[ PART 05 ] ចាត់ការម្នាក់មួយតែម្តងទៅ

4.1K 322 5
                                    

[ប្រពន្ធមហារឃោរឃៅ]

< លោកទេដែលដើមហេតុមុនដែលធ្វើឲ្យមិត្តខ្ញុំទៅជាបែបនេះ លោកនិយាយថានឹងសហការជាមួយពួកខ្ញុំ ក៏ប៉ុន្តែលោកបែរជាក្បត់ពួកខ្ញុំចង់សម្លាប់ពួកខ្ញុំទៅវិញ ហឹស...លោកប៉ះពួកខ្ញុំបន្ទិចគឺខ្ញុំសងទៅលោកវិញគុណនឹង2 > ជីមីន និយាយហើយក៏ចាប់កេះកៃកាំភ្លើងតម្រង់ទៅរកនាយម្តងទៀត

ឌឹប!! សម្លេងដួលរបស់នាងតូចជីមីនបានដួលទៅនឹងដីដោយសារតែអ្នកម្ខាងដែលធ្វើឲ្យកាំភ្លើងរបស់នាងខ្ទៀតទៅក្រោមគ្រែពេទ្យដែលនាយកំពុងតែគេងនោះ

< អាចង្រៃយ៍ > ជីមីន ងើបមុខឡើងសម្លឹងមើលទៅអ្នកដែលរុញខ្លួនមិញនេះ

< អ្នកណាឲ្យនាងចូលមកទីនេះ? ហេតុអីនាងចង់សម្លាប់ប្អូនរបស់ខ្ញុំ? > យ៉ុនហ្គី បានស្រែកសួរនាងតូចទាំងសម្លុត ឆ្ងល់ទេម៉េចបានជានាយយ៉ុនហ្គីមកទាន់? គឺដោយសារពេលដែលនាយចេញទៅនោះគឺមិនបានទៅណាឆ្ងាយនោះទេគឺនាយបានអង្គុយក្នុងឡានហើយក៏ឃើញនាងតូចដើរចូលមកក៏ដើរលបៗតាមពីក្រោយតែម្តងទៅ

< ហឹម? ចូលមិនបានហ៎? ពេទ្យនៅទីនេះមានដាក់ផ្លាកហាមមិនឲ្យចូលទេ? ហើយយើងចង់សម្លាប់គឺជារឿងយើងហើយទាក់ទងអីនឹងលោក?ខ្ញុំមានបានសម្លាប់លោកឯណា > ជីមីន ងើបឡើងហើយក៏និយាយតរទល់ជាមួយនាយគ្មានខ្លាចញញើតសូម្បីតែចុងសរសៃរសក់

< ត្រូវហើយនាងមិនបានសម្លាប់ខ្ញុំទេតែនាងសម្លាប់ប្អូនខ្ញុំហើយខ្ញុំគ្រាន់តែការពារប្អូនខ្ញុំតែប៉ុណ្ណោះគ្មានបងណាដែលទៅឈរមើលឲ្យគេសម្លាប់ប្អូនខ្លួនឯងនោះទេ > យ៉ុនហ្គី

< អឹម...ខ្ញុំក៏ការពារមិត្តខ្ញុំដូចគ្នា បើរឿងមុនដំបូងមិនមេនជាប្អូនលោកអ្នកនាំរឿងវាមិនទៅជាបែបនេះទេ ហឹស...កុំធ្វេសប្រហែសឲ្យសោះ > ជីមីន និយាយហើយក៏ដើរចេញទៅទាំងរឹកពារមានអំណាច ពាក្យចុងក្រោយនេះនាងតូចចង់បានន័យថាឲ្យនាយមើលថែប្អូនខ្លួនផងប្រយ័ត្នគេចាត់ការបានព្រោះមនុស្សចិត្តត្រជាក់អស់ត្រឹមផាក ជីមីននេះហើយទោះបីជាចង់សម្លាប់ក៏រកពេលល្អដែរ ហើយការសម្លាប់របស់នាងតូចផាក ជីមីនគឺសាហាវឃោរឃៅណាស់គឺសម្លាប់បំបិទមាត់មិនឲ្យសម្លេងសូម្បីតែដង្ហើមដក់ចេញចូល

[ ប្រពន្ធមហាឃោរឃៅ ]ចប់✔Where stories live. Discover now