ម្ចាស់ក្សត្រី : វគ្គទី១

4.5K 78 1
                                    


'ម្ចាស់ក្សត្រី’
/វគ្គទី១/


ដោយសារតែភាពមិនចុះសម្រុងគ្នារបស់អាណាចក្រខាងលិចនិងខាងកើតបានធ្វើឲ្យប្រជាជនមានការលំបាកនិងវេទនាស្ទើរគ្រប់គ្នា។

ព្រោះតែឃើញថាប្រជាជនមានទុក្ខលំបាកដោយសារតែសង្គ្រាមឥតឈប់ឈរទើបអាណាចក្រខាងលិចបានដាក់លក្ខខណ្ឌថាបើអាណាចក្រខាងកើតយល់ព្រមផ្សះផ្សារដោយឲ្យបុត្រារបស់អាណាចក្រខាងកើតរៀបអភិសេកជាមួយបុត្រីរបស់ទ្រង់ នោះទ្រង់នឹងប្រគល់រាជ្យឲ្យទៅបុត្រាអាណាចក្រខាងកើតគ្រងរាជ្យសម្បិត្តបន្ត

ដោយយល់ឃើញថាខ្លួនគ្មានការខាតបង់ ទើបយល់ព្រមនឹងលាក់ខណ្ឌនោះតែម្ដងទៅ ណាមួយប្រជាជននិងមានសេចក្ដីសុខដូចមុនវិញ។

នៅថ្ងៃអភិសេកដ៏ធំគគ្រឹកគគ្រេងកងរំពងពាសពេញដែនដីអាណាចក្រទាំង២ បុត្រីរបស់អាណាចក្រខាងលិចមានការព្រួយបារម្ភយ៉ាងខ្លាំងព្រោះព្រះនាងពុំធ្លាប់បានឃើញព្រះភក្រ្តរបស់ព្រះរាជបុត្រានោះឡើយ។

ឯព្រះរាជបុត្រាក៏រាងភ័យៗដោយសារតែឮនាម៉ឺននិយាយគ្នាថាព្រះនាងនៃអាណាចក្រខាងលិចមានរូបសម្រស់ស្រស់ស្អាតយ៉ាងខ្លាំង ដោយហេតុតែចង់ឃើញថាតើព្រះនាងនោះមានរូបឆោមស្រស់ស្អាតដូចពួកនាម៉ឺននិយាយនោះក៏អត់ ទើបទ្រង់ចាប់ផ្ដើមអន្ទះសារចង់ឲ្យពិធីចាប់ផ្ដើមឲ្យបានឆាប់ៗនឹងអាលបានឃើញព្រះនាងដែលជាអនាគតព្រះមហេសីរបស់ទ្រង់មិនប៉ុន្មាននាទីទៀតទេ

ព្រះនាងបានគ្របមុខដោយស្បៃពណ៌ក្រហមថែមទាំងពាំងក្រណាត់បំបាំងមុខបន្ថែមទៀត នៅដោយសារតែព្រះនាងមិនហ៊ានបើកមុខនៅសាលពិធីឡើយ ។ នៅពេលចប់កម្មវិធី យប់នៃការផ្សំដំណេករវាងព្រះរាជបុត្រានិងព្រះនាងក៏បានចូលមកដល់......

ព្រះរាជបុត្រា “តើម្ចាស់អូនព្រមឲ្យបងដោះស្បៃមុខ
នោះចេញបានឬនៅ?”ដោយសារតែឃើញមហេសីនៅស្ងៀមៗហាក់ដូចជាមិនចាប់អារម្មណ៍នឹងការផ្សំដំណេករបស់ខ្លួនសោះ

ព្រះនាង“ខ្ញុំម្ចាស់~~~នឹងដោះចេញតែសូមព្រះរាជបុត្រយាងទៅអាងទឹកមុនខ្ញុំម្ចាស់សិនទៅពរម្ចាស់”ព្រះនាងបានតបទៅទ្រង់ដោយសម្ដីផ្អែម ស្រទន់រឹតធ្វើឲ្យរាជបុត្រកាន់តែចង់ឃើញភក្រ្តរបស់ព្រះនាងខ្លាំងឡើង

បណ្ដុំ-Short Novel -Where stories live. Discover now