ក្រោយពីអង្គុយសម្ងំយំបានបន្តិចTaehyungក៏យក
ទូរស័ព្ទចុចខលទៅអ្នកផ្ទះហើយចំណាយពេលនិយាយគ្នាជាច្រើនគួរសមដូចគ្នា។<<ក្រាក>>
« អូនខលទៅម៉ាក់រួចហើយហេ៎ស?» ស្របពេលដែលនិយាយJungKookក៏ដាក់ខ្លួនអង្គុយលើពូក
ជិតរាងតូចរួចយកទូរស័ព្ទដែលTaehyungទុកលើតុ
ក្បែរគ្រែនោះយកមកកាន់រួចចុចមើល មែនហើយ
គេមិនគួរភ្លេចលុបសារដែលគេនិយាយជាមួយ
Hannahនោះទេ មិនគួរណាភ្លេចបែបនេះសោះ
មិនចាំយូរនាយក៏ចុចDeleteសារនិងលេខរបស់
Hannahចេញ មិនមែនគេខ្លាចTaehyungនោះទេ
តែក៏មិនចង់ឲ្យគេដឹងនោះអី មិនចង់មានបញ្ហាជាមួយគ្នានោះទេ។« អឹមរួចហើយ លោកParkទៅវិញហើយឬ?»
រាងតូចងក់ក្បាលតិចៗរួចសួរបកទៅវិញ« វាទៅវិញហើយ » JungKook
« មែនហើយJung បន្តិចទៀតអូនចង់ចេញទៅក្រៅ
NamJoon Hyungប្រាប់ថាគាត់មកមានការងារ
នៅសេអ៊ូលបន្តិចទៀតគាត់មកដល់ហើយ...ហើយ
អូនក៏ចង់ទៅជួបគាត់ដែរ» Taehyung« បងថ្លៃមកទីនេះឬ? ទៅៗ ចាំបងជាអ្នកជូនអូនទៅ»
« មិនបាច់ទេ អូនទៅតែឯង ជិះតាក់ស៊ីក៏បាន
មិនរំខានបងនោះទេ» Taehyung« មិនអីទេ មិនរំខានទេ» រាងក្រាស់នៅតែនិយាយ
ដដែលៗ គេម៉េចនឹងឲ្យប្រពន្ធគេចេញក្រៅតែឯងទៅ?« អូនទៅខ្លួនឯងបានហើយម្យ៉ាងទៀតអូនទៅជួប
NamJoon Hyung បងប្រុសរបស់អូននោះទេ បងកុំបារម្ភអី»ថារួចរាងតូចក៏ទាញដៃដែលឱបចង្កេះនោះចេញរួចទៅបន្ទប់ទឹកបាត់ JungKookតាមមើល
ក្នុងចិត្តក៏ឆ្ងល់ដែរហេតុអីបានជាថ្ងៃនេះTaehyung
ប្លែកម្ល៉េះ ព្រោះរាល់ដងគេមិនដែលប្រកែកនិងខ្លួន
នោះទេ គឺស្ដាប់តាមគ្រប់យ៉ាង។បន្ទាប់ពីងូតទឹកផ្លាស់សម្លៀកបំពាក់រួចTaehyung
ក៏ទៅជួបនិងNamJoonដែលត្រូវជាបងប្រុសបង្កើត
របស់គេ ចំណែកឯJungKookនាយមិនទៅតាមនោះ
ទេព្រោះគិតថាយូរៗម្ដងប៉ុណ្ណោះដែលប្រពន្ធរបស់គេ
ចេញទៅក្រៅ ម្យ៉ាងទៀតគេនិងNamJoonរបស់គេនោះក៏មិនសូវត្រូវគ្នាដែរ ព្រោះបងថ្លៃរបស់គេ
មិនចូលចិត្តគេនោះទេហើយក៏មិនចង់ឲ្យTaehyung
រៀបការជាមួយគេដូចគ្នា បែបនេះហើយទើបនាយ
មិនទៅព្រោះមើលមុខគ្នាមិនចំដដែលហ្នឹង ប៉ុន្តែនាយ
មិនបានឲ្យរាងតូចទៅដោយខ្លួនឯងនោះទេ និយាយឲ្យចំទៅគឺគេឲ្យមនុស្សរបស់គេទៅតាមមើលTae។
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Dragosteស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung