'' ភាគបញ្ចប់ ''

15.9K 885 33
                                    

@ថ្ងៃបន្ទាប់

ក្រោយពីថតម៉ូតសម្រាប់ទស្សនាវដ្ដីរួចTaehyung
ក៏ប្រញាប់ប្រញាលចេញមកទទួលកូនចេញពីរៀន តាមការសន្យា រីឯJiminនាយរវល់ការងារមិនបានមកជាមួយនោះទេ។

« អ្នកគ្រូ តើHyungWonនៅលេងជាមួយមិត្តគេឬ?» Taehyung

« ក្រែងលោកប៉ាគេមកទទួលហើយឬ?» អ្នកគ្រូ
« លោកប៉ា?» រាងតូចធ្វើមុខបែបមិនយល់

« Jeon JungKookឬ?» Taehyung

« មែនហើយ គេឈ្មោះថា...Jeon JungKookមិនចឹងឬ?» អ្នកគ្រូតបទៅវិញ ព្រោះគាត់ជាគ្រូទើបស្គាល់ឈ្មោះឪពុកម្ដាយសិស្សនោះអី

« Jeon JungKookឬ?» Taehyung

« ចា៎ស មែនហើយ» គ្រាន់តែឮភ្លាមរាងតូចក៏ប្រញាប់ចេញទៅវិញ បើកឡានទៅវិមានចនតែម្ដងទៅ តើជាJungKookពិតមែនឬ? នាយគិតស្អីទើបនឹកឃើញកូន មករកកូននោះ? បាត់មុខបីឆ្នាំ មិនដែលសូម្បីតែមកអើត ឥឡូវនេះមកខ្វល់ជាមួយជីវិតប៉ាកូនរបស់គេធ្វើអី?

« គេនៅឯណា?» រាងតូចដើរចូលមកដល់ខាងក្នុងភ្លាមក៏សួរភ្លាម

« លោកប្រុសTaehyung..!??» អ្នកបម្រើនាំគ្នាគ្នាភ្ញាក់ផ្អើយក្រោយពីឃើញវត្តមានរបស់អតីតប្រពន្ធចៅហ្វាយរបស់ខ្លួន

« រកបងធ្វើអី?» សម្លេងគ្រល៎ៗធំរបស់JungKook
បន្លឺឡើងស្របពេលដែលនាយដើរចុះមកពីខាងលើ
ដោយមានពរHyungWonនៅក្នុងដៃ

« អាប់ប៉ា!!!! » អាល្អិតស្រែកឡើងទាំងសប្បាយចិត្តរួចរត់ទៅរកTaehyung ពេលដែលJungKook
ដាក់គេចុះវិញ

« ហ្ហឹមម អូននឹកអាប់ប៉ាណាស់ៗ» អាល្អិតនោះឱប
រាងតូចយ៉ាងណែន

« តោះយើងទៅផ្ទះវិញ» Taehyung 

« កុំទាន់ទៅអី បងចង់និយាយលេងជាមួយកូនសិន»
JungKookនិយាយឃាត់

« លោកនឹកឃើញអីទើបមករកកូន?» Taehyung
សួរឡើងទាំងហួសចិត្ត បីឆ្នាំមកហើយមិនដែលខ្វល់
ពីកូនផង ពេលនេះគិតស្អី?

« បងនឹកកូន ហើយក៏នឹក...អូន» នាយដកដង្ហើមធំ
មើលមុខអតីតប្រពន្ធ វាដល់ពេលហើយដែលគេគួរ
តែយកTaehyungមកធ្វើជារបស់គេវិញ កាលពីយប់
មិញគេតឹងទ្រូងខ្លាំងណាស់ពេលឃើញរាងតូចនិង
Jiminស្និតស្នាលគ្នានោះ

លោកប្ដីរោគចិត្ត (ចប់)Where stories live. Discover now