ម្ចាស់ក្សត្រី : វគ្គទី២ (បញ្ចប់)

2.5K 68 0
                                    

ម្ចាស់ក្សត្រី’
/ វគ្គ២ /

ថេហ្យុង“នាងយកប្រាក់ទាំងនោះទៅនៅជាមួយគ្រួសារនាងចុះ យើងមិនបានមាននិស្ស័យជាមួយគ្នាដូចដែលនាងគិតនោះទេ គ្រប់យ៉ាងដែលកើតឡើងឲ្យយើងសុំទោស តែពេលនេះយើងមានមហេសីហើយ ទ្រង់ជាម្ចាស់ក្សត្រីដែលមានឋានៈខ្ពង់ខ្ពស់ខ្លាំងណាស់ សង្ឃឹមថានាងនឹងយល់ហើយរស់នៅតាមជីវិតដែលនាងចង់បានចុះ”

ក្រោយពីណាត់និយាយជាមួយនាងរួចហើយថេហ្យុងក៏ទៅរកបិតារបស់ទ្រង់ដើម្បីទូលរឿងម្ចាស់ក្សត្រីរបស់ព្រះអង្គ

ថេហ្យុង “បុត្រគិតថាមហេសីរបស់បុត្រអាចនឹងចង់ក្រសាលព្រៃពឹក្សារភ្នំនៅទីនេះព្រោះនៅអាណាចក្រខាងលិចពុំមានភ្នំខ្ពស់ហើយស្រស់ស្អាតដូចទីនេះឡើយ”ថេហ្យុងដើរចូលទៅទូលបិតាព្រោះទ្រង់ចង់នាំមហេសីទៅប្ដូរបរិយាកាសម្ដង><

“នេះបុត្រគិតចង់នាំម្ចាស់ក្សត្រីទៅតែពីរនាក់ទេឬ?”

ថេហ្យុង“បិតា បុត្រចង់នាំមហេសីជិះសេះប្រព្រាតព្រៃផង ប្រសិនបើបិតាព្រួយបារម្ភនោះអាចឲ្យពនសេនាទៅតាមក៏បានតែបុត្រចង់មានពេលនៅជាមួមហេសីឲ្យបានច្រើន”គ្រាន់តែប៉ុណ្ណេះបិតាមើលធ្លុះដឹងដល់ចិត្តបាត់ទៅហើយ

“តាមចិត្តបុត្រចុះតែប្រយ័ត្នប្រយែងចំពោះម្ចាស់ក្សត្រីផងណាបុត្រ”

បន្តិចមកម្ចាស់ក្សត្រីនៃអាណាចក្រខាងលិចបានចូលថ្វាយដល់បិតារបស់ថេហ្យុងដោយភាពទន់ភ្លន់
ហើយជជែកគ្នាបែបគ្រួសារតែមួយរហូតដល់ថេហ្យុងសុំអនុញ្ញាតនាំជុងហ្គុកទៅព្រៃ

ជុងហ្គុក“នេះទ្រង់ចង់នាំខ្ញុំម្ចាស់ទៅណា?”

ថេហ្យុង“ចង់ទៅមើលធម្មជាតិទេ?នៅកំពូលភ្នំនោះបងចង់នាំម្ចាស់អូនទៅបានម្ដង”ថេហ្យុងបានចង្អុលទៅលើកំពូលភ្នំស្រួចដែលអាចឃើញបានយ៉ាងច្បាស់ព្រោះវាមានចម្ងាយមិនឆ្ងាយនោះទេ

(Cut)

មកដល់កំពូលភ្នំហើយជុងហ្គុកបានចុះពីខ្នងសេះរួចដើរទៅខាងមុខព្រោះទីនោះអាចមើលឃើញដែនដីអាណាចក្រទាំងមូលបាន

បណ្ដុំ-Short Novel -Where stories live. Discover now