នៅក្នុងបន្ទប់សម្រាកក្នុងមន្ទីពេទ្យពាក់កណ្ដាល
អាធ្រាត មនុស្សគ្រប់គ្នាកំពុងតែគេងលង់លក់លើក
លែងតែគ្រូពេទ្យដែលត្រូវប្រចាំការតែប៉ុណ្ណោះ តែសុខៗTaehyungក៏បើកភ្នែកឡើងព្រឹមៗប្រើដៃ
អង្អែលលើពោះខ្លួនឯងតិចៗពេលមានអារម្មណ៍ថា
ឈឺក្នុងពោះខុសពីធម្មតា រួចសម្លឹងមើលទៅរាងក្រាស់ដែលគេងនៅលើសាឡុង តែក៏មិនបានហៅ
JungKookដែរ ព្រោះគិតថាគ្រាន់តែឈឺធម្មតាៗ« អូ៎យយយ... » បបូរមាត់តូចថ្ងូរឡើងដោយភាព
ឈឺចាប់ ពេលដែលកាន់តែឈឺខ្លាំងទៅៗរហូតគេ
ទ្រាំលែងបានបង្ហូរទឹកភ្នែកចេញមក« ថេយ៍!! កើតអី?» គ្រាន់តែឮសម្លេងស្រែកយំរបស់Taehyungភ្លាម JungKookក៏ភ្ញាក់ព្រើតងើបឡើងដើម្បីមកមើលគេ
« ឈ-ឈឺ...ឈឺពោះណាស់ »Taehyungលូកដៃ
ទៅទាញដៃរបស់នាយក៏ក្ដាប់ជាប់យ៉ាងណែន« ឈឺពោះ? ចាំបន្តិចសិន ចាំបងទៅហៅពេទ្យ»
រាងក្រាស់បើកភ្នែកធំស្លាស្លន់រួចប្រញាប់រត់ទៅតាម
គ្រូពេទ្យមក។មិនយូរប៉ុន្មានគ្រូពេទ្យក៏បានមកដល់រួចរៀបចំ
សម្រាលតាមការវះកាត់ព្រោះដូចដែរដឹងហើយថា
Taehyungគឺជាមនុស្សប្រុសនោះអី។ជាងពីរម៉ោងកន្លងផុតទៅនៅមិនទាន់រួចរាល់នៅ
ឡើយ ពីរមួយនាទីទៅមួយនាទីកាន់តែយូរឡើងៗ
សម្រាប់អ្នកដែលកំពុងរង់ចាំនៅខាងក្រៅ។
JungKookនៅអង្គុយជាមួយម៉ាក់និងប្អូនប្រុសរបស់
គេរង់ចាំសមាជិកថ្មីដែលកំពុងតែកើតចេញមក។« យ៉ាងម៉េចហើយ? ស្ងាត់ម្ល៉េះ?» អ្នកស្រីJeonងាក
មុខទៅសួរកូនប្រុសដែលកំពុងតែអង្គុយយ៉ាងស្ងៀម
មិនជ្រួលច្របល់ ដូចអ្នកជាអនាគតលោកប៉ាផ្សេងទៀតដែលគាត់ធ្លាប់ឃើញ« មិនអីទេម៉ាក់ តែថាខ្ញុំបារម្ភពីថេយ៍និងកូនណាស់!»
JungKookនិយាយរួចសម្លឹងទៅកាន់ទ្វារបន្ទប់
សម្រាលដែលកំពុងតែបិទ ឃើញគេស្ងាត់ៗបែបនេះ
ទេតែក្នុងចិត្តគេភ័យណាស់ ហើយក៏រំភើបណាស់ដែរ
បេះដូចលោតឌុកដាក់មិនឈប់ នេះមែនទេអារម្មណ៍
របស់មនុស្សដែលកំពុងតែក្លាយជាលោកប៉ារបស់គេ
នោះ??SKIP
នៅក្នុងបន្ទប់សម្រាកមួយឮតែសម្លេងអ៊ូអរមិនឈប់
ស្របពេលដែលTaehyungកំពុងតែសន្លប់មិនទាន់
ដឹងខ្លួននៅឡើយ ដោយសារការវះកាត់។
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung