« អង្គុយទៅ » JungKookញញឹមទាញតុឲ្យTae-
Hyungអង្គុយរួចដើរទៅអង្គុយខាងមុខគេ« ហេតុអីថ្ងៃនេះពិសេសម្ល៉េះ?» Taehyungញញឹម
តិចៗងាកមើលទេសភាពជុំវិញខ្លួន នៅសុខៗ
JungKookក៏បបួលគេមកdinnerនៅទីនេះនៅ
លើដំបូលអគារដ៏ខ្ពស់ មានភ្លើងចិញ្ចេចចិញ្ចាចនៅជុំវិញខ្លួន ខ្យល់អាកាសក៏ល្អស្រស់ស្រាយ« ពួកយើងមិនដែលមកDinnerនៅខាងក្រៅទេត្រូវទេ? ទើបបងចង់ប្ដូរបរិកាសបន្តិចទៅ»JungKook
«ប៉ុន្តែ...ហេតុអីក៏មានតែពួកយើងពីរនាក់?» រាងតូច
ងាកមើលឆ្វេងស្ដាំមិនឃើញមានមនុស្សសូម្បីតែម្នាក់
ទើបសួរទៅអ្នកជាប្ដី« បងចង់នៅជាមួយអូនតែពីរនាក់នោះអី» រាងក្រាស់តប Taehyungក៏ងក់ក្បាលតិចៗ មិនយូរប៉ុន្មានក៏មាន
បុគ្គលិកលើកអាហារជាច្រើនមុខមកដាក់លើតុ
ហើយពួកគេក៏ចំណាយពេលញ៊ាំអាហារនិងអង្គុយ
និយាយគ្នាលេងរហូតដល់មេឃងងឹតឯណោះ។[SKIP]
« ចៅហ្វាយ...មានមនុស្សកំពុងតាមពួកយើង»
Kenzដែលជាអ្នកបើកឡានផងនឹងជាមនុស្សជំនិត
របស់JungKookបន្លឺឡើងប្រាប់នាយ ក្រោយពី
ឃើញមនុស្សមួយឡាននិងម៉ូតូពីរគ្រឿងកំពុងតែតាម
ពួកគេតាំងពីសណ្ឋាគារមកម្ល៉េះ« ពិតមែនហេ៎ស? បើកឲ្យលឿនទៅអញ្ចឹង»
JungKookងាកមើលខាងក្រោយមុននិងប្រាប់ទៅ
នាយវិញទាំងដៃកំពុងតែឱបTaehyungជាប់ព្រោះគេគេងលក់បាត់ទៅហើយ ដែលនាយឲ្យគេចនេះ
មិនមែនមកពីខ្លាចទេ ប៉ុន្តែថ្ងៃនេះគេគិតថាចង់ទៅ
ញ៊ាំអីជាមួយប្រពន្ធនៅខាងក្រៅទើបមិនយកមនុស្ស
មកតាមច្រើន អ្នកណាទៅដឹងថាមានមនុស្សលបខាំបែបនេះ? ហើយម្យ៉ាងទៀតTaeក៏នៅទីនេះដែរ
ទើបគេមិនចង់កាប់សម្លាប់គ្នាចៀសវាងមានរបួស
ដល់Taeព្រោះគេមិនអាចឲ្យTaehyungមាន
គ្រោះថ្នាក់ដោយសារមនុស្សអស់នេះនោះទេ។« បាទចៅហ្វាយ» នាយងក់ក្បាលរួចក៏បន្ថែម
ល្បឿនលឿនជាមុនទ្វេដងរួចកាច់ទៅខាងឆ្វេងបង្វែងផ្លូវ រីឯអ្នកតាមពីក្រោយក៏ដូចគ្នា។« វាតាមមកទៀតហើយ» Kit
« ដឹងហើយ! » Kenzងក់ក្បាលរួចក៏ជាន់ហ្គែរឲ្យ
លឿនជាងមុន រីឯKitក៏ទាញកាំភ្លើងខ្លីដែលស៊កនៅ
និងចង្កេះយកមកកាន់ត្រៀមទុក
YOU ARE READING
លោកប្ដីរោគចិត្ត (ចប់)
Romanceស្នេហាបែបត្រជាក់ស្រេបរវាងកម្លោះម៉ាហ្វៀរJeon JungKookនិងកម្លោះតូចKim Taehyung