Xiao Zhan part~~ពួកវាសម្រុងចូលមកទាំងអស់មែន តែយ៉ាងណាក៏គ្មានបញ្ហា កម្តៅសាច់ដុំលេងៗទៅ មុននិងមានអ្នកមកជួយ តែមិនដឹងថា មានគេមកជួយទាន់ឬអត់ទេ
«គ្រាន់បើណាស់មែនទេ? ចាត់ការវាទៅពួកឯង ឲ្យវាស្គាល់ម្តងមើលថាយើងជាអ្នកណា?»
«ឯងមិនទាំងដឹងផង ថាឯងជាអ្នកណា ចុះយើងម៉េចនិងដឹងទៅ!» ខ្ញុំនិយាយបញ្ឈឺវាបន្ថែមទៀត
ពួកវាកាន់តែក្តៅស្លឹកត្រជាក់ ហើយទាញកាំភ្លើងបម្រុងបាញ់
« គ្នាទាំងហ្វូង គ្រាន់តេចាប់មនុស្សម្នាក់សោះ ហេតុអ្វី ចាំបាច់ប្រើកាំភ្លើង ខ្សែលើពេក ហើយ តើសមជាកូនប្រុសទេ?» ខ្ញុំនិយាយទាំងដៃនៅឈរលូកហ៊ោបៅនៅឡើយ
« បាន, ស្គមៗដូចឯង យើងតែម្នាក់ឯងបានហើយ!» និយាយចប់មិនទាន់ វាក៏ហក់មកដាល់ខ្ញុំ មួយទំហឹង តែសោកស្តាយ អត់ត្រូវទេ ខ្ញុំរហ័សគេចទៅម្ខាងទាន់ វាក៏ហក់មកម្តងទៀត ម្តងនេះ ខ្ញុំលោតទាត់វាមួយជើង ទ្រោមទៅម្ខាង ប្រើតែជើងក៏បាន ដៃគឺនៅលូកហ៊ោបៅដដែល វាខឹងយ៉ាងខ្លាំង ហើយក៏ចូលមកម្តងទៀត វាក្តាប់ដៃយ៉ាងណែន វាយសំដៅមករកមុខខ្ញុំមួយទំហឹង ខ្ញុំងាកទៅម្ខាង ហើយជើងស្តាំឡើងជង្គង់ត្រង់ទ្រូងរបស់វា ដួលខ្ពោកទៅនិងដី យកដៃឱបទ្រូងទាំងឈឺចាប់ ហើយវាក៏ស្រែកខ្លាំងៗ
« ហើយពួកឯងនៅឈរមើលស្អីទៀត មិនចូលទៅចាប់វាទៅ!»
« អូ៎, បាទៗល្បង»
កូនចៅពួកវាដែលឈរមើល បានហក់ចូលមករកខ្ញុំទាំងអស់គ្នា ម្តងនេះ ដៃបែបមិនទំនេរទៀតទេ បើមកទាំងហ្វូងអញ្ជឹងនោះ មិនបង្អង់យូរ ខ្ញុំបានទាត់អាម្នាក់នៅខាងស្តាំដួលទៅម្ខាង ហើយដាល់អាម្នាក់មកពីមុខខ្ទាតទៅផ្ទប់ជញ្ជាំង ពីរនាក់ទៀតមកចាប់ដៃខ្ញុំទាំងសងខាង ហើយម្នាក់ទៀតដាល់ត្រង់ពោះ ខ្ញុំមួយថ្ងៃ និងត្រង់មុខមួយថ្ងៃ ធ្វើឲ្យខ្ញុំធីងធោងបន្តិចដែរ ហើយព្យាយាមទប់ស្មារតី លោតក្រឡប់ទៅក្រោយ ធាត់អាពីរនាក់ដែលចាប់ដៃសងខាងដួលខ្ពោក ខ្ញុំដូចជាធីងធោងបន្តិចដែរ ព្រោះត្រូវវាដាល់ពីរដៃ កម្លាំងពួកវាមិនធម្មតាទេ ព្រោះមាឌធំៗដូចកីឡាកាសអញ្ចឹង ពួកវាព្យាយាមក្រោកទាំងទ្រោមខ្លួន ហើយឈរនៅជុំវិញខ្ញុំជារង្វង់មួយ ដើរក្រវែល ជុំវិញ ខ្ញុំឈរនៅចំកណ្តាល បង្វិលខ្លួនមើលពួកវាម្តងម្នាក់ៗ ភ្លាមៗគ្នាវាម្នាក់ស្ទុះមកវាយខ្ញុំ តែត្រូវមួយដៃខ្ញុំវិញដួលទៅម្ខាង បន្ទាប់មកម្នាក់ទៀតក៏ហក់មកធាត់ខ្ញុំពីក្រោយមួយជើង ស្ទើជ្រុលទៅខាងមុខតែ ទប់ជំហរទាត់ វាយបកទៅវាមួយជើងវិញ វាយចុះឡើង មួយសន្ទុះ អាម្នាក់ក៏ដកកាំភ្លើង បាញ់តម្រង់មកខ្ញុំ
YOU ARE READING
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Actionចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...