Xiao Zhan Said
"...Zhan..Zhan! Zhan!... "
"...ហ៊ឺម..."
"...ហើយគិតដល់ណាដល់ណីនៀក? មិនមែនប្រលោមលោកទេណា៎ ដែលចេះតែស្រម៉ៃផ្តេសផ្តាសនោះ "
ខ្ញុំអៀនក្រហមថ្ពាល់ ហើយងាកមុខចេញយ៉ាងលឿន " ឆ្កួត! ខ្ញុំមិនបានគិតអីទេ! " តើខ្ញុំគិតអីហ្នឹង? ចេះគិតឆ្កួតៗអញ្ចឹងទៅកើត☺️
" មិនបានគិត....ម៉េចក៏ថ្ពាល់ក្រហម? អៀនមែនទេ? "
ខ្ញុំយកដៃ ស្ទាបថ្ពាល់ទាំងសងខាង " ក្រហមហ្អេ៎? អត់ទេ មិនបានគិតអីទេ? " យកដៃស្ទាបថ្ពាល់ហើយ ឱនមុខចុះ ញញឹមទាំងអៀន Yibo សើចកក្អឹកម្នាក់ឯង
"...មិនត្រជាក់ទេហ្អេ៎?....អាវ..? " ខ្ញុំយកដៃទាញអាវដែលគេ យកមកដណ្តប់ឲ្យអំមិញមិញ ហើយមើលមុខគេ
"....ត្រជាក់! " គេនិយាយទាំង ឈរឱបដៃនៅក្បែរខ្ញុំ ហើយសម្លឹងមើលទៅទឹកសមុទ្រ យ៉ាងឆ្ងាយ
"...អរគុណណាស់ សម្រាប់ថ្ងៃនេះ! "
"..ហើយចង់អរគុណប៉ុន្មានដង? ប្តូរពីពាក្យអរគុណ ទៅជាអ្វីផ្សេងបានទេ? " គេនិយាយហើយងាកមកញញឹមដាក់ខ្ញុំ
"...ស្អីគេ? និយាយមក! " គេញញឹមហើយងាកមុខចេញ
" គិតមើលសិន! "
នៅផ្ទះ Wang Yibo.....
ទីង ទឺង.....
ទីង ទឺង...." ហើយអ្នកណាមករកអីកណ្តាលថ្ងៃត្រង់! " Bai រត់ទៅបើកទ្វារ
"ជំរាបសួរបាទ បង Bai !! "
" និយាយព្រមគ្នាល្អណាស់ហ្ន៎! 1 2 3 4 5 6....អា៎វ 6 ចុះឯណាម្នាក់ទៀត Ai Bo វាទៅណា? "
" បងជាបងវា មិនដឹងផងចុះទម្រាំពួកខ្ញុំធ្វើម៉េចដឹង" វុធ ឆ្លើយតបទាំងងាកមើលចុះឡើង ហើយញញឹម
"ហើយនាំគ្នាមករកស្អី បើ Ai Bo វាមិននៅផង!"
"គឺមករក បង និងហើយណា៎បាទ!! "
"...មករកយើង..." Bai យកដៃចង្អុលខ្លួនគេ ហើយធ្វើមុខស្លឺ
"...បាទ..."
"...នេះនែ៎!...នេះបាទ របស់ផ្ញើណា៎បង! គ្រប់តែប៉ុណ្ណឹងបាទ! មកលើកនេះមិនបានមកបំផ្លាញបងទេ គឺយកមកឲ្យ....ឱ! មិនមែនទេ គឺយកមកធ្វើញ៉ាំជុំគ្នា!!
![](https://img.wattpad.com/cover/222295851-288-k775775.jpg)
ESTÁS LEYENDO
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Acciónចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...