Sunghoon & Sunoo

3K 87 0
                                    

-Drunk Boyfriend-

បម្រាម:១៨+

ប្រមាណម៉ោង១១យប់អាធ្រាធSunooបានអង្គុយចាំផ្លូវSunghoonត្រឡប់មកផ្ទះវិញ។ រាងតូចហាក់ដូចជាបារម្ភព្រោះSunghoonកម្រចូលផ្ទះយឺតណាស់ តែថ្ងៃនេះចម្លែកចិត្តជាខ្លាំង សូម្បីតែទូរស័ព្ទក៏មិនលើកធ្វើឲ្យគេអត់បារម្ភមិនបាន។

Sunoo«នេះគាត់មិនគិតត្រឡប់មកវិញទេហ្ហេស?»រាងតូចតែងតែសម្លឹងទៅទ្រនិចនាឡិកានិងមាត់ផ្លូវជានិច្ច ទោះជាងងុយក៏ត្រដរចាំផ្លូវសង្សារដែរ។

Sunoo & Sunghoon ជាសង្សារនឹងគ្នា ពួកគេមានទំនាក់ទំនងស្នេហាជាង៤ឆ្នាំំមកហើយ ដោយSunghoonបានតាមសុំស្រឡាញ់Sunooតាំងពីគេរៀនវិទ្យាល័យរហូតដល់សកលទើបSunooយល់ព្រមធ្វើសង្សារ។ ឥឡូវនេះSunghoonមានអាយុ២៥ឆ្នាំ ឯSunooមានអាយុ២៣ឆ្នាំ ពួកគេមានការងាររៀងខ្លួនតែពួកគេក៏អាចបន្តទំនាក់ទំនងនេះបានដោយផ្លាស់មករស់នៅជាមួយគ្នា។Sunghoonធ្វើការរាជការគឺតែងតែមានកម្មវិធីជប់លៀងជាមួយអ្នកធំឥតលោះ ឯSunooគឺជាគ្រូបង្រៀនរាំដ៏ពូកែម្នាក់ ។

ងាកមកមើលSunooឯណេះវិញក្រោយអន្ទះសារចាំផ្លូវរាងក្រាស់ ក៏ស្រាប់តែឃើញឡានរបស់Sunghoonបើកលឿនស្លេវ តែអ្វីដែលចម្លែកនោះគឺមិត្តគេជាអ្នកបើកជូនមកមិនមែនSunghoonជាអ្នកបើកឡើយ។ ឃើញបែបនេះហើយSunooក៏ប្រញាប់ចេញទៅមើល ព្រោះគិតថាSunghoonច្បាស់ជាមានបញ្ហាអីហើយ។

Sunoo«បងSunghoonកើតអី?នេះ....គាត់ស្រវឹងហ្ហេស?ពួកលោកបង្ខំគាត់ផឹកទៀតហើយដឹងទេថាគាត់មិនពូកែផឹក?»រាងតូចស្ដីបន្ទោសដល់មិត្តSunghoonដែលតែងតែមានវត្តមានរាល់ពេលSunghoonស្រវឹង

រាងតូចគ្រាសង្សារចូលក្នុងនឹងរៀបចំជូតសម្អាតខ្លួនឲ្យគេស្រួលបួលហើយ ក៏ទម្លាក់ខ្លួនដេកក្បែរនោះ ។

៥នាទីក្រោយមក Sunooមានអារម្មណ៍ថាអ្វីម្យ៉ាងកំពុងតែរវាមគើមៗពេញខ្លួនគេ ។ គ្មាននរណាក្រៅពីSunghoonឡើយ~~~

Sunghoon «Baby~~តើបងអាច~~»
ពាក្យសម្ដីមួយនេះធ្វើឲ្យSunooព្រឺរោមខ្ញាកៗ

Sunoo«បងស្រវឹងហើយសម្រាកយកកម្លាំងទៅ ខ្ញុំងងុយ»ពាក្យដោះសារនេះរាងតូចតែងតែអាចយកឈ្នះបានគ្រប់ពេលដែលSunghoonចង់ធ្វើ។

បណ្ដុំ-Short Novel -Where stories live. Discover now