ជុងហ្គុក×ថេយ៉ុង
ជុងហ្គុក«មិនខ្វល់ថាលោកជាប្ដីរបស់នរណាអ្នកណាទេតែបើមកដល់កន្លែងខ្ញុំហើយ កុំសង្ឃឹមថាគេចពីខ្ញុំបាន»
រាងតូចបញ្ចេញស្នាមញញឹមដោយមានសង្ឃឹម ក្រោយពេលបានឃើញរូបរាងសង្ហាររបស់ថេយ៉ុងជុងហ្គុក«សួស្ដីលោក!!!»រាងតូចកាន់កែវស្រាដើរទៅថេយ៉ុងដែលកំពុងតែឈរតែម្នាក់ឯង
ថេយ៉ុង«សួស្ដី»រាងក្រាស់ញញឹមហើយក៏ក្រេបស្រាក្រហមព្រមទាំងមើលទៅមុខរបស់រាងតូច
ជុងហ្គុក«មើលទៅលោកចាស់ទុំណាស់»រាងតូចចាប់ផ្ដើមសរសើរជាមួយពាក្យលេបខាយ
ថេយ៉ុង«ចាស់ទុំអញ្ចឹងឬ?»គេអស់សំណើចពេលរាងតូចហៅគេបែបនោះ
ជុងហ្គុក«ចុះលោកមិនមែនបែបនឹងទេឬ?»
ថេយ៉ុង«បែបនឹងក៏ត្រូវដែរតែមិនមែនចាស់ទុំពេកឯណា?»គេជាមនុស្សខិលតែពេលការប្រពន្ធហើយក៏រាងត្រឹមត្រូវជាងមុន
ជុងហ្គុក«លោកពិតជាគួរឲ្យចាប់អារម្មណ៍ណាស់?»ស្របពេលនោះជុងហ្គុកក៏យកដៃស្ទាបលើទ្រូងគេភ្លាមបំណងទាក់ទាញថេយ៉ុង
ថេយ៉ុង«ចង់ធ្វើអីនឹង?»ថេយ៉ុងមានអារម្មណ៍មិនស្រួលពេលអ្នកម្ខាងទៀតលូកលាន់ខ្លួន
ជុងហ្គុក«ខ្ញុំធ្វើលេងទេ ហេតុអីលោកភ័យបែបនេះ?»រាងតូចសើចតិចៗ
ថេយ៉ុង«នរណាមិនភ័យ?និយាយចឹងកម្មវិធីចាប់ផ្ដើមឬនៅ?»គេសួរព្រោះដឹងមកថារាងតូចជាមិត្តរបស់ម្ចាស់កម្មវិធីមួយនេះ
ជុងហ្គុក«នៅសល់ពេលច្រើនទៀតណាស់ លោកចង់ដើរមើលខាងក្នុងទេ?ចាំខ្ញុំជូនលោកទៅ»រាងតូចបបួលថេយ៉ុងទៅខាងក្នុងនាវាវិញព្រោះកម្មវិធីសល់ពេលច្រើនទៀតណាស់
នេះជាពិធីជប់លៀងរបស់មិត្តជុងហ្គុកដែលទើបមកពីបរទេសរីឯថេយ៉ុងមកជំនួសប្រពន្ធព្រោះនាងនៅមើលកូនតូចនៅផ្ទះ។
ជុងហ្គុកនាំថេយ៉ុងមកកន្លែងសម្រាកដែលគេត្រៀមសម្រាប់ភ្ញៀវជិតស្និទ្ធបំផុតហើយជុងហ្គុកក៏មកសម្ពោធបន្ទប់នេះមុនគេ!!!!
ថេយ៉ុង«បន្ទប់តូចស្អាតណាស់»នាយមិនដឹងទេថាក្រសែភ្នែកមួយគូរនោះមើលមកខ្លួនដោយការប៉ងប្រាថ្នា
YOU ARE READING
បណ្ដុំ-Short Novel -
Romanceនេះជាalbum Short Novel~~🔥🔞 សូមខន្តីអភ័យទោសសម្រាប់ពាក្យពេចន៍មិនសមរម្យចំពោះកន្លែងណាមួយ 🙏🏻 រឿងទាំងអស់និពន្ធដោយ TK