TAEKOOK/JIKOOK
Note :18+/TOP TAE/TOP JIMIN/ BTT KOOK
(សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គងដែលកើតមានឡើង )
_________ថ្ងៃត្រង់ក្រោយបាយរួចកន្លះម៉ោងថេហ្យុងនិងជីមីនក៏ឡើងទៅលើបន្ទប់ពួកគេរៀងៗខ្លួន ជុងហ្គុកក៏ចាប់ផ្ដើមជូតសម្អាតផ្ទះព្រោះថ្ងៃនេះគេត្រូវសកលវិទ្យាល័យដើម្បីយកលំហាត់មករៀនធ្វើព្រោះគេក៏មានការប្រឡងមិនប៉ុន្មានអាទិត្យទៀតទេ
~~~
ជុងហ្គុកគេស្ទើរតែដើរផុតមាត់ទ្វារទៅហើយស្រាប់តែជីមីនដើរចុះមក
ជីមីន«មកច្របាច់ស្មាឲ្យយើងឲ្យបន្តិច!»ជីមីនហៅជុងហ្គុកដែលបម្រុងនឹងចេញទៅក្រៅ
ជុងហ្គុក«ថ្ងៃនេះខ្ញុំត្រូវទៅសាលា ចាំមកវិញបានទេ?»រាងតូចបដិសេធ ក៏ប៉ុន្តែក៏មានមនុស្សម្នាក់មកបន្ទរ
ថេហ្យុង«អត់មួយថ្ងៃទៅ មកសម្រួលសរសៃឲ្យយើងសិនមក»
ក្អឹក!ក្អឹក!
ជុងហ្គុកលេបទឹកមាត់ក្អឹកៗក្រោយឃើញថេហ្យុងបង្ហាញល្វែងលើចេញសាច់ កាន់តែធ្វើឲ្យរាងតូចព្រឺឆ្អឹងខ្នង។
ជីមីន«មកនេះមក ច្របាច់ស្មាបន្តិច»ជីមីនដើរតម្រង់ទៅកាន់សាឡុង ហើយយកដៃគេវាយស្មាដើម្បីឲ្យជុងហ្គុកប្រញាប់មកច្របាច់ឲ្យខ្លួន
ជុងហ្គុក«ក៏បានដែរ!»ជុងហ្គុកក៏យកកាបូបស្ពាយទៅទុកនៅជ្រុងម្ខាងហើយចូលទៅច្របាច់ស្មាតាមការបញ្ជា
ជីមីនបិទភ្នែកក្រោយដៃទន់ៗច្របាច់លើស្មាគេធ្វើឲ្យគេស្រួលខ្លួនជាខ្លាំង។
ជុងហ្គុក«យ៉ាងម៉េចដែរ?ខ្ញុំមិនធ្លាប់ធ្វើទេ ដូច្នេះលោកប្រហែលជាមិនពេញចិត្តទេ»
ជីមីន«នរណាថា?យើងពេញចិត្តគ្រប់យ៉ាងឲ្យតែជាឯង ដៃរបស់ឯង~~~»ជីមីនក៏ចាប់ដៃគេមកក្ដោបហើយក៏លោទៅថើប តែជុងហ្គុកកញ្ឆក់ដៃចេញទាន់
ជុងហ្គុក«លោកធ្វើស្អីហ្នឹង?»
ជីមីនសើចតិចហើយក៏ក្រោកឈរឡើង នាយសម្លឹងមើលមុខជុងហ្គុកដែលទំនងជាកំពុងខ្លាចអ្វីម្យ៉ាង។
YOU ARE READING
បណ្ដុំ-Short Novel -
Romanceនេះជាalbum Short Novel~~🔥🔞 សូមខន្តីអភ័យទោសសម្រាប់ពាក្យពេចន៍មិនសមរម្យចំពោះកន្លែងណាមួយ 🙏🏻 រឿងទាំងអស់និពន្ធដោយ TK