Xiao Zhan part~~
តាំងពីមកដល់ទីនេះ ខ្ញុំមិនទាន់បានឃើញ អុីប៉ នោះទេ បួនប្រាំថ្ងៃហើយ តើគេទៅណាទៅ? ម៉េចមិនត្រឡប់មកផ្ទះវិញ តើគេមានរឿងអ្វីកើតឡើងទេដឹង??
« អេ៎! ភិត!»
« បាទ?» ខ្ញុំហៅភិត ដែលកំពុងលេងហ្គេម
« តើបងប្រុសរបស់ឯងបាត់ទៅណា?»
« បងប្រុស? មួយណាទៅ? ខ្ញុំមានបងដល់ទៅពីរនាក់? »
« គឺ... អុីប៉?»
« អរ៎... ឮ បង Bia ប្រាប់ថា គាត់មានការងារនៅតាមខេត្ត»
« តើការងារអី? គាត់មានប្រាប់ទេ?»
« គឺការងារ.... គាត់អត់បានប្រាប់ផង, ហេសហេស!!» ខ្ញុំខំចាំស្តាប់ឡើងចំហ មាត់... ចរិតបងប្អូនគេមិនខុសគ្នាមែនទេ
« ភិត ឃ្លានហើយនៅ ចាំបង ធ្វើម្ហូបឲ្យញ៉ាំ!»
« បាទ!!... នៅជាមួយបងរាល់ថ្ងៃ ខ្ញុំចង់កើតជ្រូកហើយ!»
« ហាស់? ហេតុអី?» ខ្ញុំងាកមកសួរគេទាំងជ្រួញចិញ្ចើម
«មកពីបង ធ្វើម្ហូបឆ្ងាញរាល់ថ្ងៃ ញ៉ាំច្រើនពេក!!» ខ្ញុំញញឹមហើយគ្រវីក្បាលដាក់គេបែបគួរឲ្យខ្នាញ់
« បង ក៏មានប្អូនប្រុសម្នាក់ អាយុ ស្រករឯងដែរ! »
« ចុះគេនៅឯណា? ម៉េចមិនមកលេងបង?»
« គេទៅលេងផ្ទះពូ មីង នៅតាមខេត្ត!» ខ្ញុំនិយាយបណ្តើរ យកបន្លែ, សាច់ ចេញពីទូទឹកកកបណ្តើរ
« បងចាំនាំគេមកនៅជាមួយដែរមក ខ្ញុំនិងបានមានគ្នាលេង លេងម្នាក់ឯងមិនសប្បាយ.....» និយាយដល់ត្រឹមនេះក៏មានសម្លេងស៊ីប្លេឡានបន្លឺឡើង នៅខាងមុខរបងផ្ទះ
« អ្នកណាមក?»
« ប្រហែលបង Bai មកវិញហើយ.... តែមិនមែនឡាន បង Bai ទេ ព្រោះគាត់មិនបានជិះឡានទៅទេ!!» ខ្ញុំអើតមើលទៅក្រៅ ភិត បម្រុង និងរត់ចេញទៅមើលតែ ខ្ញុំប្រញ៉ាប់ឃាត់
« ភិត, កុំអាលទៅ!!»
« មានអីមែនទេបង?? »
« នៅទីនេះហើយ ចាំបងជាអ្នកទៅមើល» ខ្ញុំមានអារម្មណ៍មិនស្រួល ក៏ឲ្យ ភិតលាក់ខ្លួន ព្រោះឡានមនុស្សចម្លែកមកឈប់ ទាំងគ្មានមនុស្សចុះពីឡាន មុនចេញទៅ បង Bai បានផ្តាំហើយ បើមិនស្គាល់ កុំចេញទៅផ្តេសផ្តាស ខ្ញុំមើលទៅតាមបង្អួច មួយសន្ទុះ មិនឃើញ មានអ្នកណាចុះមកពីឡានឡើយ កាន់តែមិនស្រួលហើយ ហេតុអ្វី ក៏មិនមាននរណាចុះពីលើឡាន??
![](https://img.wattpad.com/cover/222295851-288-k775775.jpg)
ESTÁS LEYENDO
អូនជាអ្វីៗគ្រប់យ៉ាងរបស់បង
Acciónចំណងជើង : អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ប្រភេទរឿង : BL,School, យុវវ័យ , បាញ់ប្រហារ អ្នកនិពន្ធ : សោម រជ្ជនី (ផ្ទែមេឃពណ៌ខ្មៅ) សាច់រឿង : វាជាស្នេហារវាងភេទដូចគ្នារបស់គូស្នេហ៍មួយគូរ វាជាការស្រលាញ់ដែលមិនអាចប្រកែកបាន គ្មានហេតុផល ទោះបីជាមិនទាន់មានការទទួលស្គាល់...