10_រត់គេច

121 18 2
                                    


សួស្តី! ភាគថ្មីមកហើយ ចាំយូរទេ? មុនអានអាចចុចនៅលើវីឌីអូចម្រៀងស្តាប់កំដរអារម្មណ៍ពេលអានផងណា!!


Xiao Zhan part_____


ខ្ញុំមិនដឹងថា ខ្ញុំគេងនៅមន្ទីពេទ្យយូរប៉ុណ្ណាហើយទេ!! ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញទេ នៅមន្ទីរពេទ្យ ធុញថប់ណាស់
ក្រែក~~

« អ្នកណា?»  ខ្ញុំងាកមើលទៅទ្វារយ៉ាងលឿន ព្រោះវាងងឹតហើយ ក្នុងបន្ទប់ក៏មិនបានបើកភ្លើងឲ្យភ្លឺដែរ គឺមានតែអំពូលតូចល្មមមួយនៅលើតុក្បែរគ្រែ ខ្ញុំប៉ុណ្ណោះ

« ស៊ូច!... គឺខ្ញុំទេ!»  សម្លេងនរណាម្នាក់ដូចជាប្រហែលៗ និយាយខ្សឹបមកកាន់ខ្ញុំ

«.....»

ភ្លាមៗរាងក្រាស់ ដើរលបៗមកក្បែរគ្រែខ្ញុំ
« គឺខ្ញុំទេ....!»
« អុីប៉?? .... ហេតុអ្វីចាំបាច់និយាយខ្សឹបដែរ? ហេតុអ្វីមើលទៅដូចជាមានភិរុណ្ឌម្ល៉េះ?»
« ស្ងាត់ទៅ! យើងត្រូវប្រញ៉ាប់ចាកចេញពីទីនេះ ឲ្យបានឆាប់បំផុត! ឲ្យឆាប់ឡើង!»   ខ្ញុំឆ្ងល់ណាស់ មានសំនួរជាច្រើនបង្ហាញនៅលើមុខរបស់ខ្ញុំ
«ទៅណា? មានរឿងអី?»    ខ្ញុំសួរទាំងព្យាយាមងើបអង្គុយ
«គ្មានពេលច្រើនទេ, ចាំពន្យល់នៅពេលក្រោយ!»  អុីប៉ ដោះសេរ៉ូមចេញពីដៃខ្ញុំ ហើយជួយទប់ខ្ញុំចុះពីលើគ្រែ ខ្ញុំក៏មិនបានសួរអ្វីទៀតដែរ បើគ្មានរឿងអ្វីគេក៏មិនបែបនេះដែរ!  រាងក្រាស់ទប់ខ្លួនខ្ញុំមកដល់មាត់ទ្វារហើយងាកមើលឆ្វេងស្តាំហើយបម្រុងនិងចេញទៅ
« អូយ៍!...» ខ្ញុំស្រែកទាំងការឈឺចាប់ ព្រោះរបួសខ្ញុំមិនទាន់ជាស្រួលបួលនៅឡើយទេ ដោយកម្រើកខ្លាំងពេក របួសក៏រើឡើង ព្រោះរបួសធ្ងន់គួរសម
« ឈឺដៃមែនទេ?»
« អត់ទេ!»
« ហើយចុះ កើតអី ស្រែកធ្វើអី?»
« ...គឺបង ជាន់ជើងខ្ញុំ»

ខ្ញុំឱនចុះ មើលទៅក្រោម ជើង អុីប៉ ជាន់លើជើងខ្ញុំ រាងក្រាស់ប្រញ៉ាប់ដកជើងចេញយ៉ាងលឿន

« ..សុំ... សុំទោស! »   ខ្ញុំចង់សើចបន្តិចពេលឃើញគេបែបនេះ ភ្លាមៗស្រាប់តែមានអ្វីម្យ៉ាងមកប៉ះខ្នងខ្ញុំ បន្ទាប់មក ប៉ះនៅត្រង់ជើងខ្ញុំ លើកខ្លួនខ្ញុំឡើងលើ

អូនជាអ្វីៗគ្រប់យ៉ាងរបស់បងDonde viven las historias. Descúbrelo ahora