ដងមិនងាយឃើញTaehyung
មកខាងក្រៅតែម្នាក់ឯងដោយគ្មានJungKookនោះទេ ហេតុផលទីមួយគឺខ្លាចមានគ្រោះថ្នាក់ ចំណែក
ទីពីរគឺ ''ហួងហែងប្រពន្ធ'' នោះអី

« អត់ទេ » Taehyung

« វាមិនតាមឃ្វាល តាមប្រច័ណ្ឌទៀតទេឬ?»Jimin
សើចតិចៗ និយាយរឿងគេជាមួយJungKookវិញ
គឺពួកគេត្រូវគ្នាវិញហើយ មិនមែនដូចមុនទៀតទេ
ព្រោះធ្វើការសហការការងារគ្នា ជួបមុខគ្នាក៏និយាយគ្នាដូចធម្មតាវិញទៅ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now